កូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូងនឹងផ្តល់ជំនួយបន្ថែមទៀតជាង ១៧ ពាន់លានដុល្លារក្នុងការគាំទ្រ ហិរញ្ញវត្ថុដល់ក្រុមហ៊ុន នាំចេញ


និយតករហិរញ្ញវត្ថុរបស់កូរ៉េ ខាង ត្បូង បាននិយាយ ថា អាជ្ញាធរហិរញ្ញវត្ថុនឹង ផ្តល់ថវិកាប្រមាណ ជាង ១៧ ពាន់លានដុល្លារ អាមេរិក នៅក្នុងកញ្ចប់ ជំនួយ ហិរញ្ញវត្ថុ បន្ថែមដល់ក្រុមហ៊ុននាំចេញដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញវិស័យនាំចេញ ដែលកំពុង តែ ជួប វិបត្តិ របស់ប្រទេស នេះ ។ នេះ បើតាម ការ ចេញ ផ្សាយ របស់ សារព័ត៌មាន យុន ហាប់។
កូរ៉េខាងត្បូងនឹងផ្តល់ជំនួយហិរញ្ញ វត្ថុ បន្ថែមទៀតជាង១៧ពាន់លានដុល្លារ ដល់វិស័យ នាំចេញ
ដោយ

គណៈកម្មការសេវាហិរញ្ញវត្ថុ (FSC) របស់ កូរ៉េខាងត្បូង បានប្រកាសពី វិធានការមួយកញ្ចប់ ក្នុងបំណងយកឈ្នះលើការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញរបស់កូរ៉េខាងត្បូង រហូត ដល់ ជាង ១៦ % មក នៅ ត្រឹម ជាង ៥០ ពាន់លានដុល្លារក្នុងខែកក្កដាឆ្នាំ នេះ ដែល ជា ការ ធ្លាក់ ចុះ១០ខែជាប់ៗ គ្នា ហើយភាគ ច្រើន គឺ ដោយ សារ តម្រូវ ការ គ្រឿង អេឡិចត្រូនិកចុះ ខ្សោយ និង ការ ធ្លាក់ ចុះ សេដ្ឋកិច្ច ពិភពលោក។
សេចក្តីប្រកាសនេះបាន ធ្វើឡើងស្របតាមផែនការរបស់រដ្ឋាភិបាលក្នុងការជំរុញការប្រកួតប្រជែង នៃ ការ នាំចេញរបស់ ឧស្សាហកម្មធំៗចំនួន៨រួមទាំង គ្រឿងអេឡិចត្រូនិក គ្រឿង តាំង បង្ហាញ អាគុយរថ យន្ត និងរថយន្តអគ្គិសនី និង ដើម្បី ទទួល បាន កិច្ចសន្យាក្រៅប្រទេសក្នុងវិស័យចំនួន១២រួមទាំងថាម ពល នុយក្លេអ៊ែរ អាវុធ សំណង់ក្រៅប្រទេស និងកសិកម្ម ។
រដ្ឋាភិបាលកូរ៉េខាងត្បូង និងស្ថាប័ន ផ្តល់ កម្ចី តាម គោល នយោបាយមួយ ចំនួន បាននិង កំពុង បញ្ចេញ ជំនួយ ហិរញ្ញ វត្ថុ សរុបចំនួន ជិត ២០ ពាន់ លានដុល្លារ ដល់ វិស័យ នាំ ចេញ នៅ ឆ្នាំ នេះ។

នៅក្រោមវិធានការថ្មីទាំង នេះ អាជ្ញាធរហិរញ្ញវត្ថុនឹងចាក់បន្ថែមជំនួយហិរញ្ញវត្ថុចំនួនជាង ២ពាន់ លាន ដុល្លារ ចូល ទៅក្នុងក្រុមហ៊ុនដែលកំពុងធ្វើការនាំ ចូល ទៅ ប្រទេសថ្មីៗ ទៀត និង ជំនួយយ៉ាងតិចជាង ២២៤ លាន ដុល្លារ ដល់ក្រុមហ៊ុនដែលឈ្នះគម្រោងអាជីវកម្មធំៗ ក្រៅប្រទេស នៅចុងឆ្នាំនេះ ព្រម ទាំង បង្កើតមូលនិធិចំនួនជាង ៣៧៣ លានដុល្លារ ដើម្បីឆ្លើយតបនឹងបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ និង ការរឹតបន្តឹងពាណិជ្ជកម្មនៅត្រីមាសទី៣នៃឆ្នាំ ២០២៤ ផងដែរ ។
ដើម្បីបង្កើនការ ប្រកួតប្រជែង ឧស្សាហកម្មនាំចេញជាយុទ្ធសាស្រ្ត រដ្ឋាភិបាល កូរ៉េ ក៏នឹងត្រូវ ចំណាយ ថវិកា ចំនួន ជាង ៨ពាន់លានដុល្លារ រួមទាំង ថវិកា ជិត៤ពាន់លានដុល្លារ សម្រាប់ឧស្សាហកម្មបន្ទះឈីប និងជាង១ ពាន់លានដុល្លារ សម្រាប់ឧស្សាហកម្ម អាគុយ ជីវៈ និងថាមពលនុយក្លេអ៊ែរ ផងដែរ ។
ធនាគារពាណិជ្ជក្នុងស្រុកកំពូលៗ ទាំង៥នៅ កូរ៉េ ខាង ត្បូង នឹងបង្កើត កម្ចីចំនួនជាង ៤ ពាន់លានដុល្លារ សម្រាប់ក្រុម ហ៊ុន នាំចេញ ក្នុងលក្ខខណ្ឌ ចំណាយ លើ ខ្ចីទាប។
គណៈកម្មការ សេវា ហិរញ្ញ វត្ថុ ក៏បាននិយាយដែរ ថា ខ្លួននឹងធ្វើការដើម្បីជួយ សម្រាលដល់ ការលំបាកផ្សេងៗដែលក្រុមហ៊ុននាំចេញ កំពុង ប្រឈមមុខ ដូចជាការទូទាត់ បង់ បំណុល ប្រចាំ ខែ និងការប្រែប្រួល នៃការ ផ្លាស់ប្តូររូបិយប័ណ្ណ ។
គណៈកម្មការ នេះ បាននិយាយថា ជាមួយនឹងការផ្គត់ផ្គង់ហិរញ្ញវត្ថុសម្រាប់ ការ នាំចេញ បាន គ្រប់ គ្រាន់ និងការកាត់បន្ថយសម្ពាធដើម្បីទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ ដូច្នេះ ហើយ គណៈកម្មការ នេះ រំពឹងថា ក្រុមហ៊ុន នឹងអាច ស្តារកម្រិតនៃការនាំចេញរបស់ពួកគេ និង ពង្រឹងការប្រកួតប្រជែងរបស់ពួកគេ ពី រយៈ ពេលមធ្យមទៅរយៈ ពេល វែង៕




អត្ថបទបន្ទាប់


ទ្រព្យសម្បត្តិរបស់កំពូលអ្នកមានបំផុតនៅវៀតណាមកើនឡើង ៣៩ ពាន់លានដុល្លារ ខណៈដែលភាគហ៊ុន VinFast ពង្រីកការចុះបញ្ជីនៅក្រៅប្រទេស

ព័ត៌មាន
លោក ផាម ញ៉ាត វឿង (Pham Nhat Vuong) ប្រធានក្រុមហ៊ុន VinFast នៅតែរក្សាតំណែងជាកំពូលអ្នកមានបំផុតនៅវៀតណាម ខណៈ តម្លៃភាគហ៊ុនក្រុមហ៊ុន Vin…

វិស័យឯកជនថៃនិងវៀតណាម កំណត់គោលដៅពាណិជ្ជកម្មទ្វេរភាគីឡើងដល់ ២៥ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២៥

ព័ត៌មាន
វិស័យឯកជននៅក្នុងប្រទេសថៃ និងវៀតណាមបានកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់តម្លៃ ២៥ពាន់លានដុល្លារនៅឆ្នាំ ២០២៥…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ