ថៃពន្យាពេលចែកលុយ

ថៃបន្តពន្យារពេលអនុវត្តផែនការចែកប្រាក់ជូនពលរដ្ឋតាម កាបូបលុយឌីជីថលបន្តទៀត


ផែនការជំរុញការចែកសាច់ប្រាក់តម្លៃ១៤ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃទៅដល់ពលរដ្ឋរបស់ខ្លួន តាមកម្មវិធីកាបូបលុយឌីជីថលដើម្បីជំរុញសេដ្ឋកិច្ចថៃ ត្រូវបានមន្រ្តីជាន់ខ្ពស់មួយរូបបានបញ្ជាក់ប្រាប់ ប្រព័ន្ធផ្សព្វផ្សាយថា ត្រូវបានពន្យារពេលរហូតដល់ត្រីមាសទី ៤ ឆ្នាំ២០២៤នេះ ។ ក្រៅពីនេះផែនការក៏មានការកែសម្រួល ដោយពីមុនគ្រោងផ្តល់ដល់ពលរដ្ឋ ៥៦លាននាក់ ប៉ុន្តែគោលនយោបាយថ្មីកាត់បន្ថយសល់ត្រឹមប្រមាណ៥០លាននាក់ប៉ុណ្ណោះ ។
ថៃពន្យាពេលចែកលុយ
ដោយ

ប្រទេសថៃគ្រោងនឹងអនុវត្តផែនការផ្តល់សាច់ប្រាក់សរុបមានតម្លៃ ១៤ពាន់លានដុល្លារនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ទោះបីជារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ស្រ៊ីថា ថាវេស៊ីន បានអះអាងថា កញ្ចប់ថវិកានេះគឺត្រូវបានកំណត់ដាក់ចេញដើម្បី ជំរុញការស្តារកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសក៏ដោយ ។

លោក ជូឡាពុន អាមនវីវ៉ាត់ (Julapun Amornvivat )អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយថា លោកនាយករដ្ឋមន្រ្តី នឹងធ្វើជាប្រធានកិច្ចប្រជុំនៃគណៈកម្មាធិការកាបូបឌីជីថលនៅថ្ងៃទី១០ ខែមេសា ខាងមុខដើម្បីបញ្ចប់ព័ត៌មានលម្អិតរួមទាំងប្រភពនៃមូលនិធិ និងបញ្ហាបច្ចេកទេសផ្សេងៗទៀត។ លោកបានឲ្យដឹងថា គណៈរដ្ឋមន្ត្រីថៃ ត្រូវបានគេរំពឹងថានឹងអនុម័តកម្មវិធីនេះនៅចុងខែមេសាខាងមុខ។

លោកបានបន្តថា លក្ខណៈពិសេសនៃការចែកចាយលុយ ១ម៉ឺនបាត ស្មើនឹង ២៧៥ ដុល្លារក្នុងម្នាក់ៗ ដល់ប្រជាពលរដ្ឋថៃចំនួនប្រមាណ ៥០លាននាក់នឹងនៅតែមានដូចដែលបានប្រកាសកន្លងមក ប៉ុន្តែវិសាលភាពនៃកម្មវិធីត្រូវបានកាត់បន្ថយពីគោលដៅដើមរបស់ខ្លួនដែលមានប្រជាពលរដ្ឋអាយុចាប់ពី ១៦ឆ្នាំឡើងសរុប ចំនួន៥៦ លាននាក់ មកនៅត្រឹម ៥០ លាននាក់វិញ។

កញ្ចប់ប្រាក់មូលនិធិនេះគឺជាចំណុចស្នូលនៃការសន្យាកាលពីពេលបោះឆ្នោតរបស់គណបក្សភឿថៃដែលកំពុងកាន់អំណាច ប៉ុន្តែត្រូវបានពន្យារពេលដោយសារការព្រួយបារម្ភ រួមទាំងពីធនាគារកណ្តាលថៃ និងគណបក្សប្រឆាំងដែលថាការទូទាត់បែបនេះអាចជំរុញអតិផរណា និងពង្រីកឱនភាពសារពើពន្ធ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីថៃ បាននិងកំពុងដុតដៃដុតជើងបំពេញតាមការសន្យា៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្ដាលវៀតណាម គ្រោងប្រកាសដាក់លក់ឡៃឡុងទ្រព្យបញ្ចាំ របស់កូនបំណុល ដែលអស់លទ្ធភាពសង

ព័ត៌មាន
ធនាគារកណ្ដាលវៀតណាម (SBV) បានប្រកាសកាលពីសប្ដាហ៍មុនថា ខ្លួនកំពុងប្រមែប្រមូលមតិយោបល់របស់សាធារជនលើសេចក្ដីព្រាងសារាចរណែនាំថ្មី ស្ដីពីការគ្រប…

ចិនប្ដេជ្ញាអនុវត្តចំពោះក្រុមហ៊ុនបរទេសឱ្យដូចក្រុមហ៊ុនក្នុងស្រុក ចំពេលមានការជំរុញបង្កើនការអភិវឌ្ឍឧស្សាហកម្ម

ព័ត៌មាន
ប្រទេសចិនបានសន្យាកាលពីថ្ងៃចន្ទ ថា ខ្លួននឹងអនុគោលនយោបាយចំពោះក្រុមហ៊ុនបរទេសឱ្យដូចនឹងក្រុមហ៊ុនក្នុងស្រុក ក្នុងបំណងទាក់ទាញវិនិយោគិនបរទេស កិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ