ប្រាក់យ៉េន ជប៉ុន

តើការធ្លាក់ចុះតម្លៃប្រាក់យ៉េន បង្ខំឱ្យជប៉ុនកាត់បន្ថយការចំណាយពាន់លានដុល្លារទៅលើវិស័យយោធា ឬយ៉ាងណា?


ការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េន កំពុងបង្ខំឱ្យប្រទេសជប៉ុន កាត់បន្ថយខ្ទង់ចំណាយរាប់ពាន់លានដុល្លារ លើវិស័យការជាតិរបស់ខ្លួន ដែលជាអ្វីដែលគេមើលឃើញថាសម្រាប់ត្រៀមទប់ទល់ការឈ្លានពានរបស់ចិនលើកោះតៃវ៉ាន់ នៅពេលអនាគត។ យោងតាមប្រភពពីមនុស្សប្រាំបីនាក់ ដែលដឹងពីបញ្ហានេះ បានឆ្លើយនៅក្នុងបទសម្ភាសជាមួយនឹងសារព័ត៌មានអន្តរជាតិមួយថា ចាប់តាំងពីកញ្ចប់ជំនួយយោធា ដែលត្រូវបានបង្ហាញនៅក្នុងខែធ្នូ ប្រាក់យ៉េនបានបាត់បង់តម្លៃប្រមាណ១០% ធៀបនឹងប្រាក់ដុល្លារ។
ប្រាក់យ៉េន ជប៉ុន
ដោយ

តាមប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន បីរូបដែលដឹងអំពីផលិតកម្មយោធា រួមជាមួយនឹងប្រភពពីឧស្សាហកម្មយោធាចំនួនប្រាំផ្សេងទៀត ឱ្យដឹងថា រដ្ឋាភិបាលជប៉ុន នឹងចាប់ផ្តើមកាត់បន្ថយការទិញយន្តហោះយោធានៅឆ្នាំ២០២៤ ដោយសារប្រាក់យ៉េនធ្លាក់ថ្លៃ។ ទោះយ៉ាងណា ព័ត៌មានលម្អិតថា តើទីក្រុងតូក្យូនឹងរៀបចំបែបណាចំពោះបម្រែបម្រួលប្រាក់ក្នុងស្រុកនេះ មិនទាន់មានសេចក្តីរាយការណ៍នៅឡើយទេ។

យោងតាមប្រភពព័ត៌មាន ទីក្រុងតូក្យូបានកំណត់យកអត្រាប្តូរប្រាក់ ១០៨យ៉េន ប្ដូរបានមួយដុល្លារអាម៉េរិក កាលពីឆ្នាំ២០២១។ ប៉ុន្តែកាលពីដើមខែវិច្ឆិកា ប្រាក់យ៉េនបានធ្លាក់ចុះដល់ ១៥១យ៉េន ក្នុងមួយដុល្លារ។ ចំពោះការធ្លាក់ចុះនេះ ធនាគារកណ្តាលជប៉ុន កាលពីថ្ងៃទី៣១ខែតុលា បានដាក់ចេញនូវវិធានការណ៍ទប់ស្កាត់តិចតួចប៉ុណ្ណោះ។ យោងតាមប្រភពមន្រ្តីជប៉ុន មិនដូចក្រុមហ៊ុនធំៗ ដែលធ្វើអាជីវកម្មនៅបរទេសនោះទេ ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន មិនបានធ្វើការទប់ស្កាត់ការឡើងចុះនៃអត្រារូបិយប័ណ្ណឡើយ ទើបធ្វើឱ្យការបញ្ជាទិញមីស៊ីល Tomahawk និងយន្តហោះចម្បាំងបំបាំងកាយ F-35 មានតម្លៃខ្ពស់។

នាយករដ្ឋមន្ត្រីជប៉ុន លោកហ្វូមីអូ គីស៊ីដា បានពិពណ៌នាការចំណាយ យោធាជប៉ុន ដ៏ធំមិនធ្លាប់មាន កាលពីចុងឆ្នាំមុនថា «ជារបត់នៃប្រវត្តិសាស្ត្រ»។ យោងតាមឯកសារការពារជាតិជប៉ុន ការចំណាយ ដ៏មហាសាលនេះ គឺជប៉ុនត្រៀមសម្រាប់ជម្លោះដែលអាចកើតមាន ជុំវិញប្រជុំកោះឆ្ងាយៗរបស់ខ្លួនដែលលាតសន្ធឹងតាមគែមសមុទ្រចិនខាងកើតក្បែរកោះតៃវ៉ាន់។ ជាមួយគ្នា តូក្យូក៏ត្រូវការការពារមូលដ្ឋាន ទ័ពអាម៉េរិកនៅលើដីរបស់ខ្លួនដែរ ហើយអាម៉េរិកក៏អាចប្រើមូលដ្ឋានទ័ពទាំងនោះវាយប្រហារប្រឆាំងនឹងកងទ័ពចិន ពេលណាមួយប៉េកាំងបើកការវាយប្រហារលើកោះតៃវ៉ាន់។

ក្នុងការប្រកាសកាលពីខែធ្នូឆ្នាំមុន ជប៉ុននឹងត្រូវកាត់ ២% នៃទំហំផលិតផលក្នុងស្រុកសរុបរបស់ខ្លួនជារៀងរាល់ឆ្នាំចូលទៅក្នុងយោធា។ ខ្ទង់ចំណាយប្រមាណ៤៣ទ្រីលានយ៉េន ឬស្មើនឹង៣២០ពាន់លានដុល្លារសម្រាប់រយៈពេលប្រាំឆ្នាំ ប៉ុន្តែក្រោយការធ្លាក់ចុះរូបិយប័ណ្ណយ៉េនកញ្ចប់ជំនួយនេះ នៅសល់តែជាង ២៨៩ពាន់លានដុល្លារប៉ុណ្ណោះ។ ដូច្នេះ សម្រាប់ការចំណាយយោធាឆ្នាំសារពើពន្ធ ២០២៤ រដ្ឋាភិបាលទំនងជានឹងកាត់បន្ថយការចំណាយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិកថា សម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិកមិនគួរត្រូវជ្រើសរើសរវាងអាម៉េរិក និងចិននោះទេ

ព័ត៌មាន
លោកស្រី ជេណិត យេឡេន រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍បានធានាជាថ្មីចំពោះបណ្ដាប្រទេសនៅតំបន់អាស៊ីថា វិធីសាស្រ្តរបស់សហរដ្…

ចិន និងឥណ្ឌាកំពុងងាកទៅរកទិញប្រេងពីវ៉េណេស៊ុយអេឡា ដែលទើបរួចផុតពីទណ្ឌកម្មអាម៉េរិក

ព័ត៌មាន
ក្រុមហ៊ុនប្រេងរដ្ឋចិន PetroChina ត្រូវបានរាយការណ៍មកថា មានបំណងទិញប្រេងរាប់លានធុងបារ៉េលឡើងវិញពីប្រទេសវ៉េណេស៊ុយអេឡា ក្រោយប្រទេសនៅអាម៉េរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ