វិស័យទេសចរណ៍

ថៃ និងចិន គ្រោងលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍ចាប់ពីខែមីនា ដើម្បីជំរុញវិស័យទេសចរណ៍ និងការវិនិយោគ


ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅតំបន់អាស៊ីអគ្នេយ៍ និងមហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក នឹងលើកលែងទិដ្ឋាការជាអចិន្រ្តៃយ៍សម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ។ ចិននៅពេលនេះ គឺជាទីផ្សារផលិតផលកសិកម្ម ជាពិសេសផ្លៃឈើដ៏សំខាន់របស់ថៃ ហើយក៏ជាទីផ្សារទេសចរណ៍ធំមួយផងដែរ។
វិស័យទេសចរណ៍
ដោយ

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអង្គារ ទី២ ខែមករា ថា ប្រទេសថៃ និងប្រទេសចិននឹងលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍សម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរចាប់ពីខែមីនា។ សារព័ត៌មានបរទេសធំៗបានរាយការណ៍ថា កាលពីខែកញ្ញា ប្រទេសថៃ ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍បានលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន រួចហើយ ដោយផែនការនេះត្រូវបន្តរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

ពាក់ព័ន្ធនឹងគោលនយោបាយលើកលែងទិដ្ឋាការជាអចិន្រ្តៃយ៍នេះ លោក សេដ្ឋា ថាវីស៊ីន បានប្រាប់អ្នកយកព័ត៌មានថា គោលនយោបាយនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាប្រជាជន និងប្រជាជនកាន់តែប្រសើឡើងបន្ថែមទៀត។

ដោយឡែកក្រសួងការបរទេសចិន បាននិយាយថា ប្រទេសទាំងពីរកំពុងពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនតាមរយៈការលើកលែងទិដ្ឋាការ។

អ្នកនាំពាក្យក្រសួងការបរទេសចិន គឺលោក វ៉ាង វិនពិន (Wang Wenbin) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា "អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរកំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធលើបញ្ហានេះ ហើយកំពុងទន្ទឹងរង់ចាំការអនុវត្តកិច្ចព្រមព្រៀងដែលពាក់ព័ន្ធ”។

ទិន្នន័យរបស់រដ្ឋាភិបាលថៃបានបង្ហាញថា ក្នុងឆ្នាំ២០២៣ ប្រទេសថៃ ទទួលបានភ្ញៀវទេសចរបរទេសចំនួន២៨លាននាក់ ពោលគឺលើសពីគោលដៅដែលខ្លួនបានកំណត់បន្តិច ហើយរកចំណូលបានជិត៣៥ពាន់លានដុល្លារ។ ក្នុងនោះ ភ្ញៀវទេសចរបរទេសដែលបានមកលេងថៃ ច្រើនជាងគេ គឺភ្ញៀវទេសចរមកពីប្រទេសម៉ាឡេស៊ី ដែលមានចំនួន៤លាន៥សែននាក់ បន្ទាប់មកគឺភ្ញៀវទេសចរមកពីប្រទេសចិន ដែលមានចំនួន៣លាន៥សែននាក់។

គួររំឭកថា កាលពីមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០១៩ ថៃទាក់ទាញភ្ញៀវទេសចរបរទេសសរុបបានដល់ទៅចំនួន៣៩លាននាក់ ក្នុងនោះគ្រាន់តែភ្ញៀវទេសចរជនជាតិចិន គឺមានដល់ទៅ១១លាននាក់ឯណោះ៕

ដោយ: សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះបានទាញទម្លាក់ប្រាក់ចំណូលពីការនាំចេញគ្រប់ស្វាយចន្ទីឱ្យធ្លាក់ចុះជិត១៧% នៅឆ្នាំ២០២៣?

ព័ត៌មាន
ប្រធានសមាគមស្វាយចន្ទីកម្ពុជា អះអាងថា នៅពេញមួយឆ្នាំ២០២៣ ស្ថានភាពនាំចេញគ្រាប់ស្វាយរបស់កម្ពុជា ហាក់មានទំនោរធ្លាក់ចុះ ទាំងបរិមាណ និងចំណូលប…

តើតម្លៃមាសនៅកម្ពុជាបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណា ក្រោយតម្លៃមាសនៅប្រទេសក្បែរខាងហក់ឡើងខ្ពស់?

ព័ត៌មាន
ស្ថានភាពហាងឆេងតម្លៃមាសនៅលើទីផ្សារកម្ពុជា នាដើមខែមករា ឆ្នាំ២០២៤ នេះ មានការប្រែប្រួលតិចតួចប៉ុណ្ណោះ បើធៀបនឹងអំឡុងខែធ្នូ ឆ្នាំ២០២៣ ពោលគឺបច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ