បេឡាជាតិរបបសន្តិសង្គម

ជាង២ឆ្នាំ បេឡាជាតិរបបសន្តិសង្គមចំណាយលុយជាង ២០លានដុល្លារ សម្រាប់ឧបត្ថម្ភដល់ស្ត្រីពេលសម្រាលបុត្រ


ចាប់ពីឆ្នាំ២០១៨មក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈបេឡាជាតិរបបសន្តិសុខសង្គមបានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនីទាំងក្នុងនិងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេលសម្រាលកូន ដែលមកពេលនេះមានប្រមាណ ២០ម៉ឺននាក់ សរុបទឹកប្រាក់ប្រមាណ២០លានដុល្លារអាមេរិកហើយ។ នេះបើតាមសារលិខិតរបស់សម្តេចតេជោហ៊ុន សែន នាឱកាសទិវាពលកម្មអន្តរជាតិលើកទី១៣៤ ដែលបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ជាង២ឆ្នាំ បេឡាជាតិរបបសន្តិសង្គមចំណាយលុយជាង ២០លានដុល្លារ សម្រាប់ឧបត្ថម្ភដល់ស្ត្រីពេលសម្រាលបុត្រ(រូបភាព ពី បសស)
ដោយ

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប​.​ស​.​ស ដែល​ជា​អង្គភាព​ស្ថិត​នៅ​ក្រោម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​កិច្ច​គាំពារ​សង្គម​ជូន​កម្មករ​ន​យោ​ជិ​ក ដោយ​បាន​ផ្តល់​ជូន​នូវ​របប​ហានិភ័យ​ការងារ និង​ថែ​ទាំង​សុខភាព ចាប់តាំងពី​ឆ្នាំ​២០០៨ ដែល​មាន​សហគ្រាស គ្រឹះស្ថាន​ជាង ១,៤ ម៉ឺន ជា​សមាជិក ដោយ​មាន​កម្មករនិយោជិត​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ និង​មន្ត្រី​សាធារណៈ​សរុប​ប្រមាណ​ជាង ២,១​លាន​នាក់ កំពុង​ទទួល​បាន​អត្ថប្រយោជន៍​ពី​របប​ទាំងនេះ​។ នៅ​ក្នុង​សារលិខិត​របស់​សម្តេច​តេ​ជោ​ដដែល​បាន​បញ្ជាក់​ទៀត​ថា ចាប់ពី​ឆ្នាំ​២០១៨​មក រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​អនុវត្ត​គោលនយោបាយ​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​កម្មការិនី​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ និង​មន្ត្រី​សាធារណៈ​នៅ​ពេល​សម្រាលកូន ដែល​មក​ពេល​នេះ​មាន​ប្រមាណ ២០​ម៉ឺន​នាក់ សរុប​ទឹកប្រាក់​ប្រមាណ​២០​លាន​ដុល្លារ​ហើយ​។

កន្លង​ទៅ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប​.​ស​.​ស ធ្លាប់​បាន​បង្ហាញ​ពី​លក្ខខណ្ឌ​ដើម្បី​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​បំណាច់​ប្រចាំ​ថ្ងៃ ៧០% នៃ​ប្រាក់​ឈ្នូ​ល​មធ្យម​ជាប់​ភាគទាន រយៈពេល​៩០​ថ្ងៃ នៃ​ការ​ឈប់​សម្រាក​សម្រាលកូន​។ 

លក្ខខណ្ឌ​នោះ​រួម​មាន ក្រោយ​ពេល​សម្រាលកូន​រួច សា​ម៉ី​ខ្លួន​ជា​សមាជិក ប​.​ស​.​ស​. ត្រូវ​ភ្ជាប់​ឯកសារ​មក ប​.​ស​.​ស រួម​មាន​ដូច​ជា ទី​១​សំបុត្រ​ចេញពី​មន្ទីរពេទ្យ ឬ​សំបុត្រ​បញ្ជាក់​សំបុត្រ​កំណើត ឬ​បញ្ជាក់​ថា​បាន​សម្រាលកូន និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លេខ​ទូរស័ព្ទ​បាន​ច្បាស់លាស់​។ ទី​២

ច្បាប់​ឈប់​សម្រាក​៩០​ថ្ងៃ ដែល​ចេញ​ដោយ​ក្រុមហ៊ុន ឬ​រោងចក្រ​។ ទី​៣ ទម្រង់​បំពេញ​ទាមទារ​ប្រាក់​បំណាច់​ប្រចាំ​ថ្ងៃ ដែល​បាន​ចែក​ជូន​។​ទី​៤ លិខិត​ផ្ទេរសិទ្ធិ ប្រ​សិន​អនុញ្ញាតិ​ឱ្យ​ប្តី ឬ​សាច់ញាតិ​របស់​ខ្លួន ( ត្រូវ​ភ្ជាប់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ របស់​ប្តី ឬ​សាច់ញាតិ​របស់​ខ្លួន )​។​ហើយ​ប្រសិនបើ​ការ​សម្រាលកូន​ធ្វើ​ឡើង​នៅ​មន្ទីរពេទ្យ ដែល​មិនមែន​ជា​ដៃគូ​ជាមួយ ប​.​ស​.​ស សា​ម៉ី​ខ្លួន​ដែល​ជា​អ្នក​សម្រាល​ត្រូវ​តាមដាន​សុខភាព​ក្រោយ​សម្រាល​នៅ​មន្ទីរពេទ្យ​ដែល​ជា​ដៃគូ​ជាមួយ ប​.​ស​.​ស ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលឲ្យត្រៀមរោងចក្រផលិតមី និងទឹកសុទ្ធសម្រាប់ជួយពលរដ្ឋ

ព័ត៌មាន
ស្ថិតក្នុងស្ថានភាពដ៏លំបាននៃវិបត្តិ Covid-19 នាពេលបច្ចុប្បន្ននេះ ក្រៅបញ្ជាឲ្យស្តុកទុកអង្ករ និងត្រី ដែលជាស្បៀងអាហារដ៏សំខាន់ហើយនោះ សម្តេច ហ៊ុន…

ដោយសារវិបត្តិកូវីដ១៩ វៀតណាម​ចរចា​ផ្អាក​ការ​ផ្សាយពាណិជ្ជកម្មជាមួយទូរទស្សន៍ CNN

ព័ត៌មាន
អាជ្ញាធរ​ក្រុង​ហាណូយ បាន​បញ្ជា​ឲ្យ​ផ្អាក​បណ្ដោះ​អាសន្ន​នូវការ​ផ្សាយ​ពាណិជ្ជកម្ម​បង្អួត​វិស័យ​ទេសចរណ៍​របស់​វៀតណាម នៅ​លើ​ទូរទស្សន៍ពិភពលោក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ