ទេសចរណ៍ថៃ

ថៃ នឹងបើកទ្វារលើកដំបូងសម្រាប់ទេសចរជាវិនិយោគិន អ្នកជំនួញ និងអ្នកដំណើរស្វែងរកសេវាសុខាភិបាល


ដោយសារតែបញ្ហារីករាលដាលនៃកូវីដ-១៩ ប្រទេសថៃ បានសម្រេចដាក់ប្រទេសរបស់ខ្លួនក្នុងគ្រាអាសន្នអស់មួយខែហើយមួយខែទៀត ព្រោះតែបារម្ភខ្លាចឆ្លងនូវរលកទី២។ ទោះយ៉ាងណា កាលពីថ្ងៃចន្ទម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់ថៃបានអះងាងថា ប្រទេសរបស់ខ្លួនអាចនឹងបើកទ្វារលើកដំបូង ទទួលទេសចរដែលជាវិនិយោគិន អ្នកជំនួញ ដែលមានការវិនិយោគរកស៊ីក្នុងប្រទេសថៃ និងទេសចរដែលធ្វើដំណើរមកស្វែងរកសេវាព្យាបាលសុខភាពនៅពេលខាងមុខនេះ គឺពេលដែលរដ្ឋាភិបាលថៃ សម្រេចដកចេញនូវចាក់សោរបិទប្រទេស។
ថៃទទួលបានទេសចរអន្តរជាតិ៤,៥ម៉ឺននាក់ ក្រោយបើកប្រទេស
ដោយ

លោក តាវីស៊ិប វិសានូ យុទ្ធស៊ិន មន្ត្រី​នាំពាក្យ​​របស់​មជ្ឈមណ្ឌល​សម្រាប់​រដ្ឋបាល​ស្ថានភាព​កូវីដ-១៩ (CCSA) បាន​បញ្ជាក់នៅក្នុង​កាសែត​​បាងកកប៉ុស្ដិ៍ថា អ្នកដំណើរ​​ដែល​នឹងត្រូវ​អនុញ្ញាត​ឲ្យចូល​ក្នុងប្រទេសថៃ ក៏ត្រូវការ​ស្នើ​ដាក់​ឲ្យនៅ​ដាច់ដោយឡែក​រយៈពេល ១៤ថ្ងៃ ដើម្បី​តាមដាន​សុខភាព ដូចទៅនឹង​ពលរដ្ឋ​ថៃ ត្រឡប់មកពី​ក្រៅប្រទេសដែរ។

​ក្នុងនោះ ក្រុមអ្នកដំណើរ​ក្នុងដំណាក់កាល​ដំបូង ដែល​នឹង​បើកទ្វារ​ឲ្យចូល​ក្នុងប្រទេសថៃនោះ រួមមាន​វិនិយោគិន និងធុរជន ដែលមាន​មុខជំនួញ​​នៅក្នុងប្រទេសថៃ ខណៈដែល​ក្រុមហ៊ុន​អ្នកដំណើរទាំងនេះ គឺមាន ​៧០០នាក់​ហើយ បាន​ស្នើសុំ​ចូលមកក្នុងប្រទេសថៃ។

ដំណាក់កាលទី២ គឺនឹងអនុញាត​​សម្រាប់​កម្មករ និងអ្នកជំនាញ​​​កម្រិតខ្ពស់ ប្រហែល ២,២ម៉ឺន​​នាក់ ដោយក្នុងនោះ មាន​ជនបរទេស ២ពាន់នាក់ កំពុង​រង់ចាំ​​ត្រឡប់ចូលទៅ​ជួប​ក្រុមគ្រួសារ​របស់ពួកគេ​នៅប្រទេសថៃ។ 

និងដំណាក់កាល​ទី៣ គឺនឹង​មាន​អ្នកដំណើរ​​​ស្វែងរក​សេវា​​សុខាភិបាល​ប្រមាណ ៣ម៉ឺននាក់ ក៏នឹងត្រូវ​អនុញ្ញាត​​ឲ្យចូល​ប្រទេសថៃដែរ។

លោក ណាត់ថាពល ណាក់​ផានិច ជាមេបញ្ជាការ​រង​កងទ័ព និងជាអនុប្រធាន​​គណៈកម្មាធិកា​រ​សម្របសម្រួល​​​ការ​ដក​ប្រទេស​ចេញ​ពីការ​បិទទ្វារ នឹង​ដាក់ស្នើ​​បញ្ជី​ឈ្មោះ​ក្រុមទេសចរ​​ទាំងនេះ ​​ដើម្បីប្រជុំ​សម្រេច​​ចុងក្រោយ​ជាមួយនឹង​​ មជ្ឈមណ្ឌល​​សម្រាប់​រដ្ឋាបាល​​ស្ថានភាព​កូវីដ-១៩ នៅថ្ងៃសុក្រ​សប្ដាហ៍នេះ។

ដោយឡែក​ ចំពោះ​ក្រុមធុរជន និង​ភ្ញៀវ ដែលមកធ្វើ​ដំណើ​រ​​រយៈពេលខ្លី ក៏ត្រូវបាន​គេបែងចែក​​នៅក្នុង​បញ្ជី​ឈ្មោះ​ផ្សេងទៀត សម្រាប់​ការពិចារណា​​​នៅពេលខាងមុខទៀត ដែលអាច​នឹងស្វែងរក​​នូវ​វិធានការ​ដើម្បី​ឲ្យ​អនុញ្ញាត​​ឲ្យពួកគេ​ចូល​ទៅកាន់ប្រទេសថៃ ដោយមិនមាន​​ការតម្រូវ​​ដាក់ឲ្យនៅ​ដាច់ដោយឡែក ១៤ថ្ងៃនោះទេ ព្រោះតែពួកគេ​​ស្នាក់នៅរយៈពេលខ្លី។

លោក ថាវីស៊ិប បាន​បន្ថែមទៀតថា ទេសចរមក​​ពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង អាចនឹង​​ក្លាយជា​​ក្រុម​អ្នកដំណើរ​​ដំបូង ដែលអនុញ្ញាត​ឲ្យ​ត្រឡប់ចូល​ក្នុងប្រទេសថៃ ព្រោះរដ្ឋាភិបាល​ប្រទេសទាំងនោះ គឺមាន​ភាព​ជោគជ័យ​លើការគ្រប់គ្រង​ការរីករាលដាល​នៃមេរោគឆ្លង កូវីដ-១៩។

សូមបញ្ជាក់ថា រយៈពេល ២៨ថ្ងៃមកនេះ ប្រទេសថៃ មិនមាន​រកឃើញ​ករណីឆ្លង​រាលដាល​ក្នុងសហគមន៍​ទឿតនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ១០ ពីជប៉ុន សម្លឹងឃើញឱកាសវិនិយោគកសិកម្មនៅកម្ពុជា ដាំដុះបន្លែ កែច្នៃ និងវេចខ្ចប់នាំចេញ

ព័ត៌មាន
តំណាងក្រុមហ៊ុនមកពីជប៉ុន ចំនួន ១០ ក្រុមហ៊ុន បានបង្ហាញពីការចាប់អារម្មណ៍ ចំពោះការវិនិយោគ និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ទាក់ទងនឹងការដាំ…

សកម្មភាពជួញដូរភាគហ៊ុនថមថយកំដៅបន្តិចហើយ បន្ទាប់ពីពុះកញ្ជ្រោលខ្លាំងក្នុងខែឧសភា

ព័ត៌មាន
ចាប់តាំងពីដើមខែមិថុនាឆ្នាំ ២០២០នេះ សកម្មភាពជួញដូរភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានរអិលធ្លាក់ចុះមកវិញបន្តិចម្តងៗ បន្ទាប់ពីបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ