កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

កម្ពុជាកាត់បន្ថយការពឹងផ្អែកថវិកាពីខាងក្រៅស្ទើរតែទាំងស្រុង លើការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ


កម្ពុជា ជាប្រទេសមានការពឹងផ្អែកខ្លាំងទៅលើប្រភពថវិកាពីខាងក្រៅ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូត៨០% ឯណោះ នាពេលកន្លងមក ប៉ុន្ដែ សម្រាប់បច្ចុប្បន្ន បានប្ដូរមកពឹងផ្អែកលើថវិកាផ្ទាល់របស់ខ្លួនស្ទើរតែទាំងស្រុងវិញ។ ជាក់ស្ដែង ចាប់ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២២ កម្ពុជាបានចំណាយថវិកាអស់ចំនួន ៨៦លានដុល្លារ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយក្នុងនោះ ថវិកា ៨០% គឺជាថវិកា ដែលមានការទ្រទ្រង់ពីដៃគូអភិវឌ្ឍន៍មកពីខាងក្រៅ។
កម្ពុជាកាត់បន្ថយការពឹងផ្អែកថវិកាពីខាងក្រៅស្ទើរតែទាំងស្រុង លើការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ឯកឧត្តម ប៊ូ វង្សសុខា អគ្គលេខាធិការងនៃអគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ រដ្ឋបាល​ថ្នាក់ក្រោមជាតិ កាលពីពេលថ្មីៗ បានវាយតម្លៃខ្ពស់​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច ក្រោយវិបត្តិ​កូវីដ១៩ ជាពិសេស​លទ្ធភាព​របស់កម្ពុជា ក្នុងការប្រើប្រាស់​ថវិកា​សម្រាប់កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ របស់ខ្លួន នាពេលបច្ចុប្បន្ន។ ឯកឧត្តម ប៊ូ វង្សសុខា បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២២ កម្ពុជាបានចំណាយថវិកាអស់ចំនួន ៨៦លានដុល្លារ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយក្នុងនោះ ថវិកា ៨០% គឺជាថវិកាដែលមានការទ្រទ្រង់ពីដៃគូអភិវឌ្ឍមកពីខាងក្រៅ ដូចជា ធនាគារពិភពលោក សហគមអឺរ៉ុប និងបណ្ដាប្រទេសជាដៃគូនានា។ ក៏ប៉ុន្តែ បច្ចុប្បន្ន ការប្រើប្រាស់ថវិកាសម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លែងក្លាយជាបញ្ហាប្រឈមទៀតហើយ​សម្រាប់កម្ពុជា។ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ថវិកាចំនួន ១០៩លានដុល្លារ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ រយៈពេល ៥ឆ្នាំ ពោលចាប់ពីឆ្នាំ២០២៣-២០២៧ នេះ ដោយក្នុងនោះ ប្រមាណ ៨០% ប្រើប្រាស់ដោយថវិកាផ្ទាល់ខ្លួន និងប្រមាណ ២០% តែប៉ុណ្ណោះ គឺជាប្រភពថវិកាមកពីខាងក្រៅ។

បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានយល់ឃើញថា សម្រាប់កម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ហាក់មិនមានផលប៉ះពាល់អ្វីនោះទេ នៅពេលដែលកម្ពុជាមានការកាត់បន្ថយលើការពឹងផ្អែកថវិកាពីខាងក្រៅ សម្រាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ លោកបន្តថា ការដែលកម្ពុជា មានលទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ថវិកាផ្ទាល់ខ្លួន សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាបន្តបន្ទាប់ បានបង្ហាញពីភាពជោគជ័យដ៏ធំ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

សូមបញ្ជាក់ថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលប្រមាណ ២០ឆ្នាំកន្លងមកនេះ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រ ជាច្រើន នៅកម្ពុជា ទាំងសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ច នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច របស់កម្ពុជា។ យ៉ាងណាក៏ដោយ បើតាមឯកឧត្តម ប៊ូ វង្សសុខា កន្លងមក ការពឹងផ្អែកខ្លាំងលើប្រភពថវិកាពីក្រៅ សម្រាប់កម្មវិធីកំណែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាបញ្ហាប្រឈមខ្លាំងបំផុត​សម្រាប់​កម្ពុជា ក្នុងការអនុវត្តកម្មវិធី​កែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ ដែលធ្វើឲ្យកម្មវិធី​កំណែទម្រង់នេះ ត្រូវរាំងស្ទះផងដែរ កាលនៅអំឡុងឆ្នាំ២០១៦៕




អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃថ្លែងថា បេក្ខជននាយករដ្ឋមន្ត្រីជាប់ឆ្នោត លោក ពីតា អាចបាត់បង់សិទ្ធិ ដោយសារជាប់បណ្ដឹងមួយ

ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃ លោក វីស្សានូ ក្រៀង៉ាម (Wissanu Krea-ngam) បានបង្ហើបឱ្យដឹងកាលពីថ្ងៃពុធ ទី៣១ ខែឧសភាថា បេក្ខជននាយករដ្ឋ…

ពលរដ្ឋកម្ពុជាជាង ៤០ម៉ឺននាក់បានចេញធ្វើដំណើរកម្សាន្ដនៅក្រៅប្រទេស កើនឡើងយ៉ាងគំហុកនៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
របាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរកម្ពុជាសរុប ដែលបានចេញទៅក្រៅប្រទេសមានចំនូនរហូតដល់ជាង ៤០ម៉ឺនន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ