ថាមពលប្រេង

តើមានកត្តាអ្វីខ្លះបានជារដ្ឋាភិបាលកម្ពុជា យល់ព្រមធ្វើអាជីវកម្មក្នុងតំបន់រ៉ែប្រេងត្រួតស៊ីគ្នានៅបាតសមុទ្រជាមួយថៃ?


តំបន់រ៉ែប្រេងត្រួតស៊ីគ្នានៅតំបន់បាតសមុទ្ររវាងកម្ពុជា-ថៃ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ លើកយកមកពិភាក្សាគ្នានាពេលថ្មីៗនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលជាគម្រោងអភិវឌ្ឍន៍អាជីវកម្មប្រេងរួមគ្នា ខណៈករណីនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អះអាងថា គម្រោងធ្វើអាជីវកម្មរួមគ្នានេះ គឺជាគម្រោងដាច់ដោយឡែកពីការកំណត់ព្រំដែនទឹក ហើយរដ្ឋាភិបាល ក៏មិនអនុញ្ញាតឱ្យបាត់បង់ទឹកដីណាមួយសូម្បីតែមួយមីលីម៉ែត្រនោះដែរ។
ថាមពលប្រេង
ដោយ

តើគម្រោងធ្វើអាជីវកម្មរួមគ្នានៅតំបន់រ៉ែប្រេងត្រួតស៊ីគ្នានៅបាតសមុទ្រនេះ នឹងផ្ដល់ផលប្រយោជន៍បែបណាខ្លះដល់កម្ពុជា?

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ខេមបូណូមីសថា គម្រោងធ្វើអាជីវកម្មរួមគ្នានៅតំបន់បាតសមុទ្ររវាងកម្ពុជា-ថៃ គឺធ្វើឡើងដើម្បីរក្សាសន្តិសុខថាមពល ខណៈពិភពលោកកំពុងជួបបញ្ហាស្មុគស្មាញមិនច្បាស់លាស់លើបញ្ហាថាមពលប្រេង។

តួយ៉ាងបញ្ហាសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាជាសកលនានា បានធ្វើឱ្យពិភពលោកមានភាពច្របូកច្របល់លើរឿងថាមពលប្រេង និងឧស្ម័ន។ កត្តានេះ ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់រូបនេះ អះអាងថា គឺជាទស្សនវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាំងពីសម័យសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី រហូតដល់សម័យដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលតែងតែដើរមុនសភាពការណ៍ និងត្រៀមលក្ខណៈបង្ការទុកជាមុន។

​បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ ការជជែកកំណត់ព្រំដែនទឹករវាងកម្ពុជា-ថៃ នឹងត្រូវប្រើពេលវេលាយូរបន្ថែមទៀត ខណៈរឿងនេះជាបញ្ហាស្មុគស្មាញ និងត្រូវពិភាក្សាដោះស្រាយយ៉ាងប្រុងប្រយ័ត្នដោយផ្អែកលើបច្ចេកទេស និងផែនទីជាដើម។ ទន្ទឹមនេះ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ដោយមិនឱ្យបាត់បង់ទឹកដីទាំងគោក ទាំងទឹក ទៅលើប្រទេសណាមួយ សូម្បីតែមួយចង្អាម ឬមួយមីលីម៉ែត្រនោះដែរ។

​ក្នុងពិធីបិទសន្និបាតនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា និងថៃ ឯកភាពគ្នាទាញយកផលប្រយោជន៍លើតំបន់ប្រេង និងឧស្ម័នត្រួតស៊ីគ្នានៅឈូងសមុទ្រ ដែលជាប់គាំងតាំងពី២០ឆ្នាំមុន។ ការឯកភាពគ្នាទាញយកផលប្រយោជន៍លើតំបន់ប្រេងត្រួតស៊ីគ្នានេះ ត្រូវបានថ្នាក់ដឹកនាំកម្ពុជាអះអាងថា គឺដើម្បីធានាដល់សន្តិសុខថាមពល និងប្រយោជន៍ជាតិយូរអង្វែង៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត៖ ៤០ឆ្នាំនៃការរីកចម្រើនសេដ្ឋកិច្ច-សង្គមកម្ពុជា គឺកើតចេញពីការរក្សាបានលំនឹងគោលនយោបាយ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កត់សម្គាល់ឃើញថា ភាពរីកចម្រើននៃសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា នារយៈពេលប្រមាណ៤០ឆ្នាំមកនេះ គឺកើតចេញពីការេក្សាបាននូវ…

បណ្ដាធនាគារចិន អនុម័តកម្ចី១៧ពាន់លានដុល្លារអាម៉េរិក ដើម្បីសង្គ្រោះវិស័យអចលនទ្រព្យចិន

ព័ត៌មាន
អាជ្ញាធរលំនៅឋានរបស់ប្រទេសចិន អះអាងថា ប្រាក់កម្ចីអភិវឌ្ឍន៍រហូតដល់ទៅជាង១៧ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័ត ហើយកម្ចី៤ពាន់លានដុល្លារអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ