អត្ថបទពាណិជ្ជកម្ម!

បុរីប៉េង ហួត សម្ពោធគម្រោងធំ ២ ចុងឆ្នាំ២០១៩ ត្រៀមស្វាគមន៍ឆ្នាំ ២០២០


ក្រុមហ៊ុនបុរីប៉េង ហួត នាពេលថ្មីៗនេះ បានសម្រេចសម្ពោធបើកលក់គម្រោងធំៗចុងក្រោយរបស់ខ្លួនចំនួន២ បន្ថែមទៀតសម្រាប់២០១៩នេះ ដើម្បីត្រៀមស្វាគមន៍ឆ្នាំ២០២០ ដោយគម្រោងនេះ នឹងត្រូវបានអភិវឌ្ឍឡើងដោយផ្ដោតទៅលើការរស់នៅជាសហគមន៍ ក្នុងបរិស្ថានធម្មជាតិបៃតង។
បុរីប៉េង ហួត សម្ពោធគម្រោងធំ ២ ត្រៀមស្វាគមន៍ឆ្នាំ ២០២០
ដោយ

ថ្លែង​ក្នុង​ពីធី​បើក​សម្ពោធ​គម្រោង​ដឹស្ដា ផ្លាទីនីម អេកូមេឡូឌី និងដឹស្ដា​ផ្លាទីនីម អេកូឌែលតា កាលពីពេល​ថ្មីៗនេះ លោក ជំទាវ ហុង ដានី អគ្គនាយិកា​ក្រុមហ៊ុន​បុរីប៉េង ហួត បាន​លើកឡើងថា គម្រោង​ទាំងពីរនេះ គឺជាគម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​ទំនើបចម្រុះ​ក្នុងចំណោម​គម្រោង​ទាំង​៦ នៃគម្រោង​ធំ ហ្គ្រេនស្ដា ផ្លាទីនីម ដំណាក់កាលទី២ ដែលត្រូវបាន​បង្កើតឡើង​ក្រោមប្រធានបទ អេកូខូលេកសិន និងលាតសន្ធឹង​លើផ្ទៃដី​ជាង​១០០ ហិកតា។

លោក ជំទាវ ហុង ដានី អគ្គនាយិកា​ក្រុមហ៊ុនបុរី ប៉េង ហួត (រូបភាព៖ ហេង ភារម្យ)

លោក​ជំទាវ ហុងដានី បាន​បញ្ជាក់ទៀតថា គម្រោង​ថ្មីទាំងពីរនេះ គឺជាគម្រោង​ចុងក្រោយ​បំផុត​សម្រាប់​ឆ្នាំ២០១៩ ដែលក្រុមហ៊ុន​បុរីប៉េងហួត បាន​អភិវឌ្ឍឡើង​ដើម្បី​ស្វាគមន៍​ឆ្នាំថ្មី ២០២០ ក៏ដូចជា​ចូលរួមចំណែក​ដល់ការ​អភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈ​វិស័យ​អចលនទ្រព្យ។

បុរីប៉េង ហួត សម្ពោធគម្រោងធំ ២ ត្រៀមស្វាគមន៍ឆ្នាំ ២០២០

ជាមួយគ្នានេះដែរ លោកស្រី ទេព កន្និថា ប្រធាន​ផ្នែកលក់​ជាន់ខ្ពស់​ក្រុមហ៊ុន​បុរីប៉េងហួត បាន​លើកឡើងថា សម្រាប់​គម្រោង​ថ្មីៗចុងក្រោយ​ទាំងពីរនេះ មាន​លំនៅដ្ឋាន​ចំនួន​ ៦០០ ខ្នង ដែលជាប្រភេទផ្ទះវីឡាកូនកាត់ វីឡាភ្លោះ និងវីឡាតូល ដោយតម្លៃ សម្រាប់​វីឡាកូនកាត់​មានចាប់ពី ជាង ១៣ម៉ឺនដុល្លារដល់ទៅ វីឡាភ្លោះមានចាប់ពី២៥ម៉ឺនឡើងទៅ និងវីឡាតូល មានតម្លៃចាប់ពី ជាង៦០ម៉ឺន ដល់ទៅ ជាង​២លាន​ដុល្លារអាមេរិក៕

បុរីប៉េង ហួត សម្ពោធគម្រោងធំ ២ ត្រៀមស្វាគមន៍ឆ្នាំ ២០២០ (រូបភាព៖ ហេង ភារម្យ)
បុរីប៉េង ហួត សម្ពោធគម្រោងធំ ២ ត្រៀមស្វាគមន៍ឆ្នាំ ២០២០ (រូបភាព៖ ហេង ភារម្យ)
បុរីប៉េង ហួត សម្ពោធគម្រោងធំ ២ ត្រៀមស្វាគមន៍ឆ្នាំ ២០២០
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំណាងវិនិយោគិនជប៉ុន៖ វិស័យកសិកម្មកម្ពុជា មានភាពអំណោយផលសម្រាប់ការវិនិយោគ

ព័ត៌មាន
ប្រធានសមាគមជប៉ុន-កម្ពុជា ដែលបានដឹកនាំ វិនិយោគិនជប៉ុនប្រមាណ ជិត​២០ ក្រុមហ៊ុនមកសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជា នាពេលថ្មីៗនេះ បានអះអា…

រឿង EBA៖ កម្ពុជា​ឆ្លើយតប​ទៅអឺរ៉ុប​ហើយ និង​​​​អំពាវនាវ​ឱ្យ​ពិចារណា​ផល​ប៉ះពាល់​ដល់​កម្មការិនី​ជិត​ ១​លាន​នាក់

ព័ត៌មាន
ក្រសួង​ការបរទេស​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែ​ធ្នូ​នេះ​ថា កម្ពុជា​បាន​ឆ្លើយតប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​សហគមន៍​អឺរ៉ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ