អត្ថបទពាណិជ្ជកម្ម

សហគ្រិនខ្មែរ រៀបចំ “ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី” ដើម្បីពង្រឹងទំនាក់ទំនង និងការគាំទ្រសម្រាប់អាជីវកម្មក្នុងស្រុក


នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ សហគ្រិនខ្មែរ បានរៀបចំ “ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី” លើកទី២ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ។ ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី ផ្តល់ជាវេទិកាដ៏សំខាន់មួយ ដែលប្រមូលផ្តុំភាគីពាក់ព័ន្ធឱ្យមកជួបជុំគ្នា ចែករំលែកការយល់ដឹង និងសហកាគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចរបស់កម្ពុជា។
សហគ្រិនខ្មែរ រៀបចំ “ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី” ដើម្បីពង្រឹងទំនាក់ទំនង និងការគាំទ្រសម្រាប់អាជីវកម្មក្នុងស្រុក
ដោយ
អំពី Khmer Enterprise

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ សហគ្រិនខ្មែរ បានរៀបចំ “ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី” លើកទី២ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ជា​ប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ។ ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី ​​ផ្តល់ជាវេទិកាដ៏សំខាន់មួយ ដែលប្រ​មូលផ្តុំភាគីពាក់ព័ន្ធឱ្យមកជួបជុំគ្នា ចែករំលែកការយល់ដឹង និងសហកាគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធ​អេកូ​ឡូ​ស៊ីធុរកិច្ចរបស់កម្ពុជា។

ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ីលើកទី២នេះ រួមមានការបង្ហាញលម្អិតអំពីសមិទ្ធផលសំខាន់ៗ រយៈ​ពេល៤ឆ្នាំ ​របស់សហគ្រិន​ខ្មែរ​ ការបង្ហាញគំនិតផ្តួចផ្តើមថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរួម តាមរយៈការចេញ​ផ្សាយ​សៀវភៅ​ប្រចាំ​ឆ្នាំរបស់ខ្លួន​។ លើសពីនេះ កម្មវិធីក៏បានរៀបចំឱ្យមានកិច្ចសន្ទនា រវាងតំណាងក្រសួង-ស្ថាប័ន ស្ថានទូត ដៃគូ​អភិវឌ្ឍន៍ សមាគមធុរកិច្ច និងភាគីពាក់ព័ន្ធផ្សេងៗ ដោយផ្តោតលើការពង្រឹងភាពជាដៃគូ ដើម្បី​គាំទ្រ​ដល់​សហ​គ្រិន​ក្នុងស្រុកផងដែរ។

គិតមកដល់ពេលនេះ សហគ្រិនខ្មែរ បានផ្តល់ការគាំទ្រដល់អ្នកទទួលផលប្រមាណ៥៧,០០០នាក់ និងបានផ្តល់ ហិរញ្ញ​ប្ប​ទានដល់សហគ្រិនចំនួន៧៦០នាក់នៅទូទាំងប្រទេស។ ក្នុងនាមជាអង្គភាពបរធនបាលរបស់រដ្ឋា​ភិបាល សហគ្រិនខ្មែរ បាននិងកំពុងអនុវត្តកម្មវិធី និងសហការដោយផ្ទាល់ជាមួយដៃគូ និងអ្នកទទួលផល។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់

ព័ត៌មាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងប្រធាន…

ធនាគារ ABA និង Chevron Cambodia ដាក់ដំណើរការកម្មវិធីផ្ដល់ហិរញ្ញប្បទានសម្រាប់ដៃគូចែកចាយ

ព័ត៌មាន
ABA ដែលជាធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Chevron Cambodia ដើម្បីពង្រឹងសេវាហិរញ្ញវត្ថុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ