វិស័យឯកជនបានចូលរួមចំណែកជាច្រើន ក្នុងការអភិវឌ្ឍប្រទេសជាតិ

សម្ដេចតេជោ ហ៊ុន សែន បន្ដពង្រឹង និងលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញពីទស្សនៈចង់ធ្វើឱ្យវិស័យឯកជននៅក្នុងប្រទេសកម្ពុជាកាន់តែរឹងមាំ ដោយហេតុថា វិស័យនេះបានចូលរួមចំណែកជាច្រើនដល់ការអភិវឌ្ឍប្រទេសជាតិ តួយ៉ាង ការចូលរួមជាមួយរាជរដ្ឋាភិបាលនិងប្រជាជន ទាំងក្នុងវិស័យសុខាភិបាល វិស័យការងារ និងវិស័យជាច្រើនទៀត។ ជាក់ស្តែង សម្ដេចបញ្ជាក់ថា ដូចជាអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ដែលសម្ភោធជាផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ គឺមានការចូលរួមចំណែកជួយជាច្រើនពីសំណាក់វិស័យឯកជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បន្ដពង្រឹង និងលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ

ថ្លែងក្នុងពិធីសម្ភោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អះអាងថា សម្តេចចង់ឱ្យវិស័យឯកជនកម្ពុជាកាន់តែរឹងមាំបន្ថែមទៀត។ សម្តេចចង់បានបែបនេះ ដោយមើលឃើញថា ថវិកាសម្រាប់សាងសង់មន្ទីរពេទ្យនេះ បើទោះបីជាលុយចូលតាមច្រកណាក៏ដោយ ប៉ុន្តែវិស័យឯកជនកម្ពុជាបានចូលរួមច្រើនណាស់។

តួយ៉ាង ទឹកប្រាក់ចូលរួមពី វិស័យឯកជនសម្រាប់សាងសង់អគារមន្ទីរពេទ្យថ្មីនេះ គឺមានសប្បុរសជនជាង ១០នាក់ ដែល ម្នាក់ៗបរិច្ចាគដល់ទៅ ៣លានដុល្លារឯណោះ។ ការណ៍នេះ សម្តេចចង់ជំរុញឱ្យមានការពង្រឹងវិស័យឯកជនកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត ពីព្រោះថា វិស័យឯកជនបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងបានបង្កើតការងារដល់ប្រជាពលរដ្ឋផង និងមួយផ្នែកទៀតប្រាក់ចំណេញរបស់វិស័យឯកជន ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យផ្សេងៗ ដូចជាវិស័យអប់រំ វិស័យសុខាភិបាលជាដើម។

បើតាមសម្តេច ហ៊ុន សែន ការសាងសង់អគារមជ្ឈមណ្ឌលពហុឯកទេសនេះ មានសប្បុរសជនឧបត្ថម្ភថវិកាសម្រាប់ជួយសាងសង់សរុបចំនួន ២២៣នាក់ ស្មើនឹង៧២លានដុល្លារអាមេរិក និងថវិការាជរដ្ឋាភិបាលចំនួន៣០លានដុល្លារទៀត ដូច្នេះថវិកាសរុបដែលទទួលបានមានចំនួន ១០២លាន៨សែនដុល្លារ និង២៨១លានរៀល។ យ៉ាងណាមិញ ចំពោះការសាងសង់ជាក់ស្តែង មន្ទីរពេទ្យនេះបានប្រើប្រាស់ថវិកាសរុបសម្រាប់ផ្នែកអគារអស់ចំនួន ៧០លាន៣សែនដុល្លារ និងចំណាយទៅលើសម្ភារៈបរិក្ខាចំនួន ១១លាន៨សែនដុល្លារ ដូច្នេះការសាងសង់សរុបចំណាយអស់ចំនួនជាង ៨២លានដុល្លារ និងនៅសល់ថវិការប្រមាណជាង ២០លាន៦សែនដុល្លារ និង ២០៧លានរៀលទៀត។

ទន្ទឹមនេះ សម្ដេចតេជោបានសង្កត់ធ្ងន់ដែរថា បច្ចុប្បន្ននេះ មានមន្ទីរពេទ្យល្អហើយ តែអ្វីកាន់តែសំខាន់ទៅទៀតនោះ គឺត្រូវមានគ្រូពេទ្យល្អ ទើបអាចដោះស្រាយបញ្ហាបាន។ ដូច្នេះ គ្រូពេទ្យត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងការលើកកម្ពស់សមត្ថភាពរបស់ខ្លួនបន្ថែមទៀត។ បើតាមប្រសាន៍របស់សម្តេច ហ៊ុន សែន ការកសាងបាននូវមន្ទីរពេទ្យដែលមានសមត្ថភាពសង្គ្រោះ ពិនិត្យព្យាបាលនេះ បានជួយកម្ពុជាផងដែរក្នុងការបង្កើតបាននូវជំនឿទុកចិត្តនៃអ្នកការទូត ដែលមកធ្វើការនៅកម្ពុជា ក៏ដូចជាបង្កើតបាននូវជំនឿទុកចិត្តសម្រាប់វិនិយោគិន និងសម្រាប់ភ្ញៀវទេសចរនានា ដែលមកកាន់កម្ពុជាផងដែរ៕




អត្ថបទបន្ទាប់


ប្រេស៊ីលប្រកាសអាសន្នសុខភាពសត្វរយៈពេល ១៨០ ថ្ងៃ ចំពេលមានជំងឺផ្តាសាយបក្សីក្នុងចំណោមសត្វព្រៃ

ព័ត៌មាន
ប្រទេសប្រេស៊ីលដែលលក់សាច់បក្សីបានច្រើនជាងគេបំផុតក្នុងពិភពលោក កាលពីថ្ងៃចន្ទ បានប្រកាសភាពអាសន្នផ្នែកសុខភាពសត្វរយៈពេល ១៨០ ថ្ងៃ ដើម្បីឆ្លើយតបទៅ…

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តើមធ្វើតេស្តលើឧបករណ៍ បរិក្ខារ និងសម្ភារៈពាក់ព័ន្ធចាប់ពីខែក្រោយ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី១១ មិថុនា រហូតដល់ដំណាច់ខែសីហា អាកាសយានដ្ឋានអន្តរជាតិសៀមរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ