ជប៉ុនកំពុងបង្កើនទំនាក់ទំនងសន្តិសុខជាមួយទីក្រុងតៃប៉ិក!

ជប៉ុនបង្កើនទំនាក់ទំនងសន្តិសុខជាមួយតៃវ៉ាន់ បើទោះបីដឹងថា ចិនអាចខឹងសម្បារ


ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ ជប៉ុននៅតែរក្សាទំនាក់ទំនងទ្វេភាគីជាមួយកោះនេះ តាមរយៈសមាគមផ្លាស់ប្តូរជប៉ុន-តៃវ៉ាន់។ សមាគមនេះដើរតួនាទីជាស្ថានទូតមិនផ្លូវការប្រចាំនៅទីក្រុងតៃប៉ិក។ ថ្មីៗនេះជប៉ុនបានតែងតាំងមន្ត្រីរដ្ឋាភិបាលម្នាក់ឱ្យកាន់ការជាប្រមុខសន្តិសុខនៅក្នុងស្ថានទូត ដើម្បីបង្កើនទំនាក់ទំនងជាមួយកោះតៃវ៉ាន់។
ជប៉ុនកំពុងបង្កើនទំនាក់ទំនងសន្តិសុខជាមួយទីក្រុងតៃប៉ិក!
ដោយ

នេះបើតាមការប្រាប់ឱ្យដឹងដោយប្រភពពីមន្ត្រីជប៉ុនបួននាក់ ដោយគេអាចស្មានជាមុនថា នឹងធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារចំពោះការរឹតចំណងសន្តិសុខថ្មីរបស់ជប៉ុននេះ។
នេះគឺជាលើកដំបូងហើយដែលជប៉ុនសម្រេចតែងតាំងប្រមុខសន្តិសុខ នៅស្ថានទូតមិនផ្លូវការប្រចាំនៅទីក្រុងតៃប៉ិកមកពីជួររដ្ឋាភិបាល ដ្បិតកាលពីពេលមុន តំណែងសន្តិសុខនៅក្នុងសមាគមផ្លាស់ប្តូរជប៉ុន-តៃវ៉ាន់ គឺត្រូវបានកាន់កាប់ដោយមន្ត្រីកងកម្លាំងស្វ័យការពារជប៉ុនចូលនិវត្តន៍ ដើម្បីបញ្ជៀសភាពតានតឹងជាមួយប៉េកាំង។ ហេតុអ្វី? ក្រសួងការពារជាតិជប៉ុនធ្លាប់បាននិយាយថា ខ្លួននឹងរក្សាទំនាក់ទំនងក្រៅរដ្ឋាភិបាលជាមួយកោះតៃវ៉ាន់ ព្រោះកាលពីឆ្នាំ១៩៧២ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ទីក្រុងតូក្យូបានប្រកាសទទួលស្គាល់រដ្ឋអំណាចប៉េកាំងតែមួយគត់ ដែលជារដ្ឋាភិបាលស្របច្បាប់ តែដោយសារជប៉ុនធ្លាប់ដាក់អាណានិគមលើតៃវ៉ាន់ពីឆ្នាំ១៨៩៥-១៩៤៥ ទើបបន្តទំនាក់ទំនងការទូតក្រៅផ្លូវការមកដល់បច្ចុប្បន្ននេះ។

តំណែងសន្តិសុខនៅក្នុងស្ថានទូតគឺជួយប្រមូលព័ត៌មានទាក់ទិននឹងយោធាពីក្រសួងការពារជាតិជប៉ុន ដើម្បីទាក់ទងជាមួយយោធាតៃវ៉ាន់ ហើយវានឹងគាំទ្របណ្តាញសន្តិសុខរវាងតៃវ៉ាន់ និងជប៉ុន។ ទង្វើនេះបានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងរបស់ជប៉ុនចំពោះវត្តមានយោធាចិន និងការគំរាមកំហែងជុំវិញកោះតៃវ៉ាន់ ដែលនៅមិនឆ្ងាយពីទឹកដីជប៉ុន។ បើមានជម្លោះណាមួយកើតឡើង តៃវ៉ាន់ដែលមានចម្ងាយត្រឹម១០០គីឡូម៉ែត្រពីជប៉ុន នឹងអាចគំរាមកំហែងសន្តិសុខ និងខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងរបស់ជប៉ុន។ ទោះជាយ៉ាងណា ការបង្កើនទំនាក់ទំនងសន្តិសុខតៃវ៉ាន់ និងជប៉ុននេះ អាចត្រូវបានប៉េកាំងមើលឃើញថា ជាការប៉ុនប៉ងជ្រៀតជ្រែងកិច្ចការផ្ទៃក្នុង ព្រោះប្រទេសចិនតែងហៅតៃវ៉ាន់ជាទឹកដីរបស់ខ្លួន។ សកម្មភាពយោធាចិនត្រូវបានគេរាយការណ៍មកថា ក៏មានវិវត្តន៍ថ្មីទៀតដែរនៅដើមសប្តាហ៍នេះ។ ជាក់ស្តែង កាលពីថ្ងៃចន្ទ យោធាជើងទឹកចិនបានសម្ញែងសាច់ដុំដោយមាននាវាផ្ទុកយន្តហោះ Shandong ត្រឹមតែ១១១គីឡូម៉ែត្រពីឆ្នេរសមុទ្រតៃវ៉ាន់។ នៅថ្ងៃអង្គារតៃវ៉ាន់បាននិយាយថា ខ្លួនបានចាប់សញ្ញាបានយន្តហោះចម្បាំង២២គ្រឿង នាវាចម្បាំង២០គ្រឿង កំពុងមានវត្តមាននៅជិតកោះតៃវ៉ាន់។ ក្នុងនោះ យោងតាមរបាយការណ៍មួយចេញដោយក្រសួងការពារជាតិតៃវ៉ាន់ឱ្យដឹងថា ប្រទេសចិនកំពុងពង្រឹងមូលដ្ឋានទ័ពតាមបណ្តោយឆ្នេរទល់មុខតៃវ៉ាន់នៅពេលចុងក្រោយនេះ។ យោធាតៃវ៉ាន់ថា ខ្លួនកំពុងតាមដានមើលហើយ ក៏ត្រៀមពង្រឹងការពារ ដើម្បីឆ្លើយតបវិញផងដែរ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសន្និសីទកាសែតនៅទីក្រុងហានូយកាលពីថ្ងៃទី១០ លោកចូ បៃដិន បានលើកឡើងដោយចំៗថា លោកមិនគិតថា ចិននឹងឈ្លានពានកោះតៃវ៉ាន់ទេ ព្រោះការពិតទីក្រុងប៉េកាំងកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចក្នុងប្រទេស និងមិនមានសមត្ថភាពដូចកាលពីមុនទៀតនោះទេ។ ការនិយាយបែបនេះស្របពេលដែលលោកកំពុងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសក្បែរខាងចិនមួយនេះ៕




អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃថ្មីប្ដេជ្ញាដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថៃឲ្យដល់កម្រិតជាង១១ដុល្លារ

ព័ត៌មាន
រដ្ឋាភិបាលថៃថ្មីដែលដឹកនាំដោយលោក ស្រ៊ីថា ថាវីស៊ីន ជានាយករដ្ឋមន្រ្តី បានប្រកាសពីការប្តេជ្ញាចិត្តដើម្បីដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់កម្រ…

កំណើន GDP ចិនត្រូវបានព្យាករកាត់បន្ថយមកនៅត្រឹម៥%នៅឆ្នាំនេះ និង៤,៥%នៅឆ្នាំក្រោយ

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើងតិចជាងការរំពឹងទុកសម្រាប់ឆ្នាំនេះ គឺនឹងធ្លាក់មកនៅត្រឹមតែ៥% និងជាង៤%នៅឆ្នាំក្រោយ ដោយសារទីផ្សារអចលនទ្រព្យ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ