ប្រទេសថៃ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា វិលចូលស្រុកស្របពេលដែល គណបក្ស ភឿថៃកំពុងតែស្វះស្វែងបង្កើតរដ្ឋាភិបាលចេញពីការបោះឆ្នោតនៅខែឧសភា


លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីដែលត្រូវបានបណ្តេញចេញពីអំណាយដោយរដ្ឋប្រហារកាលពីឆ្នំា២០០៦ និង រស់នៅដោយនិរទេសនៅក្រៅប្រទេសតាំងពីឆ្នាំ២០០៨ បានវិលត្រឡប់មកទទួលទោសវិញហើយ នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣បន្ទាប់ពី បានខកខានការសន្យាប្រមាណជា ជាង ២០ ដង ។ បន្ទាប់ពីមកដល់ប្រទេសថៃវិញ លោកថាក់ស៊ីន ត្រូវបាននាំទៅទទួលទោសនៅតុលាការកំពូល ចំនូន បីករណីធំៗ ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានវិលត្រឡប់មកមាតុភូមិក្រោយរស់នៅដោយនិរទេស១៥ឆ្នាំ
ដោយ

ដូចដែលបានសន្យា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលរស់នៅដោយនិរទេសខ្លួនអស់រយៈពេល ១៥ ឆ្នាំ បានវិលត្រឡប់មកកាន់មាតុប្រទេសកំណើតរបស់លោកវិញហើយ តាមយន្តហោះពិសេសឯកជន នៅព្រលានយន្តហោះដនមឿង នៅម៉ោង ៩ ព្រឹក ខណៈដែលអ្នកគាំទ្រលោកថាក់ស៊ីន ជាច្រើនកុះករបានរង់ចាំស្វាគមន៍នៅក្រៅអាកាសយានដ្ឋាន។

នៅពេលមកដល់ព្រលានយន្តហោះ លោកត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយសំណាក់ក្រុមគ្រួសាររបស់លោកនៅក្នុងអាកាសយានដ្ឋាន មុនពេលដែលលោក បានធ្វើដំណើរមកគោរពចំពោះព្រះឆាយាល័ក្រព្រះមហាក្សត្រនៅច្រកចេញពីអាកាសយានដ្ឋាន និង បានសំដែងការស្វាគមន៍ចំពោះ ក្រុមអ្នកគាំទ្រដោយស្នាមញញឹមមុនពេលដែលលោក ត្រូវបាននាំខ្លួនមកទទួលទោសនៅតុលាការកំពូលនៅសង្កាត់ សាណាម លូង នៅក្នុងទីក្រុងបាងកក កាលពីម៉ោង ១០ និង ៤០ នាទីព្រឹក ។

នៅពេលមកដល់តុលាការកំពូលនៅព្រឹកថ្ងៃអង្គារនេះ បានអានសាលក្រម និងកាត់ទោសអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងសំណុំរឿងចំនួនបី ដែលគាត់ត្រូវបានកាត់ទោសនៅក្នុងអំឡុងពេលដែលលោកអវត្តមានពីប្រទេស ។

នៅពេលដែលលោកថាក់ស៊ីន បង្ហាញវត្តមាននៅចំពោះមុខអង្គជំនុំជម្រះ ចៅក្រម បានអានទោសចំនួនបីរបស់លោក ដោយករណីទីមួយ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ៣ឆ្នាំពីបទរំលោភសិទ្ធិអំណាច បញ្ជាឱ្យធនាគារនាំចេញនាំចូលថៃអនុម័តប្រាក់កម្ចី៤ពាន់លានបាតដល់មីយ៉ាន់ម៉ា។ ករណីទីពីរគឺជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទបញ្ជាដោយខុសច្បាប់នូវការិយាល័យឆ្នោតជាតិ។ និង ករណីទីបី ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ៥ ឆ្នាំ សម្រាប់ការបំពានសិទ្ធិអំណាចក្នុងការធានាកិច្ចសន្យាសម្បទានរបស់ ក្រុមហ៊ុន Shin Corp ។

លោកថាក់ស៊ីន ត្រូវបានគេដឹងថា បានត្រូវបណ្តេញចេញពីអំណាចដោយ រដ្ឋប្រហារយោធានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៦។ លោកថាក់ស៊ីនដែលបច្ចុប្បន្នមានអាយុ ៧៤ ឆ្នាំបានភៀសខ្លួនចេញពីប្រទេសថៃក្នុងឆ្នាំ ២០០៨ ដើម្បីគេចពីពន្ធនាគារ។ លោកបានសម្រេចចិត្តវិលមកវិញ នៅក្នុងអំឡុងពេលដែល គណបក្សភឿថៃ ដែលលោកត្រូវបានគេជឿជាក់ថា លោកជាស្ថាបនិកកំពុងតែស្វះស្វែងរកការគាំទ្រពីសភា ដើម្បីបង្កើតរដ្ឋាភិបាល ក្រោយការបោះឆ្នោត កាលពីខែឧសភាឆ្នាំ២០២៣ ហើយបានជាប់គាំងជាបន្តបន្ទាប់មកដល់ពេលបច្ចុប្បន្ននេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក គីម ជុងអ៊ុន ដឹកនាំការបាញ់មីស៊ីលដោយផ្ទាល់ ខណៈអាមេរិកនិងកូរ៉េខាងត្បូងចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ

ព័ត៌មាន
នៅថ្ងៃចន្ទ ទី២១ សីហានេះ សមយុទ្ធយោធាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្តើម ខណៈមេដឹកនាំជប៉ុននិងកូរ៉េខាងត្បូងកំពុងជួប…

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មវាយតម្លៃថា តម្លៃប្រេងឥន្ធនៈអាចនឹងបន្តកើនឡើងរហូតដល់ខែកញ្ញា

ព័ត៌មាន
តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ក៏ដូចជានៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ដែលកំពុងបង្កជាក្តីបារម្ភក្នុងការជំរុញឲ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ