កម្ពុជានឹងមានការផ្គត់ផ្គង់ទឹកស្អាតបន្ថែម

កម្ពុជានឹងមានការផ្គត់ផ្គង់ទឹកស្អាតបន្ថែមជិត២សែនម៉ែត្រគូបបន្ថែមទៀតនៅឆ្នាំ២០២៣


ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបង្ហាញពីវឌ្ឍនភាពនៃការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅបាក់ខែង ដែលមកទល់ពេលនេះគម្រោងប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង១សម្រេចការសាងសង់បានជាង៦០% និងបាក់ខែង២សម្រេចបានជាង៣០%។ កម្ពុជានឹងទទួលបានទឹកស្អាតជិត២សែនម៉ែត្រគូបបន្ថែម សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក្រោយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែ១ បញ្ចប់ការសាងសង់នៅឆ្នាំ២០២៣។
គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង រូបភាព៖ រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ

ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តភ្នំពេញវាយតម្លៃថា កម្ពុជានឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នៅពេលដែលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំងពីរដំណាក់កាលនេះបញ្ចប់ការសាងសង់ទាំងស្រុង។ បច្ចុប្បន្នកម្ពុជាមានតម្រូវការទឹកស្អាតសម្រាប់ប្រើប្រាស់ប្រមាណ៨សែនម៉ែត្រគូប តែមានសមត្ថភាពផលិតទឹកស្អាតបានតែជាង៦សែនម៉ែត្រគូបប៉ុណ្ណោះ។

ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាទឹកស្វយ័តភ្នំពេញបានគូសបញ្ជាក់ថា ក្រោយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង១បញ្ចប់ការសាងសង់ កម្ពុជានឹងទទួលបានទឹកស្អាតជិត២សែនម៉ែត្រគូបបន្ថែមសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់នៅតាមតំបន់មួយចំនួន។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ បច្ចុប្បន្នរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង១ សម្រេចការសាងសង់បាន៦៥% ដោយគ្រោងបញ្ចប់នៅអំឡុងខែសីហា ឆ្នាំ២០២៣។

ដោយឡែកកន្លែងប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង២ ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានជិត២សែនម៉ែត្រគូបដូចនឹងបាក់ខែង១ដែរនោះ ការសម្រេចការសាងសង់បានប្រមាណ៣៧%ហើយ ដោយគ្រោងបញ្ចប់នៅអំឡុងខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២៤។ ឯកឧត្តម ឡុង ណារ៉ូ ជឿជាក់ថា ក្រោយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំងពីរបានបញ្ចប់ការសាងសង់ កម្ពុជានឹងលែងខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ទៀតហើយ។ បច្ចុប្បន្នប្រជាពលរដ្ឋនៅរាជធានីភ្នំពេញមានតម្រូវការទឹកស្អាតសម្រាប់ប្រើប្រាស់ប្រមាណ៨សែនម៉ែត្រគូប តែកម្ពុជាមានសមត្ថភាពផលិតបានប្រមាណ៦សែនម៉ែត្រប៉ុណ្ណោះ។

ឯកឧត្តម ឡុង ណារ៉ូ នាយករដ្ឋាទឹកស្វយ័តរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការខ្វះទឹកប្រើប្រាស់នៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ គឺដោយសារតម្រូវទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋមានទំហំធំជាងផលិតកម្មផ្គត់ផ្គង់។ បញ្ហាខ្វះទឹកស្អាតប្រើប្រាស់នេះ គឺដោយសារចំនួនប្រជាជន អគារពាណិជ្ជកម្ម ផ្សារទំនើប និងអគារខុនដូខ្ពស់ៗនៅរាជធានីភ្នំពេញ មានការកើនឡើង។ ហើយការរៀបចំផែនការមេនៃការវាយតម្លៃកំណើនប្រជាជនខុស និងការពង្រីកទំហំក្រុងភ្នំពេញ ក៏ជាមូលហេតុមួយផងដែរ។

គួរបញ្ចាក់ថា កម្ពុជាបានដាក់គោលដៅពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង និងទីប្រជុំជនឱ្យបាន៩០% ត្រឹមឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដោយឈរលើលក្ខខណ្ឌបួនយ៉ាងគឺ “ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណេញមហាសាល ពីប្រូម៉ូសិន «ទិញផ្ទះ ជូនឡាន» ជាមួយការបង់ប្រាក់ប្រចាំខែតែ $799 ប៉ុណ្ណោះ ពី គម្រោង ដឹ អាណាចក្រ នៃក្រុមហ៊ុន ហនុមាន អីស្ទេត

ព័ត៌មាន
ថ្មីៗនេះ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត កំពុងតែមានប្រូម៉ូសិនដ៏មហាសាល ក្នុងឱកាសបើកលក់មុនសម្ពោធ និងអបអរទិវាគុណម្តាយ គុណឪពុក នាពេលខាងមុខនេះ…

ម្ចាស់កសិដ្ឋានដាំម្នាស់ទឹកឃ្មុំធំមួយនៅខេត្តស្ទឹងត្រែង គ្រោងពង្រីកការដាំដុះ និងប្រមូលផលម្នាស់ ៦០ម៉ឺនផ្លែនៅឆ្នាំក្រោយ

ព័ត៌មាន
ម្ចាស់កសិដ្ឋានដាំម្នាស់ទឹកឃ្មុំ ស្វីត រ៉ូយ៉ាល់ផាយនេបផល (Sweet Royal Pineapple) ដែលជាកសិដ្ឋានដាំចុះ និងកែច្នៃម្នាស់ទឹកឃ្មុំធំជាងគេមួយន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ