Advertisement
កណ្ដុរ​ដោះមីន

កម្ពុជា​​ស្វាគមន៍​«វីរបុរស»​​កណ្តុរ​ហិត​មីន​ចំនួន​១៦​បន្ថែម​ទៀត


កម្ពុជា​​ទើប​តែ​​បាន​​ទទួល​​កណ្តុរ​ហិត​មីន​ចំនួន​១៦​ក្បាល​បន្ថែម​ទៀត ដើម្បី​ជួយ​ពង្រឹង​ការ​រាវ​រក​មីន​ក្រោម​ដី​ក្នុង​កិច្ចការ​ខំ​ប្រឹងប្រែង​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស។
កម្ពុជា​មាន​កណ្ដុរ​ហិត​មីន​បែប​នេះ សរុប ២៩​ក្បាល ដែល​សព្វ​ថ្ងៃ កំពុង​ធ្វើការ​ដោះមីន​នៅ​ខេត្ត​សៀមរាប។ រូបភាព៖ APOPO
ដោយ
Advertisement

កណ្តុរ​ហិត​មីន​ត្រូវ​បាន​គេ​បញ្ជូន​មក​កម្ពុជា​ដំបូងនៅឆ្នាំ​២០១៥ ដោយ​អង្គការ អាប៉ូប៉ូ ពី​ប្រទេស​តង់ហ្សានី។ អ្នក​ជំនាញ​បាន​និយាយ​ថា កណ្តុរ​ចំណាយ​ពេល​លឿន​ជាង​មនុស្ស​ក្នុង​ការ​ស្វែងរក​គ្រាប់​មីន។

លោកស្រី លីលី សាឡូម មន្ត្រី​ទំនាក់​ទំនង​ព័ត៌មាន​របស់​អង្គការ អាប៉ូប៉ូ បាន​និយាយ​ថា កណ្តុរ​ទាំង​១៦​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ខេត្ត​សៀមរាប កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ជួយ​ដៃគូ​ គឺ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ក្នុង​កិច្ចការ​បោស​សម្អាត​មីន។

លោកស្រី លីលី សាឡូម ​បាន​និយាយ​កណ្តុរ​ហិត​មីន សរុប​ទាំង​អស់ មានចំនួន ២៩​​ក្បាល ​នៅ​ខេត្ត​​សៀមរាប។

កណ្ដុរ​ហិត​មីន​​ទាំង​នេះ​នាំ​យក​មក​ពី​ប្រទេស​តង់ហ្សានី។ (រូបភាព៖ APOPO)

លោកស្រី លីលី សាឡូម ​បាន​និយាយ​ថា​ «កណ្តុរ​ហិត​គ្រាប់​មីន​បាន​ជួយ​​បង្កើន​​ល្បឿន​នៃ​ការ​រាវរក​មីន​ក្នុង​ដី បង្កើន​ល្បឿន​ការ​បោស​សម្អាត​ផ្ទៃ​ដី​​ ហើយ​អនុញ្ញាត​ឱ្យ​មនុស្ស​វិល​ត្រឡប់​មក​ដីគាត់​វិញ​យ៉ាង​ឆាប់​រហ័ស»។ នេះ​ដោយសារ​តែ​ពួកគេ​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ឲ្យ​ចេះ​ហិត​តែ​ក្លិន​គ្រឿង​ផ្ទុះ ដែល​មាន​ន័យ​ថា ពួកគេ​មិន​រវល់​នឹង​ក្លិន​ដែក​ដែល​នាំ​ឲ្យ​ខាត​ពេល​ក្នុង​ការ​រាវ​រក​មីន​ឡើយ»។

យោង​តាម អាប៉ូប៉ូ ចាប់​តាំង​ពី​ពេល​ចាប់​​ផ្តើម​ហិត​មីន​តាម​​ចម្ការ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦​មក ពួកគេ​បាន​បាន​ជួយ​​បោសសម្អាត​គ្រាប់​មីន​លើ​ផ្ទៃដី​ជាង ​៥០០.០០០​ម៉ែត្រ​ការ៉េ ដោយ​បាន​ប្រគល់​ដី​ធ្លី​ទាំង​នោះ​ទៅ​ឲ្យ​សហគមន៍​វិញ ហើយ​ពួក​កណ្តុរ​ទាំង​នោះ​បាន​រក​ឃើញ​គ្រាប់​មីន​ជាង ៤០០​គ្រាប់។

គុណ​សម្បត្តិ​មួយ​ក្នុង​ចំណោម​គុណ​សម្បត្តិ​ដ៏​ធំ​បំផុត​នៃ​ការ​ប្រើប្រាស់​កណ្តុរ​គឺ​ថា គ្រាប់​មីន​មិន​អាច​បង្ក​គ្រោះថ្នាក់​ដល់​ពួកគេ​ទេ ពីព្រោះ​កណ្តុរ​មិន​មាន​ទម្ងន់​គ្រប់​គ្រាន់​ដើម្បី​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​ទេ៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម​កំពុង​ដេក​ភ័យ​ពី​រឿង​កាត​លឿង​នាំ​ចេញ​ផល​នេសាទ​សមុទ្រ​ទៅ​អឺរ៉ុប ខណៈ​កម្ពុជា​ជាប់​កាត​ក្រហម

ព័ត៌មាន
កាល​ពី​ដើម​ឆ្នាំ​នេះ ក្រុម​ការងារ​ជលផល​សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា វៀតណាម​ទំនង​នឹង​ត្រូវ​ទទួល​បាន​កាត​លឿង​ពី​ក្រុម​អធិការ​កិច្ច​ស...

ក្រសួង​សេដ្ឋកិច្ច​ចាប់​ផ្តើម​រឹត​បន្តឹង​ច្បាប់​កាន់​តែ​ខ្លាំង​ចំពោះ​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅដ្ឋាន

ព័ត៌មាន
ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ចាប់​ផ្តើម​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន ចំពោះ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ