ក្រុមវិនិយោគិន

តើមានកត្តាចម្បងអ្វីខ្លះជំរុញឱ្យក្រុមវិនិយោគិនចិន កាន់តែច្រើនឡើងៗ សម្លឹងរកឱកាសវិនិយោគនៅក្រៅប្រទេស?


ក្រុមនាយកគ្រប់គ្រងទ្រព្យសកម្ម និងអ្នកប្រឹក្សាយោបល់ បានទម្លាយឱ្យដឹងថា វិនិយោគិនចិន កាន់តែច្រើនឡើងកំពុងស្វះស្វែងរកមធ្យោបាយបញ្ជូនដើមទុនរបស់ខ្លួនចេញពីប្រទេសចិន ដើម្បីស្វែងរកឱកាសវិនិយោគនៅក្រៅប្រទេសជាជាងគ្រាន់តែស្វែងរកប្រាក់ចំណេញពីការវិនិយោគទាំងនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។ តើមានកត្តាចម្បងអ្វីខ្លះធ្វើឱ្យក្រុមវិនិយោគិនចិន កាន់តែច្រើនឡើងៗសម្រុកសម្លឹងរកឱកាសវិនិយោគនៅក្រៅប្រទេសបែបនេះ?
ក្រុមវិនិយោគិន
ដោយ

លោក រីយ៉ូតា កាដូហ្គាគី (Ryota Kadogaki) សហស្ថាបនិក និងជានាយកប្រតិបត្តិសកលនៃក្រុមហ៊ុន Monolith ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់សម្រាប់ក្រុមហ៊ុនគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិឯកជនមានមូលដ្ឋាននៅប្រទេសជប៉ុន បានទម្លាយឱ្យដឹងថា នៅឆ្នាំ២០២៤ នេះ មានក្រុមហ៊ុនគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិឯកជនចិន កាន់តែច្រើនឡើងៗ ចង់ទិញយកអាជីវកម្មខ្នាតតូចៗនៅក្នុងប្រទេសជប៉ុន​។

យោងតាមក្រសួងពាណិជ្ជកម្មចិន បង្ហាញថា បណ្ដាវិនិយោគិនដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន បានបង្កើនការវិនិយោគផ្ទាល់នៅបរទេសរហូតដល់១៦,២% ឬស្មើនឹងជាង៨៣ពាន់លានដុល្លារអាម៉េរិកនៅក្នុងរយៈពេល៧ខែឆ្នាំនេះ។ ក្រសួងនេះនិយាយទៀតថា ការវិនិយោគទាំងនោះបានគ្របដណ្តប់លើអាជីវកម្មជាង៦.១០០ប្រភេទនៅក្នុងប្រទេស និងតំបន់សរុបចំនួន១៥២។

លោក រីយ៉ូតា កាដូហ្គាគី (Ryota Kadogaki) ក៏ដូចជាអ្នកជំនាញផ្សេងៗទៀតបានលើកឡើងស្រដៀង​ៗ​គ្នាថា វិនិយោគិនចិន កាន់តែច្រើនសម្លឹងឱកាសវិនិយោគនៅក្រៅប្រទេស គឺដោយសារកត្តាចម្បងមួយចំនួនដូចជា ទី១៖ កត្តាកំណើនក្នុងស្រុកយឺត៖ ដោយមើលឃើញថា កំណើនសេដ្ឋកិច្ចក្នុងប្រទេសចិន កាន់តែយឺត វិនិយោគិនចិន ក៏ស្វែងរកឱកាសវិនិយោគថ្មីៗនៅក្រៅប្រទេសដើម្បីបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ។

ទី២៖ អត្ថប្រយោជន៍ផ្នែករូបិយប័ណ្ណ៖ ប្រាក់យ៉េន របស់ជប៉ុន ដែលចុះថោករួមទាំងលក្ខខណ្ឌអំណោយផលផ្សេងៗទៀតកំពុងក្លាយជាកត្តាទាក់ទាញជំរុញឱ្យវិនិយោគិនចិន ទិញយកអាជីវកម្មនៅក្នុងប្រទេសនានាដូចជាប្រទេសជប៉ុន ជាដើម។ ទី៣៖ ការធ្វើពិពិធកម្មទ្រព្យសកម្ម៖ វិនិយោគិនចិន ជាច្រើនកំពុងបង្កើតការិយាល័យ ឬ ទិញលំនៅឋាននៅកន្លែងនានាដូចជាហុងកុង សិង្ហបុរី ឬ ជប៉ុន ជាដើមដើម្បីស្វែងរកឱកាសពាណិជ្ជកម្មអន្តរជាតិ ខណៈនៅតែរក្សាទំនាក់ទំនងជាមួយប្រទេសចិន។

ទី៤៖ ការគ្រប់គ្រងដើមទុនតឹងរ៉ឹង៖ ការគ្រប់គ្រងដើមទុនដ៏តឹងរ៉ឹងនៅក្នុងប្រទេសចិន បានធ្វើឱ្យវិនិយោគិនចិន ពិបាកក្នុងបញ្ជូនប្រាក់ចេញក្រៅប្រទេស ដូច្នេះពួកគេក៏ស្វែងរកមធ្យោបាយផ្សេងៗដូចជាការទិញយកអាជីវកម្មបរទេសជាដើម ដើម្បីងាយស្រួលបញ្ជូនប្រាក់ទៅក្រៅប្រទេស និងទី៥៖ ការពង្រីកពាណិជ្ជកម្មជាសកល៖ បន្ថែមពីលើការនាំចេញទំនិញ ឬ ការទិញអចលនទ្រព្យនៅក្រៅប្រទេស ក្រុមហ៊ុនចិន និងវិនិយោគិនចិន កំពុងបោះទុនវិនិយោគយ៉ាងសកម្មនៅក្រៅប្រទេស និងទិញយកអាជីវកម្មនៅក្នុងប្រទេសផ្សេងទៀតជាដើ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យធានារ៉ាប់រងអាយុជីវិតនៅវៀតណាម កំពុងស្ថិតក្នុងស្ថានភាពត្រដាបត្រដួសយ៉ាងណាដែរ?

ព័ត៌មាន
របាយការណ៍ហិរញ្ញវត្ថុនៅឆមាសទី១នៃឆ្នាំ២០២៤ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនានា នៅក្នុងប្រទេសវៀតណាម បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងន…

តើទំនាក់ទំនងរវាងចិន និងហ្វីលីពីន ឈានដល់ដំណាក់កាលណាហើយនៅពេលនេះ?

ព័ត៌មាន
បញ្ហាជម្លោះសមុទ្រចិន ខាងត្បូង រវាងចិន និងហ្វីលីពីន កំពុងឡើងកម្តៅឡើងវិញ នៅក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ហ្វឺឌីណង់ ម៉ាកូស។ នៅប៉ុន្មានខែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ