ប្រទេសថៃ

ទីផ្សារអាជីវកម្មដឹកជញ្ជូនអាហារនៅថៃនឹងឈានដល់ ២,៥ពាន់លានដុល្លារ ប៉ុន្ដែមានទំនោរថយចុះនៅឆ្នាំក្រោយ


ទីផ្សារអាជីវកម្មដឹកជញ្ជូនអាហារនៅប្រទេសថៃនឹងមានដល់ទៅជាង ២៥០០ លានដុល្លារនៅឆ្នាំ២០២៣ ក៏ប៉ុន្ដែវាហាក់មានទំនោរថយចុះចន្លោះពី ០,៨% ទៅ ៦,៥% បើធៀបនឹងឆ្នាំ២០២២ នោះក៏ដោយសារតែប្រជាពលរដ្ឋកំពុងតែវិលត្រឡប់ទៅរកជីវភាពរស់នៅជាធម្មតាឡើងវិញ និងចេញទៅទទួលទានអាហារនៅខាងក្រៅផ្ទះកាន់តែច្រើន ក្រោយពេលមានការបន្ធូរបន្ថយវិធានការកូវីដ១៩ស្ទើរតែទាំងអស់នៅក្នុងប្រទេស។ នេះបើតាមមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច កសិកន Kasikorn (K-Research)របស់ថៃ។
ទីផ្សារអាជីវកម្មដឹកជញ្ជូនអាហារនៅថៃនឹងឈានដល់ ២,៥ពាន់លានដុល្លារ

មជ្ឈមណ្ឌលស្រាវជ្រាវនេះបាននិយាយថា តម្លៃទីផ្សារត្រូវគេរំពឹងថានឹងមានចំនួនសរុបដល់ជាង ២ ៥០០ លានដុល្លារក្នុងឆ្នាំ២០២៣។ បើទោះបីថា ចំនួននេះ ហាក់មានការថយចុះធៀបនឹងឆ្នាំ២០២២ក្ដី ប៉ុន្តែវានៅតែមានលើសពីកម្រិតកាលពីមុនជំងឺកូវីដរាតត្បាត។ ដោយសារអ្វី? នោះ ក៏ព្រោះតែមួយផ្នែកមានកំណើននូវការប្រើប្រាស់កម្មវិធីបញ្ជាទិញអាហារតាមអេបទូរស័ព្ទដៃ យុទ្ធនាការទីផ្សារ និងការកើនឡើងនៃការទូទាត់សាច់ប្រាក់តាមការបញ្ជាទិញនីមួយៗ។

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច K-Research បាននិយាយនៅក្នុងរបាយការណ៍ថា នៅពេលជីវិតរស់នៅរបស់ប្រជាជនបានត្រឡប់ទៅរកភាពប្រក្រតីឡើងវិញហើយ ការដឹកជញ្ជូនអាហារកំពុងមានទំនោរថយចុះដែរ។

របាយការណ៍នេះបាននិយាយថា ប្រទេសផ្សេងទៀតក៏កំពុងជួបប្រទះនឹងថមថយនៅក្នុងផ្នែកដឹកជញ្ជូនអាហារដូចគ្នាដែរ នៅពេលប្រជាជនកំពុងត្រឡប់ទៅរកជីវិតធម្មតាឡើងវិញ បន្ទាប់ពីមានភាពប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ១៩។

ការស្ទង់មតិរបស់មជ្ឈមណ្ឌល K-Research ថ្មីៗនេះបានរកឃើញអ្នកឆ្លើយសំណួរចំនួន ៣៧%បាននិយាយថា ពួកគេប្រើប្រាស់សេវាដឹកជញ្ជូនអាហារតិចជាងមុនចាប់តាំងពីដើមឆ្នាំនេះ ហើយអ្នកឆ្លើយសំណួរ ២៧% និយាយថា ការប្រើប្រាស់របស់ពួកគេនៅតែដដែលចំណែក ៣១% ទៀតបាននិយាយថា ពួកគេបានប្រើប្រាស់សេវាកម្មនេះច្រើនជាងមុន ខណៈដែល ៥% មិនបានប្រើប្រាស់សេវាកម្មនេះទាល់តែសោះ។

ការស្ទង់មតិនេះបានបង្ហាញថា បច្ចុប្បន្នមនុស្សបានប្រើប្រាស់សេវាដឹកជញ្ជូនអាហារនៅក្នុងប្រទេសថៃជាមធ្យម ៥ ដងក្នុងមួយខែ ពោលគឺធ្លាក់ចុះពីចំនួន ៧ ដង ក្នុងអំឡុងពេលជំងឺកូវីដ១៩ ហើយមជ្ឈមណ្ឌល K-Research បាននិយាយថា កម្រិតនៃតម្រូវការប្រើប្រាស់នេះ ត្រូវគេរំពឹងថានឹងមានស្ថិរភាព ឬក៏អាចនឹងធ្លាក់បន្តិចបន្តួចនាពេលអនាគត៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


បារាំង និងអាល្លឺម៉ង់រួមគ្នាផ្តល់ប្រាក់ឧបត្ថម្ភធនដល់ក្រុមហ៊ុនអឺរ៉ុប ឆ្លើយតបនឹងច្បាប់កាត់បន្ថយអតិផរណារបស់អាមេរិក

ព័ត៌មាន
អាល្លឺម៉ង់ និងបារាំងកាលពីថ្ងៃចន្ទទី១៨ធ្នូ បានបង្ហាញការគាំទ្រសម្រាប់គំនិតផ្តួចផ្តើមដោយប្រទេសទាំងពីរផ្ទាល់ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភធនសម្រាប់ក្…

ក្រុមហ៊ុន LG បោះទុន៣ពាន់លានដុល្លារ ពង្រីករោងចក្រផលិតអាគុយរថយន្តអគ្គិសនី ត្រៀមផ្គត់ផ្គង់ឱ្យក្រុមហ៊ុនយក្ស Tesla

ព័ត៌មាន
ក្រុមហ៊ុន LG Energy Solution បានប្រកាសកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ថា ខ្លួននឹងវិនិយោគទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ដើម្បីពង្រីករោងចក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ