នៅទីបំផុត ថៃរកបាននាយករដ្ឋមន្ត្រីថ្មីហើយ

នៅទីបំផុត ថៃរកបាននាយករដ្ឋមន្ត្រីថ្មីហើយ គឺជា លោក Srettha មកពីគណបក្សភឿថៃ


នៅទីបំផុត ភាពជាប់គាំងនយោបាយនៅក្នុងប្រទេសថៃនៅប្រមាណ១០០ថ្ងៃមកនេះ បានបំបែកហើយ ក្រោយបេក្ខជននាយករដ្ឋមន្ត្រី មកពីគណបក្សភឿថៃ គឺលោក Srettha Thavisin បានជាប់ការបោះឆ្នោតសភាក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ នៅថ្ងៃទី ២២ ខែសីហាឆ្នាំ២០២៣។
នៅទីបំផុត ថែរកបាននាយករដ្ឋមន្ត្រីថ្មីហើយ
ដោយ

លោកSrettha ត្រូវបានស្នើឡើងជាបេក្ខជននាយករដ្ឋមន្ត្រី ដោយគណបក្សភឿថៃ ដែលជាគណបក្សដឹកនាំក្រុមចម្រុះមកពី ១១គណបក្ស ដែលមានអាសនៈភាគច្រើននៅក្នុងសភាជាន់ទាបរបស់ថៃ ពោលគឺមានចំនួន៣១៤អាសនៈ។

បន្ទាប់ពីបានឡើងកាន់តំណែង រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ បានសន្យាថា នឹងដាក់របៀបវារៈសម្រាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបច្ចុប្បន្ន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ខ្លួន។

ការរកបាននាយករដ្ឋមន្ត្រីថ្មីរបស់ថៃ នាពេលនេះ គឺធ្វើឡើងគាប់ជួនពេលដែលលោក ថាក់ស៊ីន ទើបតែបានវិលត្រឡប់ចូលប្រទេសវិញកាលពិព្រឹកថ្ងៃទី ២២ខែសីហា បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល១៥ឆ្នាំ។ លោកថាក់ស៊ីន ក៏ត្រូវបាននាំខ្លួនទៅពន្ធធនាគារផងដែរ នៅថ្ងៃដដែលនេះ ក្រោមបទចោទប្រកាន់ចំនួន៣។




អត្ថបទបន្ទាប់


កូរ៉េខាងត្បូងនឹងចាត់វិធានការចាំបាច់នៅចំពេលដែលវិបត្តិអចលនទ្រព្យនៅប្រទេសចិនកាន់តែខ្លាំងឡើង

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងចាត់វិធានការរក្សាស្ថិរភាពទីផ្សារតាមពេលវេលាចាំបាច់ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង…

ចំណូលកំពង់ផែស្វយ័តភ្នំពេញថយចុះជាង៨% ខណៈប្រាក់ចំណេញធ្លាក់ចុះជាង២៤% នៅត្រីមាសទី២

ព័ត៌មាន
កំពង់ផែស្វយ័តភ្នំពេញទទួលបានប្រាក់ចំណូលសរុបជិត ៩លានដុល្លារអាមេរិក នៅត្រីមាសទី២ឆ្នាំ២០២៣នេះមានការធ្លាក់ចុះជាង៨% បើធៀបនឹងត្រីមាសទី២ កាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ