អត្ថបទពាណិជ្ជកម្ម

សហគ្រិនខ្មែរចាប់ដៃគូជាមួយផ្សារម៉ាក្រូកម្ពុជាដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុក


សហគ្រិនខ្មែរមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីជាមួយផ្សារម៉ាក្រូដើម្បីគាំទ្រផលិតផលក្នុងស្រុកតាមរយៈពិព័រណ៍ផលិតផលខ្មែរ។ដោយផ្អែកលើភាពជោគជ័យនៃឆ្នាំមុនៗពិព័រណ៍ផលិតផលខ្មែរត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ផលិតផលនិងអាជីវកម្មក្នុងស្រុក។
សហគ្រិនខ្មែរចាប់ដៃគូជាមួយផ្សារម៉ាក្រូកម្ពុជាដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុក
ដោយ

ស្របតាមស្ដង់ដារសុវត្ថិភាពចំណីអាហារផលិតផលក្នុងស្រុករួមមានគ្រឿងទេស របស់ប្រើប្រាស់ប្រចាំថ្ងៃ បន្លែនិងផ្លែឈើស្រស់ ទឹកដោះគោ អង្ករនិងវត្ថុអនុស្សាវរីយ៍នឹងត្រូវដាក់តាំងបង្ហាញរយៈពេល ២ សប្តាហ៍ ចាប់ពីថ្ងៃទី១៦ រហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤​ នៅផ្សារម៉ាក្រូ សែនសុខ សៀមរាប និង ជ្រោយចង្វារ។ ដោយមានការគាំទ្រពីសហគ្រិនខ្មែរអតិថិជននឹងមានជម្រើសកាន់តែច្រើនក្នុងការជាវផលិតផលក្នុងស្រុក និងជាពិសេសអាចមានឱកាសឈ្នះរង្វាន់ផងដែរ។​​

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថាការសហការជាមួយផ្សារម៉ាក្រូកម្ពុជាជាជំហានដ៏សំខាន់មួយទៀតក្នុងការឆ្ពោះទៅរកអតិថិជនកាន់តែទូលំទូលាយសម្រាប់ផលិតផលក្នុងស្រុក។ភាពជាដៃគូថ្មីនេះជាការរួមចំណែកដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រផលិតផលនិងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកតាមរយៈការពង្រីកម៉ាកយីហោក្នុងស្រុកនិងទីផ្សារអន្តរជាតិ។សហគ្រិនខ្មែរមានមោទនភាពក្នុងការដើរតួជាកម្លាំងកាតាលីករនៅពីក្រោយគំនិតផ្តួចផ្តើមដ៏សំខាន់នេះ។

លោកស្រី អាណាតាថាឡាងឌីជានាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុនម៉ាក្រូកម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ​យើងប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុកអោយរឹងមាំដើម្បីគាំទ្រសហគមន៍របស់យើងនិងពង្រឹងពួកគាត់អោយកាន់តែមានប្រសិទ្ធភាព។យើ​​ងមានបំណងផ្តល់អាទិភាពជូនដល់អ្នកផ្គត់ផ្គង់ក្នុងស្រុកដោយរួមជាមួយនឹងការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម​អោយមានគុណភាពស្តង់ដារខ្ពស់ទាំងផលិតផល និង ការវេចខ្ចប់ មានទំនុកចិត្ត និង មានការផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព។កន្លងមកនេះយើងបានធ្វើការពង្រឹងដល់អ្នកផ្គត់ផ្គង់ប្រភេទផលិតផលស្រស់ចំនួន54​​និងអ្នកផ្គត់ផ្គង់ផលិតផលស្ងួតចំនួន ១៥​​ រូចមកហើយ នៅទូទាំង ១៧ ខេត្ត ក្នុងប្រទេសកម្ពុជា ។

ពិព័រណ៍ផលិតផលខ្មែរមិ​នមែនគ្រាន់តែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះទេតែជាការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងសហគ្រិនខ្មែរនិងផ្សារម៉ាក្រូកម្ពុជាក្នុងការលើកកម្ពស់និរន្តរភាព ការជម្រុញបន្ងែមដល់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក និងការបង្កើតទំនាក់ទំនងដ៏មានអត្ថន័យរវាងអតិថិជន និងអាជីវកម្មក្នុងស្រុក។ អាស្រ័យហេតុនេះសូមបងប្អូនចូលរួមផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះផលិតផលក្នុងស្រុកនិងសហគ្រាសធុនតូចនិងមធ្យម តាមរយៈការគាំទ្រ និងចូលរួមពិព័រណ៍ផលិតផលខ្មែរ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជីវកម្មជាច្រើនរួមទាំង ធនាគារ និងអាកាសចរណ៍នៅទូទាំងពិភពលោក បញ្ហារំខាន ដោយសារតែការដាច់ប្រព័ន្ធរបស់ក្រុមហ៊ុន Microsoft

ព័ត៌មាន
ជារឿងដ៏គួរភ្ញៀវផ្អើលមួយ នៅថ្ងៃទី ១៩ ខែកក្កដានេះ ដោយមានអាជីវកម្មជាច្រើន ដូចជាធនាគារ សុខាភិបាល និងព្រលានយន្ដហោះនៅទូទាំងពិភពលោកបានរងនូវ…

ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ឈ្មោះមហាវិថី ស៊ី ជីនពីង ជាផ្លូវការ

ព័ត៌មាន
ផ្លូវក្រវាត់ក្រុងទី៣បានសម្ពោធដាក់ឱ្យប្រើប្រាស់ឈ្មោះ«មហាវិថី ស៊ី ជីនពីង»ជាផ្លូវការនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ