ការដឹកជញ្ជូនតាមផ្លូវទឹក

រដ្ឋមន្ត្រីក្រសួងសាធារណការ ជំរុញការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនការនាំចេញកសិផល


ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ និងការខូចខាតផ្លូវថ្នល់ ដោយសារសកម្មភាពដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជំរុញបន្ថែមនូវមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក គឺជាផ្នែកមួយចូលរួមយ៉ាងសំខាន់ ក្នុងការជួយថែរក្សាផ្លូវថ្នល់ កុំឱ្យឆាប់ខូចដោយសារការដឹកជញ្ជូនទំនិញធ្ងន់ៗ និងជួយធ្វើឲ្យផ្លូវថ្នល់ អាចប្រើប្រាស់បានយូរអង្វែង ព្រមទាំងអាចកាត់បន្ថយថ្លៃដឹកជញ្ជូនផងដែរ។
កំពង់ផែស្វយ័តភ្នំពេញ

មាន​ប្រសាសន៍ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ហេដ្ឋារចនាសម្ព័ន្ធ នៃ​ចំណត​ផែ​កុងតឺន័រ LM១៧ របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ជំហាន​ទី​៣ ដំណាក់កាល​ទី​១ ឯកឧត្តម ស៊ុន ចាន់​ថុ​ល បាន​គូសបញ្ជាក់​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​នេះ មាន​សារៈសំខាន់​ណាស់ ដូច្នេះ ក្រសួង​សាធារណៈការ​គាំទ្រ​យ៉ាង​ពេញទំហឹង ក្នុង​ការ​បង្កើន​បន្ថែម​ទៀត នូវ​មធ្យោបាយ​ដឹក​ជញ្ជូន​នៅ​កម្ពុជា ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ផ្លូវគោក កាត់​បន្ថយថ្លៃ​ដឹក​ជញ្ជូន និង​រក្សា​ផ្លូវថ្នល់​ឱ្យ​កាន់តែ​យូរអង្វែង​។

ឯកឧត្តម ទេស​រដ្ឋមន្ដ្រី បាន​បន្ថែម​ថា កំពង់​ផែ​ស្វយ័ត​ភ្នំពេញ គឺជា​ច្រក​ទ្វារ​សេដ្ឋកិច្ចជាតិ​មួយ​ដ៏​សំខាន់ សម្រាប់​ដោះ​ដូរ​ផលិតផល​កសិកម្ម និង​កសិឧស្សាហកម្ម របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​តំបន់ និង​អន្ដរជាតិ​។ ទោះ​បែប​នេះ​ក្ដី ឯកឧត្តម ស៊ុន ចាន់​ថុ​ល បាន​គូសបញ្ជាក់​ថា ដើម្បី​ឱ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ប្រកបដោយ​ប្រសិទ្ធភាព ត្រូវ​មាន​កិច្ចសហការ​គ្នា រវាង​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ និង​ផែ​រណប​។ 

សូម​បញ្ជាក់​ថា កំពង់​ផែ​ស្វយ័ត​ភ្នំពេញ បាន​ចាប់ផ្ដើម​សាងសង់​ចំណត​ផែ​កុងតឺន័រ ក្នុង​ជំហាន​ទី​១ ចាប់តាំងពី ឆ្នាំ​២០១១​មក ដោយ​ចំណាយ​ថវិកា​ប្រមាណ​ជិត​៣០ លាន​ដុល្លារ និង​មាន​សមត្ថភាព​អាច​ផ្ទុក​កុងតឺន័រ​បាន​១៥​ម៉ឺន TEUs ក្នុង​មួយ​ឆ្នាំ​។ ដោយឡែក គម្រោង​ក្នុង​ជំហាន​ទី​២ ចំណាយ​ថវិកា​ប្រមាណ ៩​លាន​ដុល្លារ និង​មាន​សមត្ថភាព ផ្ទុក​កុងតឺន័រ បាន​ចំនួន​៣០​ម៉ឺន TEUs​។ ចំណែក​គម្រោង​ទី​៣ ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​៣៥​លាន​ដុល្លារ ដែល​មាន​សមត្ថភាព ផ្ទុក​កុងតឺន័រ រហូត​ដល់​៥០​ម៉ឺន TEUs ក្នុង​មួយ​ឆ្នាំ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋបាលស្រុកមង្គលបូរី៖ កម្រិតទឹកស្ទឹងមង្គលបូរីហក់ឡើងខ្លាំងអាចនឹងបង្គគ្រោះទឹកជំ នន់នាពេលខ្លីខាងមុខនេះ

ព័ត៌មាន
កាលពីពេលថ្មីនេះៗ រដ្ឋបាលស្រុកមង្គលបូរី នៃខេត្តបន្តាយមានជ័យបានចេញសេចក្ដីប្រកាសជូនព័ត៌មានជូនប្រជាជនឲ្យបានជ្រាបថានៅពេលនេះ កម្រិតទឹកស្ទឹងមង្គល…

កម្ពុជាសម្រេចបានការនាំចេញ ១១ពាន់លានដុល្លារ ធ្លាក់ចុះជាង៥% នៅ៨ខែឆ្នាំ២០២១

ព័ត៌មាន
នៅ៨ខែឆ្នាំ២០២១នេះ កម្ពុជានៅតែមានការធ្វើពាណិជ្ជកម្មនាំចេញនាំចូលច្រើន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ បើទោះបីជាតួលេខនាំចេញរបស់កម្ពុជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ