ស្ពានអាកាស-ចោមចៅ

ស្ពានអាកាសរង្វង់មូលចោមចៅ នឹងបើកការដ្ឋានសង់នៅខែមេសានេះហើយ!


នាអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរគម្រោង ស្ពានអាកាស និង ផ្លូវក្រោមដី ដែលស្ថិត​នៅរង្វង់​មូល​ចោមចៅ នឹងត្រូវ​បើកការ​ដ្ឋាន​សាងសង់​ហើយ នេះបើតាមការអះអាងពីមន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ ដែលបានថ្លែងប្រាប់ខេមបូណូមីសកាលពីពេលថ្មីៗនេះ។ ការសម្រេចនេះ គឺបន្ទាប់ពីមានកិច្ចប្រជុំមួយរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ។
នេះជាប្លង់ស្ពានអាកាស និង ផ្លូវក្រោមដីរង្វង់មូលចោមចៅ (រូបថត៖ ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ)
ដោយ

យ៉ាងណាក៏ដោយ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ  មិនអាចបញ្ជាក់ពីទំហំទឹកប្រាក់ចំណាយ និងកាលបរិច្ឆេទនៃការបញ្ចប់គម្រោងសាងសង់ស្ពានអាកាសនេះបាននៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា មុនការសម្រេចនេះ សាលារាជធានី​ភ្នំពេញ បានបង្កើតជម្រើសចំនួន​៧ប្លង់ ប៉ុន្តែ សាលារាជធានីភ្នំពេញ ដែលសហការជាមួយអគ្គីសនីកម្ពុជា និង រដ្ឋាករទឹក បានជ្រើសរើសប្លង់មួយ ដែលមានផលប៉ះពាល់តិចបំផុត។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «មូលហេតុនៃការសាងសង់នេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រោះសេដ្ឋកិច្ចប្រជាជនមានការកើនឡើង ដែលជំរុញឲ្យមានកំណើនប្រជាជន និងកំណើនយានយន្តនៅលើដងផ្លូវ។ ជាក់ស្តែង រង្វង់មូលចោមចៅ មិនថាម៉ោងណានោះទេ តែងតែមានការកកស្ទះចរាចរណ៍ បើទោះបីយើងបានដាក់សមត្ថកិច្ចសម្រួលចរាចរណ៍ជាច្រើនកន្លែងក៏ដោយ។ ដូច្នេះ ទើបសាលារាជធានី បានស្នើសុំរដ្ឋាភិបាលសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅនេះ»។

នេះជាប្លង់ស្ពានអាកាស និង ផ្លូវក្រោមដីរង្វង់មូលចោមចៅ (រូបថត៖ ហ្វេសប៊ុកសាលារាជធានីភ្នំពេញ)

សូមបញ្ជាក់ថា ក្នុងបុព្វហេតុកាត់បន្ថយការកកស្ទះចរាចរណ៍ សាលារាជធានីភ្នំពេញ បានកសាងស្ពានអាកាសបានចំនួន៤ ដូចជា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពាន​អាកាស​៥មករា (ស្ពានអាកាសតិចណូ) ស្ពានអាកាសក្បាលថ្នល់ និងគ្រោងសម្ភោធស្ពានអាកាសដីហុយក្នុងពេលឆាប់ៗនេះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បាត់ដំបង នឹងមាន​ផ្សាររាត្រី​ថ្មីមួយទៀត គ្រោង​នឹង​បើក​លក់​ឆាប់ៗ​នេះ!​

ព័ត៌មាន
ផ្សាររាត្រីដែលមានរចនាបទបែបខ្មែរ ស្ថិតនៅតាមដងស្ទឹងសង្កែជិតសាលាខេត្តបាត់ដំបង គម្រោងបើកសម្ពោធជាផ្លូវការ​នៅមុនពេលបោះឆ្នោតជាតិចូលមកដល់ បន្ទាប…

រ៉ឺម៉ក​បរទេស​សម្រុក​ចូល​កម្ពុជា​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​អ្នក​រត់​រ៉ឺម៉ក​ខ្មែរ​កំពុង​ត្រដរ​ខ្យល់

ព័ត៌មាន
បច្ចុប្បន្ន រ៉ឺម៉ក​កង់បី​ប្រើប្រាស់​ប្រព័ន្ធ App បាន​និង​កំពុង​វាយ​លុក​ក្នុង​ទីផ្សារ​កម្ពុជា​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​អ្នក​រត់​រ៉ឺម៉ក​ខ្មែរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ