ការទូទាត់ប្រាក់រៀល

ធនាគារជាតិចាប់ដៃជាមួយ Alipay Plus ដើម្បីពង្រីកការទូទាត់ប្រាក់រៀលទៅកាន់ពិភពលោក


ធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ Alipay Plus ក្នុងគោលបំណងជំរុញការទូទាត់របស់អ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរឡើង។ តាមរយៈកិច្ចសហប្រតិបត្តិការនេះថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា រំពឹងថា វានឹងជួយពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ការទូទាត់របស់កម្ពុជា ទៅកាន់ពិភពលោកនឹងជួយលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចក្នុងស្រុកផងដែរ។
6
ដោយ

លោកជំទាវ ជា សិរី អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារជាតិនៃកម្ពុជា ជាមួយក្រុមហ៊ុន Alipay Plus នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅកម្ពុជា អាចប្រើប្រាស់ប្រព័ន្ធបាគងទូទាត់ជាមួយពាណិជ្ជករប្រមាណ៨៣លាននាក់ដែលសមាជិករបស់ក្រុមហ៊ុននេះបាននៅទូទាំងពិភពលោក។ តែយ៉ាងណាដើម្បីអាចទូទាត់ជាមួយប្រតិបត្តិកររបស់ Alipay Plus បានទាមទារឱ្យប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនក្នុងស្រុកមានគណនីជាប្រាក់រៀល។

ហើយតាមរយៈកិច្ចព្រមព្រៀងនេះដែរ ភ្ញៀវទេសចរ ឬជនបរទេសដែលប្រើប្រាស់សេវារបស់ស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិករបស់ Alipay Plus ទូទាំងពិភពលោក ក៏អាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មជារូបិយប័ណ្ណរបស់ខ្លួនតាមរយៈ KHQR របស់ប្រតិបត្តិករនៅកម្ពុជាផងដែរ។ លោកជំទាវ ជា សិរី រំពឹងថាកិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ការទូទាត់របស់កម្ពុជា ទៅកាន់ពិភពលោក ក៏ដូចជាជួយលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុកផងដែរ។

យ៉ាងណាមិញលោកជំទាវ ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានសង្កត់ធ្ងន់ថា ដើម្បីអាចទទួលបានអត្ថប្រយោជន៍ពីប្រតិបត្តិការនេះ អាជីវករខ្មែរត្រូវមានគណនីជាប្រាក់រៀល ដើម្បីអាចស្កេនសម្រាប់ទទួលជាប្រាក់រៀល។ ក្នុងន័យនេះ លោកជំទាវ លើកទឹកចិត្តឱ្យធនាគារក្នុងស្រុក ជូនដំណឹង និងលើកទឹកចិត្តពាណិជ្ជកររបស់ពួកគេឱ្យបើកគណនីប្រាក់រៀល ហើយចាប់ផ្តើមទទួលយកការទូទាត់ប្រាក់រៀល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្លូវភ្ជាប់ពីផ្លូវ៦០ម៉ែត្រទៅព្រលានយន្តហោះភ្នំពេញថ្មី សម្រេចការសាងសង់បានជាង៦៧% ខណៈព្រលានសម្រេចបាន៥៥%

ព័ត៌មាន
ផ្លូវភ្ជាប់ពីផ្លូវសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅសម្រេចការសាងសង់បានជាង៦៧%ហើយ ដោយគ្រោងបញ្ចប់ក្នុងព…

សេដ្ឋកិច្ចជប៉ុនកំពុងធ្លាក់ចុះ ខណៈវិបត្តិសេដ្ឋកិច្ចកំពុងប្រឈមនឹងហានិភ័យកាន់តែខ្លាំង

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្លាក់ចុះក្នុងត្រីមាសចាប់ពីខែកក្កដា ដល់ខែកញ្ញា ដែលជាការបន្តធ្លាក់ចុះរយៈពេល២ត្រីមាសជាប់គ្នា ដោយសារតែការចុះខ្ស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ