គន្លឹះអាជីវកម្ម

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបង្ហាញគន្លឹះអភិវឌ្ឍន៍អាជីវកម្មដល់យុវជន


មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្មយុវជនគួរផ្តើមចេញពីការស្វែងរកឱកាស និងចាប់យកនូវកាលានុវត្តភាពរបស់ខ្លួនតាមរយៈការចូលរួមក្នុងវេទិកាសម្រាប់យុវជនផ្សេងៗ ជាក់ស្តែងតាមរយៈវេទិកាយុវជនឆ្ពោះទៅកាន់អាជីវកម្មនេះ យុវជននឹង ទទួលបានឱកាសក្នុងការអភិវឌ្ឍចំណេះដឹង ជំនាញ និងបណ្តាញទំនាក់ទំនង ក៏ដូចជាបទពិសោធន៍សម្រាប់យកទៅអនុវត្តន៍ ធ្វើយ៉ាងណាដើម្បីឱ្យអាជីវកម្មរបស់ខ្លួននៅថ្ងៃខាងមុខនឹងទទួលបានជោគជ័យ។
គន្លឹះអាជីវកម្ម
ដោយ

ថ្លែងក្នុងពិធីបើកកម្មវិធី«វេទិកាយុវជនឆ្ពោះទៅកាន់អាជីវកម្ម» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ ចំពោះសមាគមនិស្សិតវិទ្យាសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ (AIESEC) ដែលបានគិតគូរនិងផ្តួចផ្តើមរៀបចំកម្មវិធីនេះឡើង និងលើកទឹកចិត្តឱ្យបន្តរៀបចំវេទិកាបែបនេះជាប្រចាំ ដើម្បីផ្ដល់ជាវេទិកាសម្រាប់យុវជនក្នុងការស្វែងយល់អំពីភាពជាសហគ្រិន ការអភិវឌ្ឍអាជីវកម្ម និងភាពជាអ្នកដឹកនាំ ក៏ដូចជាផ្តល់ឱកាសឱ្យពួកគេស្វែងរកនូវជម្រើសការងារល្អៗក្នុងវិស័យអាជីវកម្ម និងសិក្សារៀនសូត្រអំពីវិស័យផ្សេងៗ រួមទាំងតួនាទីការងារក្នុងពេលអនាគតផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានចាត់ទុកថា ការរៀបចំវេទិកានេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលទើបដាក់ចេញកាលពីពេលថ្មីៗ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល រួមទាំងក្រសួងពាណិជ្ជកម្ម បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សហគ្រិនភាព និងបច្ចេកវិទ្យា ព្រមទាំងបន្តជួយផ្សារភ្ជាប់យុវជនទៅនឹងអាជីវកម្ម ជាពិសេសបានផ្តល់ឱកាសឱ្យពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមជាមួយសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មឌីជីថល ដែលនេះជាបរិបទថ្មីនៃឌីជីថលូបនីយកម្ម និងដំណើរវិវត្តន៍ទៅកាន់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ហើយនេះគឺជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច។

គួរជម្រាបថា វេទិកាយុវជនឆ្ពោះទៅរកអាជីវកម្មនេះ រៀបចំឡើងក្រោមប្រធានបទ «ការត្រៀមរៀបចំអាជីព និងបដិវត្តន៍បច្ចេកវិទ្យារបស់ GenZ» ដែលជាព្រឹត្តិការណ៍មួយ ដែលបង្កើតឡើងដោយសមាគមនិស្សិតអន្តរជាតិ (AIESEC) ដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់យុវជនដោយផ្សារភ្ជាប់យុវជនទៅនឹងពិភពនៃអាជីវកម្ម និងការងារនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្តល់ឱកាសដល់យុវជនក្នុងការអភិវឌ្ឍចំណេះដឹង ជំនាញ និងបណ្តាញទំនាក់ទំនងដ៏មានតម្លៃក្នុងការរៀបចំអាជីវកម្មរបស់ពួកគេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារប្រ៊ីដសហការជាមួយមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរ ដើម្បីលើកស្ទួយការយល់ដឹងជំងឺមហារីក

ព័ត៌មាន
ធនាគារប្រ៊ីដ ដែលត្រូវបានគេស្គាល់ថាជាធនាគារពាណិជ្ជក្នុងស្រុកផ្តល់ជូនសេវាហិរញ្ញវត្ថុគ្រប់ប្រភេទបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ វិធីការពារស…

ក្រុមអ្នកជំនាញស្នើឱ្យរាជរដ្ឋាភិបាលជួយសង្គ្រោះអាជីវកម្មក្នុងវិស័យទេសចរណ៍

ព័ត៌មាន
ស្របពេលវិស័យទេសចរណ៍កម្ពុជា មិនទាន់មានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ ក្រុមអ្នកជំនាញក្នុងវិស័យនេះយល់ឃើញថា អាជីវកម្មទេសចរណ៍ក្នុងស្រុកចាំបាច់ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ