អាជ្ញាធរទីក្រុងស៊ាងហៃ នឹងលុបចោលវិធានការរឹតបន្តឹងកូវីដ១៩

អាជ្ញាធរទីក្រុងស៊ាងហៃ នឹងលុបចោលវិធានការរឹតបន្តឹងកូវីដ១៩ និងបង្កើតគោលនយោបាយថ្មីៗគាំទ្រសេដ្ឋកិច្ចឡើងវិញ


អាជ្ញាធរក្រុងស៊ាងហៃបាននិយាយនៅថ្ងៃទី២៩ឧសភាថា ខ្លួននឹងលុបចោលលក្ខខណ្ឌរឹតបន្ដឹងជាច្រើនសម្រាប់អ្នកធ្វើអាជីវកម្ម ដើម្បីឲ្យពួកគេអាចបើកឲ្យដំណើរការអាជីវកម្មឡើងវិញចាប់ពីថ្ងៃទី១ខែមិថុនាតទៅ។ មិនតែប៉ុណ្ណោះអាជ្ញាធរទីក្រុងស៊ាងហៃ ថែមទាំងបន្ធូរបន្ថយការរាំងខ្ទប់នានា និងដាក់ចេញនូវគោលនយោបាយសំខាន់ៗជាច្រើនទៀត ក្នុងការគាំទ្រដល់សេដ្ឋកិច្ច ដែលបានដាំក្បាលចុះមកអស់រយៈពេលជាច្រើនខែមកនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។
អាជ្ញាធរទីក្រុងស៊ាងហៃ នឹងលុបចោលវិធានការរឹតបន្តឹងកូវីដ១៩ និងបង្កើតគោលនយោបាយថ្មីៗគាំទ្រសេដ្ឋកិច្ចឡើងវិញ

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ប្រទេស​ចិន គឺ​ទីក្រុង​ស៊ា​ង​ហៃ​បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក នៃ​វិស័យសេដ្ឋកិច្ច​របស់​ខ្លួន​កាលពី​ខែ​មុន ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ Covid-19 បាន​ជំរុញ​ឱ្យ​មានការ​រឹត​បន្តឹង និង​ការ​ដាក់​ចេញ​នូវ​វិធានការ​រាំង​ខ្ទប់​ដ៏​តឹងរ៉ឹង ដែល​ប៉ះពាល់​ដល់​ការ​ផលិត​នានា និង​វិស័យ​អចលនទ្រព្យ​ផង​ដែរ​។

អភិបាលរង​ទីក្រុង​ស៊ា​ង​ហៃ លោក វ៉ូ ឈី​ង (Wu Qing) បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា មន្ត្រី​រដ្ឋាភិបាល​លោក នឹង​ពិនិត្យ​ឡើង​វិញ​នូវ​វិធានការ​ណែនាំ​សម្រាប់​ការ​បង្ការ​ការ​រាតត្បាត និង​ការ​គ្រប់គ្រង​ការ​វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ​របស់​កម្មករ​ន​យោ​ជិត​នៅ​តាម​ក្រុមហ៊ុន និង​រោងចក្រ​នានា​។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ក៏​នឹង​លុប​ចោល "​ការ​រឹត​បន្តឹង​ដែល​មិន​សម​ហេតុផល​" ជា​ច្រើន​ទៀត​ផង​ដែរ ដើម្បី​បន្តការងារ​ផលិតកម្ម​សម្រាប់​សហគ្រាស​ឡើង​វិញ​។

មន្ត្រី​សាលាក្រុង​បាន​ថ្លែង​ថា វិធានការ​ទាំងនេះ គឺ​ជួយ​ជំរុញ​សេដ្ឋកិច្ច ដែល​មាន​គោលបំណង​ជួយ​សហគ្រាស និង​លើកកម្ពស់​ការ​ប្រើប្រាស់​ជា​សាធារណៈ​ឲ្យ​មាន​កំណើន​ខ្ពស់​ឡើង​វិញ​។ គោលនយោបាយ​នេះ ក៏​ជួយ​ឲ្យ​មានការ​ប្រើប្រាស់​មូល​ប​ត្រ​បំណុល​របស់​រដ្ឋាភិបាល​ក្នុងស្រុក ដើម្បី​ស្នើ​សុំ​ឱ្យ​ធនាគារ​បន្ត​ប្រាក់​កម្ចី​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ការ​បើកផ្លូវ​សម្រាប់​ដំណើរការ​គម្រោង​អចលនទ្រព្យ​នានា​ឡើង​វិញ​។

លោក ហ័​រ យ៉​ន់ (Hua Yuan) អគ្គលេខាធិការ​រង​នៃ​ទីក្រុង​សៀង​ហៃ បាន​និយាយ​ថា វិធានការ​ទាំងអស់​នេះ រួម​ជាមួយនឹង​វិធានការ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ចុងខែ​មីនា​កន្លង​ទៅ​នេះ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា នឹង​ជួយ​កាត់​បន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​ជាង ៤៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

អាជ្ញាធរ​ទីក្រុង​ស៊ា​ង​ហៃ បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​រយៈពេល​ខ្លី​នេះ អាជ្ញាធរ​នឹង​ជួយ​សហគ្រាស​គ្រប់​ប្រ​ភេ​ទាំងអស់ ហើយនឹង​ធ្វើការ​រួម​គ្នា ដើម្បី​ស្ដារ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ស៊ា​ង​ហៃ​វិល​មក​រក​ភាព​រស់​រវើក​ឡើង​វិញ បន្ទាប់​ពី​រង​ផល​ប៉ះពាល់​យ៉ាងដំណំ​ដោយសារ​កូ​វី​ដ​១៩​។ យ៉ាងណា​ក៏​ដោយ​ចុះ តាម​ការ​រំពឹង​ទុក​របស់​អាជ្ញាធរ សម្រាប់​និន្នាការ​វិជ្ជមាន​សម្រាប់​រយៈពេល​វែង​របស់​សេដ្ឋកិច្ច​ទីក្រុង​ស៊ា​ង​ហៃ គឺ​មិន​មានការ​ផ្លាស់​ប្ដូរ​អ្វី​នោះ​ទេ​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគ្គលេខាធិការរងអង្គការណាតូថា ណាតូមានសិទ្ធិដាក់ពង្រាយទ័ពនៅអឺរ៉ុបខាងកើត

ព័ត៌មាន
អគ្គលេខាធិការរងនៃសម្ព័ន្ធយោធាអាត្លង់ទិចខាងជើង (NATO) ដែលដឹកនាំដោយសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ ២៩ ឧសភាថា អង្គការណាតូនឹងឈប់បន្…

រុស្ស៊ីវាយប្រហារសមរភូមិនៅដុនបាសកាន់តែខ្លាំង ខណៈលោកហ្សេលេនស្គីទៅដល់សមរភូមិមុខសច្ចាទប់ទល់ស្ថានការណ៍ឲ្យបាន

ព័ត៌មាន
កម្លាំងទ័ពរបស់រុស្ស៊ីបានបង្កើនការវាយប្រហារ ជាមួយការប្រើប្រាស់កាំភ្លើងធំធុនធ្ងន់ដើម្បីព្យាយាមដណ្តើមយកទីក្រុងសំខាន់របស់អ៊ុយក្រែននៅភាគអាគ្នេយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ