វិស័យធនាគារ

បុគ្គលិកក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជាង៦ម៉ឺននាក់ត្រូវបានផ្អាកពីការងារនៅឆ្នាំ២០២៣ តើវាជាបញ្ហាដ៏អាក្រក់សម្រាប់ពិភពលោកឬ?


ក្រុមអ្នកវិភាគអន្តរជាតិ បានលើកឡើងថា ឆ្នាំ២០២៣ គឺជាឆ្នាំ ដែលវិស័យធនាគារ និងហិរញ្ញវត្ថុនៅទូទាំងពិភពលោកបានហែលឆ្លងនៅពេលវេលាដ៏អាក្រក់បំផុត។ បើតាមសេចក្តីរាយការណ៍ គ្រាន់តែបុគ្គលិក ដែលបានបម្រើការនៅក្នុងវិស័យនេះ បានបាត់បងការងារធ្វើនៅក្នុងឆ្នាំនេះ គឺមានរហូតដល់ទៅជាង៦ម៉ឺននាក់។
វិស័យធនាគារ
ដោយ

យ៉ាងហោចណាស់មានបុគ្គលិកបម្រើការងារនៅក្នុងធនាគារ និងហិរញ្ញវត្ថុជិត៦ម៉ឹន២ពាន់នាក់នៅក្នុងឆ្នាំ២០២៣ ត្រូវបានធនាគារចំនួន២០ទៅទូទាំងពិភពលោកផ្អាកការងារ និងបញ្ឈប់ ដោយសារបញ្ហាសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយដោយទស្សនាវដ្តី ហ្វាយណាន់សល ថាមស៍ (Financial Time) ដែលបានបន្ថែមថា ស្ថាប័នធនាគារទាំងនេះ គឺមានតាំងពីធនាគារនៅស្វីស អាម៉េរិក កាណាដា អូស្រ្តាលី និងហូឡង់ជាដើម។

បើតាមការចុះផ្សាយរបស់ទស្សនាវដ្តីនេះ គ្រាន់តែធនាគារ យូប៊ីអេស/ក្រេឌីតស្វីស (UBA/Credit Suisse) ដែលជាស្ថាប័នហិរញ្ញវត្ថុនៅស្វីស ដែលរងការរង្គោះរង្គឺកន្លងមក បានកាត់បន្ថយបុគ្គលិកច្រើនជាងគេ គឺមានរហូតដល់ទៅ១ម៉ឺន៣ពាន់នាក់ រីឯធនាគារ វែល ហ្វាហ្គោ (Well Fargo) ដែលមានមូលដ្ឋាននៅអាម៉េរិក គឺបានកាត់បន្ថយបុគ្គលិកប្រមាណ១ម៉ឺន២ពាន់នាក់។

លោក លី ថេកឃ័រ ( Lee Thacker) ម្ចាស់ក្រុមហ៊ុនសេវាហិរញ្ញវត្ថុ ស៊ីលវើម៉ាញ ផាណ័រ (Silvermine Partners)បាននិយាយថា ធនាគារមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពមិនមានស្ថិរភាព គ្មានការវិនិយោគ និងគ្មានកំណើន ខណៈធនាគារមួយចំនួនទៀតទំនងជាអាចកាត់បន្ថយការងារបន្ថែមទៀត។

ដោយឡែក លោក សឺជីអូ អេមូទី ( Sergio Ermotti ) នាយកប្រតិបត្តិធនាគារយូប៊ីអេស/ក្រេឌីតស្វីស បានលើកឡើងថា ធនាគារទាំងមូលនៅសល់បុគ្គលិកត្រឹមតែប្រមាណ១១ម៉ឺន៦ពាន់នាក់ប៉ុណ្ណោះ ប៉ុន្តែនៅក្នុងឆ្នាំ២០២៤ ធនាគារអាចនឹងពង្រឹងជំហរឡើងវិញ។

សម្រាប់ធនាគារ វែល ហ្វាហ្គោ វិញ នៅពេលនេះនៅសល់បុគ្គលិកត្រឹមតែ២៣ម៉ឺននាក់ ប៉ុន្តែគ្រាន់តែប្រាក់ខែ គឺធនាគារត្រូវចំណាយរហូតដល់ទៅ១៨៦លានដុល្លារនៅក្នុងត្រីមាសទី៣កន្លងមក។ ក្រៅពីធនាគារធំៗទាំងពីរខាងលើ ធនាគារ១៨ផ្សេងទៀត គឺបានកាត់បន្ថយបុគ្គលិកពី១ពាន់នាក់រហូតដល់៥ពាន់នាក់៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រនុយក្លេអ៊ែជប៉ុនដែលធំបំផុតនៅលើពិភពលោក អាចនឹងដំណើរការឡើងវិញ

ព័ត៌មាន
និយ័តករថាមពលនុយក្លេអ៊ែរបស់ប្រទេសជប៉ុន កាលពីថ្ងៃពុធ បានដកបម្រាមប្រតិបត្តិការ ដែលខ្លួនបានដាក់លើរោងចក្រថាមពលនុយក្លេអ៊ែ កាស៊ីវ៉ាហ្សាគី-ការ…

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Intel នឹងបោះទុនវិនិយោគ២៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្របន្ទះឈីបនៅអ៊ីស្រាអែល

ព័ត៌មាន
រដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហ៊ុនយក្សអាម៉េរិក Intel បានបញ្ជាក់ពីផែនការសាងសង់រោងចក្រផលិតបន្ទះឈីបតម្លៃ២៥ពាន់លានដុល្លារនៅភាគខាងត្បូង នៃប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ