ក្រុមហ៊ុននាំចេញអង្ករថៃ

ក្រុមហ៊ុននាំចេញអង្ករថៃ និងវៀតណាមបានចរចាគ្នាឡើងវិញពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញអង្ករ ព្រោះអង្ករឡើងថ្លៃខ្ពស់


ក្រុមហ៊ុននាំចេញអង្ករនៅក្នុងប្រទេសថៃ និងវៀតណាមកំពុងធ្វើការចរចាតម្លៃគ្នាឡើងវិញដើម្បីសម្រេចបានកិច្ចសន្យាលក់អង្ករប្រហែលកន្លះលានតោនសម្រាប់ការនាំចេញនៅក្នុងខែសីហានេះ ខណៈដែលការហាមឃាត់នាំចេញអង្កររបស់ប្រទេសឥណ្ឌាបានរឹតបន្តឹងលើការផ្គត់ផ្គង់អង្ករនៅទូទាំងពិភពលោក។ តាមកិច្ចព្រមព្រៀងដែលបាន ដាក់ចេញពេលនេះ អាស៊ាន និងចិនបានកំពុងពិភាក្សាគ្នាអំពីបញ្ហាមួយចំនួននឹង វិស័យកសិកម្ម, ការនាំចេញឧស្សាហកម្ម, សេដ្ឋកិច្ចបៃតង, សេដ្ឋកិច្ចឌីជីថល និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ប្រទេសថៃ និងវៀតណាមបានចរចាគ្នាឡើងវិញពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញអង្ករចំនួន ៥០ ម៉ឺនតោន
ដោយ

ក្រុមហ៊ុននាំចេញអង្ករមួយចំនួនកំពុងប្រញាប់ប្រញាល់គ្រប់គ្រងការផ្គត់ផ្គង់អង្ករពីកសិករដែលបានដំឡើងតម្លៃអង្កររបស់ពួកគាត់បន្ទាប់ពីការឡើងថ្លៃអង្ករនៅលើទីផ្សារពិភពលោកដែលវាអាចបង្កហានិភ័យដល់កិច្ចព្រមព្រៀងទិញលក់អង្ករដែលមានតម្លៃរាប់លានដុល្លារ។

កសិករ និង អ្នកនាំចេញអង្ករដែលបានទិញអង្ករជាមុនហើយនោះ អាចនឹងទទួលបានពីការផ្គត់ផ្គង់ទីផ្សារពិភពលោកដ៏តឹងតែង។ ចំណែកឯអ្នកទិញទំនងជានឹងខាតបង់ បើទោះបីជាពួកគេបានកក់ទំនិញនៅមុនពេលការប្រកាសហាមប្រាមរបស់ឥណ្ឌាក៏ដោយ ស្របពេលដែលអ្នកលក់បាននិងកំពុងចរចាឡើងវិញពីកិច្ចសន្យាមួយចំនួនដើម្បីទទួលបានតម្លៃកាន់តែខ្ពស់។

ក្រុមពាណិជ្ជករបាននិយាយថា អ្នកនាំចូលអង្ករគ្មានជម្រើសអ្វីក្រៅតែពីចំណាយប្រាក់ក្នុង​អត្រា​កាន់តែខ្ពស់នេះទេ​ព្រោះអ្នកលក់នឹងមិនចុះកិច្ចសន្យាឡើយដោយសារតម្លៃស្រូវអង្ករ​មានការកើន​ឡើងយ៉ាងខ្លាំង។

សូមរំលឹកថា ប្រទេសឥណ្ឌាកាលពីចុងខែកក្កដាបានហាមប្រាមការនាំចេញអង្ករចំពេល​មានភាព​មិនប្រាកដប្រជាលើផលិតកម្មក្នុងស្រុក ជាហេតុធ្វើឱ្យមានការព្រួយ​បារម្ភកាន់តែខ្លាំងឡើង​អំពីការផ្គត់ផ្គង់​អាហារ​នៅក្នុងចំណោមក្រុមហ៊ុននាំចូលអង្ករនៅតំបន់អាស៊ី និងអាហ្វ្រិក។

ពាណិជ្ជករនៅប្រទេសសិង្ហបុរីបាននិយាយថាតម្លៃអង្ករបានកើនឡើងចាប់តាំងពីប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញរបស់ខ្លួន ហើយវាពិបាកសម្រាប់អ្នកផ្គត់ផ្គង់ក្នុងការបំពេញតាមកិច្ចសន្យា ដែលបាន​ចុះហត្ថលេខា​នៅក្នុងតម្លៃទាបរួចទៅហើយ។

ប្រទេសថៃ និងវៀតណាមដែលជាអ្នកនាំចេញអង្ករលេខ២ និង លេខ៣ ក្នុងពិភពលោកនោះត្រូវបាន​គេប៉ាន់ប្រមាណថា នឹងនាំចេញអង្ករច្រើនជាងមួយលានតោននៅក្នុងខែសីហានេះ។ ឥណ្ឌាជា​ប្រទេសនាំចេញ​អង្ករធំជាងគេរបស់ពិភពលោកដែលមានចំនួនប្រហែល៤០%នៃការផ្គត់ផ្គង់ពិភពលោក។

ប្រទេសទាំងនេះបាននិយាយថា តម្លៃអង្ករល្អៗជាសកលដែលត្រូវបានដឹកជញ្ជូនទូទាំងពិភពលោក​បានកើនឡើងប្រហែល៨០ដុល្លារក្នុងមួយតោនចាប់តាំងពីប្រទេសឥណ្ឌាបានដាក់បម្រាមកាលពីថ្ងៃទី២០ ខែកក្កដា។

ឥឡូវនេះតម្លៃអង្ករបាក់កម្រិត៥%របស់ប្រទេសថៃបានកើនឡើងពី៥៤៥ដុល្លារទៅដល់៦២៥ដុល្លារក្នុងមួយតោនខណៈដែលអង្ករកម្រិតដូចគ្នានៅប្រទេសវៀតណាមបានកើនឡើងពីតម្លៃប្រហែល៥២០ដុល្លារទៅដល់តម្លៃ៥៩០ដុល្លារក្នុងមួយតោន។

អាជីវករនៅទីក្រុងហូជីមិញបាននិយាយថាតម្លៃបច្ចុប្បន្ននេះគឺខ្ពស់ជាងតម្លៃក្នុងកិច្ចសន្យាទិញរួចទៅហើយ ហើយថាការកើនឡើងតម្លៃនាំចេញនេះបានជំរុញឱ្យតម្លៃ​ស្រូវអង្ករក្នុងស្រុក​មានការកើនឡើង​យ៉ាងខ្លាំង។ ឥឡូវនេះឈ្មួញជាច្រើនកំពុងប្រញាប់ប្រញាល់ដើរទិញស្រូវអង្ករពីកសិករ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


រដ្ឋាភិបាលប្រកាសផ្ដល់ប្រាក់រង្វាន់ជាង២ម៉ឺនដុល្លារ ដល់អ្នកណាដែលបានផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងអំពើពុករលួយក្នុងវិស័យគ្រាប់ធញ្ញជាតិ

ព័ត៌មាន
រដ្ឋាភិបាលចិនបានឆ្អែតចិត្តនឹងអំពើពុករលួយនៅក្នុងវិស័យគ្រាប់ធញ្ញជាតិរបស់ខ្លួន ហើយបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមមួយដោយផ្ដល់ប្រាក់រង្វាន់ជាង២ម…

ការផ្ដល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះកើនជាង១៧% នៅឆមាសទី១ ទោះបីសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់យ៉ាងណាក៏ដោយ !

ព័ត៌មាន
ការផ្ដល់ប្រាក់កម្ចីដល់អតិថិជនសម្រាប់ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួននៅកម្ពុជា នៅតែបង្ហាញពីតួលេខកើនឡើងឲ្យកត់សម្គាល់នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ បើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ