គណបក្សប្រជាជនកម្ពុជា

គណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត


នៅទីបំផុត ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវជាកូនច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណបក្សប្រជាជនកម្ពុជា គាំទ្រសម្រាប់ការជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតជាផ្លូវការហើយ។ការសម្រេចគាំទ្រនេះ បានធ្វើឡើងនៅក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នា ដែលមានសមាជិកជាង៨រយនាក់ បានសម្រេចបោះឆ្នោតគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។
ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បង របស់សម្ដេច តេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា
ដោយ

សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣ បានប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា,សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស,សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស,សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល។ 

ជាលទ្ធផល សមាជិកនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣ ដែលមានសមាជិក ៧៧៥រូប លើបរិមាណសរុប ៨៦៥រូប បានសម្រេចបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងបានសម្រេចជាឯកច្ឆ័ន្ទជ្រើសរើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។

បន្ថែមលើការគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជា នាពេលអនាគត សន្និបាតក៏បានសម្រេចបោះឆ្នោតជ្រើសតាំងអនុប្រធានគណបក្សចំនួន ២រូបបន្ថែមផងដែរ។ ក្នុងនោះរួមមាន សម្ដេចសេនាពិជ័យ ទា បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន មានអនុប្រធានសរុបចំនួន ៤នាក់។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។ បច្ចុប្បន្ន ឯកឧត្តម ហ៊ុន ម៉ាណែត មានតួនាទីជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្ដាលថៃ បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចថៃឆ្នាំ២០២២

ព័ត៌មាន
ធនាគារកណ្ដាលថៃ បានកែប្រែការព្យាកររបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចថៃនៅឆ្នាំ២០២២ ដោយបានបន្ទាបការព្យាករទាបជាងមុន នៅក្រោយពេលដែលរាជរដ្ឋាភិបាលប្រ…

ឆ្នាំសិក្សា២០២១-២០២២ SCG បន្តផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាជាង១០០នាក់

ព័ត៌មាន
ទោះបីមានភាពប្រឈមខ្លះដោយសារជំងឺរាតត្បាតកូវីដ-១៩ក្ដី ក្រុមហ៊ុន SCG ដែលឈានមុខគេនៅអាស៊ានក្នុងវិស័យផលិតស៊ីម៉ងត៍និងគ្រឿងសម្ភារៈសាងសង់ បានប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ