អគ្គិសនីនៅថៃ

បក្សប្រឆាំងរិះគន់រាជរដ្ឋាភិបាលថៃ ក្រោយសម្រេចដំឡើងថ្លៃអគ្គិសនីសម្រាប់ពលរដ្ឋទូទៅ ប៉ុន្តែបញ្ចុះតម្លៃសម្រាប់សហគ្រាសឧស្សាហកម្ម


គណកម្មការគ្រប់គ្រងថាមពលថៃបានប្រកាសកាលពីពេលថ្មីៗនេះថា តម្លៃអគ្គិសនីដែលពលរដ្ឋថៃកំពុងតែប្រើប្រាស់នៅពេលបច្ចុប្បន្ននេះនឹងត្រូវដំឡើងថ្លៃបន្ថែម ០,០៥ បាតនៅក្នុងមួយគីឡូវ៉ាត់ម៉ោង នាំឲ្យតម្លៃអគ្គិសនីសម្រាប់ពលរដ្ឋមានដល់ ៤,៧៧បាត ឬស្មើនឹងប្រមាណ ៥៦៥រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ប៉ុន្តែសម្រាប់ក្រុមហ៊ុនឧស្សាហកម្ម បែរជាបញ្ចុះមកថ្លៃ ០,៥៦ បាត មកនៅតម្លៃស្មើនឹងតម្លៃអគ្គិសនីពលរដ្ឋប្រើប្រាស់ដែរ ពោលគឺប្រហែល៥៦៥រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។
ដោយ

បញ្ហាដំឡើងថ្លៃអគ្គិសនីប្រើប្រាស់សម្រាប់ក្រុមគ្រួសារពលរដ្ឋនេះ រាជរដ្ឋាភិបាលថៃ ក៏រងការរិះគន់ពីសំណាក់ក្រុមបក្សនយោយបាយមួយចំនួនផងដែរ។ នេះបើតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី ២៦ ខែ មីនា។

តើការសម្រេចតម្លើងថ្លៃអគ្គីសនីសម្រាប់ការប្រើប្រាស់របស់ពលរដ្ឋ នៅក្នុងស្ថានភាពដែលថៃកំពុងតែស្ថិតនៅក្នុងដំណើរការរៀបចំ ការបោះឆ្នោតនេះនឹងជះឥទ្ធិពលយ៉ាងណា ?

លោក Korn Chatikavanij មេដឹកនាំគណបក្ស Chartpattanakla បានឱ្យដឹងថា រដ្ឋាភិបាលកំពុងផ្តល់ផលប្រយោជន៍ដល់ឧស្សាហកម្មដោយការបញ្ចុះថ្លៃអគ្គិសនីជាពិសេសដល់ពួកគេ ប៉ុន្តែបែជាដំឡើងថ្លៃដល់ពលរដ្ឋថៃទៅវិញ ។

លោកបានអះអាងថា នេះគឺជាការសម្រេចចិត្តនៅក្នុងពេលវេលាដ៏អាក្រក់មួយ ខណៈដែល ពេលនេះពលរដ្ឋកំពុងតែត្រូវការថាមពលខ្លាំងបំផុត ស្របពេលដែលតំបន់ជាច្រើនកំពុងតែប្រឈមមុខ នឹងអាកាសធាតុក្តៅនារដូវប្រាំង ។

លោកបញ្ជាក់ថា ពីខែមេសា ដល់ សីហា គឺជាពេលវេលាដែលពលរដ្ឋត្រូវការប្រើប្រាស់ថាមពលអគ្គីសនីច្រើនបំផុត ពីព្រោះវាគឺជារដូវក្តៅ ហើយការសម្រេចចិត្តនេះក៏ឆ្លុះបញ្ចាំងថា រដ្ឋាភិបាលបានបរាជ័យនៅក្នុងការគិតគូរអំពីសុខទុក្ខពលរដ្ឋនៅក្នុងអំឡុងពេលដែលពិបាក ។

បើតាមគណៈកម្មការគ្រប់គ្រងថាមពលថៃ បានអះអាងថា កត្តាចម្បងដែលធ្វើឲ្យមានការដំឡើងថ្លៃអគ្គិសនីសម្រាប់ការប្រើប្រាស់របស់ក្រុមគ្រួសារពលរដ្ឋ គឺដោយសារតែតម្លៃប្រេងឥន្ធនៈមានការកើនឡើងប្រមាណ ៥% នៅអំឡុងខែឧសភាដល់សីហា ហើយនៅអំឡុងពេលដូចគ្នានេះ តម្លៃប្រេងឥន្ធនៈទាក់ទងនឹងការបំប្លែងជាថាមពលប្រើប្រាស់នៅក្នុងឧស្សាហកម្ម គឺត្រូវបានរំពឹងទុកថា នឹងធ្លាក់ចុះ៣០%។

ប្រទេសថៃដែលមានប្រជាពលរដ្ឋប្រមាណជា ៧០ លាននាក់ គឺអាចមានសមត្ថភាពផលិតថាមពល អគ្គីសនីសរុប ប្រមាណជា ៤៩ ជីហ្គាវ៉ាត់ ហើយបញ្ហាដែលនាំឲ្យថៃតម្លើងថ្លៃអគ្គីសនីនេះ គឺដោយសារតែការប្រែប្រួលតម្លៃប្រភពថាមពល ដែលបម្រើឲ្យការផលិតអគ្គីសនីនៅថៃ ដូចជា តម្លៃថាមពលប្រេងឥន្ធនៈ និង ធ្យូងថ្ម ទោះបីជាពេលនេះរោងចក្រថាមពលថៃមួយផ្នែកបានមក ពីវារីអគ្គីសនី និង ថាមពលកកើតឡើងវិញមួយចំនួនក៏ដោយ ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារអចលនទ្រព្យវៀតណាម កំពុងមានសេចក្តីសង្ឃឹមឡើងវិញ ក្រោយធនាគារកណ្ដាលបន្ថយអត្រាការប្រាក់

ព័ត៌មាន
ក្រោយពីមានសេចក្តីរាយការណ៍អំពីការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅទូទាំងប្រទេស វៀតណាម គួបផ្សំនឹងបញ្ហាទីផ្សារហិរញ្ញវត្ថុសាកលកំពុងមានភាពចលាចល …

តើអាមេរិកចេញប្រតិកម្មអ្វីខ្លះ ក្រោយលោក ពូទីន ប្រកាសនឹងដាក់អាវុធនុយក្លេអ៊ែរនៅប្រទេសបេឡារុស?

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចុងសប្ដាហ៍មុននេះថាប្រទេសរុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ