គម្រោងបណ្ដុំSME

គម្រោងបណ្ដុំSME របស់ឧកញ៉ា សៀ ឫទ្ធី គ្រោងនឹងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយនេះហើយ


នៅក្នុងដំណើរទៅទស្សនកិច្ចចុះពិនិត្យទីតាំងដំបូងរបស់គម្រោងបណ្ដុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) ដែលអភិវឌ្ឍន៍ដោយ ក្រុមហ៊ុន Worldbridge Industrial Developments Co., Ltd. ដែលមានទីតាំងនៅជាប់គម្រោងលំនៅឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គលនោះ ត្រូវបានថ្នាក់ដឹកនាំនៃក្រុមហ៊ុននេះ អះអាងថា SME Cluster នឹងដាក់ឲ្យដំណើរការនៅខែមេសា ឆ្នាំ២០២១ ខាងមុខនេះហើយ។
គម្រោងបណ្ដុំSME របស់ឧកញ៉ា សៀ ឫទ្ធី គ្រោងនឹងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយនេះហើយ

លោក Charles Esterhoy នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Worldbridge Industrial Developments Co., Ltd ដែល គឺជា​ស្ថាបនិក និង​ជា​អ្នក​បង្កើត​គម្រោង​នេះ បាន​ប្រាប់​ថា ដំណោះស្រាយ ក្នុង​ការ​ផ្សា​ភ្ជាប់​គម្លាត​រវាង​អ្នក​វិនិយោគ​ផ្នែក​ផលិតកម្ម​អន្តរជាតិ និង​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ប្រទេស​កម្ពុជា នោះ​គឺ ចាំបាច់​ត្រូវ​តែ​បង្កើត​ឡើង ។

លោក Charles Esterhoy បាន​បន្ថែម​ថា «​ការ​ដាក់​ចេញ​នូវ​ខ្សែ​ចង្វាក់​ផលិតកម្ម​ពេញលេញ​មួយ ស្ថិត​ក្នុង​ប្រព័ន្ធ​បរិក្ខារ សម្របសម្រួល សេវាកម្ម គាំទ្រ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង ដែល​មាន​លក្ខណៈ​បត់បែន​និង​ឆ្លើយ​តប​ខ្ពស់ ដោយ​ប្រើ ប្រាស់​នូវ​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០ និង បញ្ចូល​នូវ​បច្ចេកទេស​គ្រប់គ្រង​បែប​សកម្ម ខ្សែ​ចង្វាក់​ផលិតកម្ម និង ប្រព័ន្ធ​ទាំងនេះ ត្រូវ​បាន​ផ្សា​ភា្ជ​ប់​ជាមួយ​គ្នា ដើម្បី​អាច​ផលិត​បាន​នូវ​ទិន្នផល​ដែល​មាន​តម្លៃ​ខ្ពស់ សម្រាប់​ទីផ្សារ ក្នុងស្រុក​និង​ក្រៅប្រទេស​»​។

លោក Charles Esterhoy នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Worldbridge Industrial Developments Co., Ltd

លោក ឧក​ញ៉ា សៀ ឫ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ដ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​នឹង​យក SME Cluster ទៅ​ឲ្យ​កៀក​បំផុត នៅ​កន្លែង​ដែល​មាន​វត្ថុធាតុដើម​។

លោក ឧកញ៉ា សៀ ឫ​ទ្ធី បាន​បន្ថែម​ថា «​នៅ​ទី​នេះ គឺ​គ្រាន់តែ​ជា​គំរូ​ម៉ូ​ដែល​មួយ​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​ធ្វើ​នោះ គឺ​យើង​នឹង​យក SME Cluster​នេះ ទៅ​ឲ្យ​កៀក​បំផុត នៅ​កន្លែង​ដែល​មាន​វត្ថុធាតុដើម​នៅ​កន្លែង​ដែល គាត់​មាន​វត្ថុធាតុដើម គឺ​អ្វី​ដែល​យើង​ចង់​ធ្វើ​គឺ ទៅ​កៀក​កន្លែង​ដែល​គាត់​ផលិត បាន​ន័យ​ថា វត្ថុធាតុដើម ដើម្បី​យក​វា​មក​ផលិត វា​អស់​ដើមទុន​តិច​»​។

លោក​ឧកញ៉ា បាន​បន្ថែម​ថា សម្រាប់​សហគ្រិន​ដែល​មាន​បំណង​រៀបចំ​ចង្វាក់​ផលិតកម្ម​ខ្លួន ចូល​មក​ក្នុង​SME Cluster នេះ គឺ​មិន​មាន​លក្ខខណ្ឌ​តម្រូវ ស្មុគស្មាញ​នោះ​ទេ មាន​តែ​ខាង​ក្រុមហ៊ុន​របស់​លោក​ជួយ​បន្ថែម​ទៀត ដូច​ជា ជួយ​ដល់​ការ​រក​ធនធាន រួម​មាន​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ ដើម្បី​បង្កើន​ចង្វាក់​ផលិតកម្ម​ដល់​សហគ្រាស​ទាំងនោះ​។

លោក ឧក​ញ្ញា សៀ ឫ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ដ

សូម​បញ្ជាក់​ថា គម្រោង SME Cluster ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវជាតិ​លេខ ២១ ភូមិ​កោះគ សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល នៅ​ជាប់​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ទីក្រុង​រណប​សិរី​មង្គល​តែ​ម្តង​។ ម្យ៉ាងវិញទៀត គម្រោង​នេះ ក៏​នៅ​ជិត​គម្រោង​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថ្មី និង​នៅ​ក្បែរផ្លូវ​ក្រវាត់ក្រុង​ទី​៣ គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា គម្រោង​បណ្ដុំ​សហគ្រាស ធុន​តូច និង​មធ្យម ដែល​ជា​ដំណោះស្រាយ​យុទ្ធសាស្ត្រ ប្រកបដោយ​នវានុវត្តន៍ សម្រាប់​ការ​អភិវឌ្ឍន៍​វិស័យ ឧស្សាហកម្ម និង​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បទវិភាគ៖ តើអភិក្រម និងយុទ្ធសាស្ត្រអ្វីខ្លះ ដែលរាជរដ្ឋាភិបាលត្រូវអនុវត្ត​ក្នុង​ការ​ដោះស្រាយបញ្ហាសង្គម-សេដ្ឋកិច្ច​កម្ពុជា​ក្នុង​វិបត្តិ​កូវីដ-១៩?

ព័ត៌មាន
នៅក្នុងបរិការណ៍កូវីដ-១៩ ការដោះស្រាយបញ្ហាសង្គម-សេដ្ឋកិច្ចកម្ពុជា គឺត្រូវការគិតថ្លឹងថ្លែងរកចំណុចដែលមានល្អប្រសើរបំផុតរវាងសេដ្ឋកិច្ច-សង្គម និងជ…

«សៀវភៅ ស » បង្ហាញពីបញ្ហាប្រឈមចម្បងចំនួន៣ របស់ សហគ្រិនស្ត្រីក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជា

ព័ត៌មាន
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសៀវភៅគោលនយោបាយ ឬហៅថា «សៀវភៅ ស » ជាលើកដំបូងនៅថ្ងៃទៅ ០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រធានសមាគមសហគ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ