ព្រលានយន្តហោះសៀមរាបចាស់នឹងត្រូវបិទទ្វារ ក្រោយព្រលានយន្តហោះសៀមរាបអង្គរថ្មីដាក់ឲ្យដំណើរការ

ព្រលានយន្តហោះសៀមរាបចាស់នឹងត្រូវបិទទ្វារ ក្រោយព្រលានយន្តហោះសៀមរាបអង្គរថ្មីដាក់ឲ្យដំណើរការ


មន្ត្រីជាន់ខ្ពស់រដ្ឋាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអះអាងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ននេះ នឹងត្រូវបិទទ្វារលែងដំណើរការតទៅទៀតហើយ ក្រោយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីដាក់ឲ្យដំណើរការ ដែលគ្រោងធ្វើឡើងនៅអំឡុងខែតុលា ខាងមុខនេះ។ មកទល់ពេលនេះ រាជរដ្ឋាភិបាលមិនទាន់មានគម្រោង នឹងអភិវឌ្ឍទីតាំងព្រលានយន្តហោះស្រៀមរាបចាស់ ដែលត្រូវបិទដំណើរការទៅជាគម្រោងអ្វីផ្សេងនៅឡើយទេ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប រូបភាព៖ Hotels.com
ដោយ

គិតមកទល់បច្ចុប្បន្នការអភិវឌ្ឍគម្រោងអាកាសយានដ្ឋានសៀបមរាបអង្គរសម្រេចបានជាង៨០%ហើយ ដោយគ្រោងបញ្ចប់ក្នុងពេលឆាប់ខាងមុខនេះ ស្របពេលរាជរដ្ឋាភិបាលជំរុញឲ្យក្រុមហ៊ុនអភិវឌ្ឍន៍បង្កើនល្បឿននៃការសាងសង់ផងដែរ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ប្រាប់ខេមបូណូមីសនៅថ្ងៃទី ៨ ខែមីនាថា ក្រោយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដាក់ឲ្យដំណើរការ រាជរដ្ឋាភិបាលកម្ពុជានឹងបិទដំណើរការព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ ដែលកំពុងដំណើរការបច្ចុប្បន្ន។ ទោះយ៉ាងណា ឯកឧត្តមមិនបានបញ្ជាក់ពីមូលហេតុលម្អិតនៃការបិទដំណើរការនេះនោះទេ ដោយគ្រាន់តែលើកឡើងថា ជាគោលការណ៍ដំបូងរាជរដ្ឋាភិបាលឲ្យខេត្តមួយមានអាកាសយានដ្ឋានអន្តរជាតិតែមួយប៉ុណ្ណោះ។ យ៉ាងណាមិញឯកឧត្តមមិនទាន់ដឹងទេថា រាជរដ្ឋាភិបាលនឹងប្រើប្រាស់ទីតាំងព្រលានយន្តហោះសៀមរាបចាស់សម្រាប់អភិវឌ្ឍន៍ធ្វើអ្វីបន្តនោះទេ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរសម្រេចការសាងសង់បានចំនួន៨៦% ដោយគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ បើគ្មានការប្រែប្រួលទេអាកាសយានដ្ឋាននេះ នឹងដាក់ឲ្យដំណើរការសាកល្បងនៅអំឡុងខែមិថុនា ឆ្នាំ២០២៣ និងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅអឡុងខែតុលា ខាងមុខ។ ដើម្បីឲ្យការសាងសង់ព្រលានយន្តហោះនេះអាចបញ្ចប់តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជំរុញឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះពន្លឿនការសាងសង់របស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន AIAI លើផ្ទៃដីប្រមាណ៧០០ហិកតាស្ថិតស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ដោយគ្រោងចំណាយពេលសាងសង់៣ឆ្នាំ ជាមួយទុនវិនិយោគប្រមាណ៨៨០លានដុល្លារក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល៥៥ឆ្នាំ៕




អត្ថបទបន្ទាប់


កម្ពុជាខិតខំជំរុញការប្រើប្រាស់យានយន្ដអគ្គិសនីកាន់តែខ្លាំង ខណៈបច្ចុប្បន្នមានជិត៨០០គ្រឿងត្រូវបានចុះបញ្ជី

ព័ត៌មាន
ក្រសួងសាធារណការ និងដឹកជញ្ជូនដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំមែនទែនក្នុងការជំរុញកំណើនការប្រើប្រាស់យានយន្តអគ្គិសន…

ធនាគារ SME ថា មូលនិធិ១៥០លានដុល្លារនឹងបញ្ចេញអស់នៅត្រឹមឆ្នាំនេះ ខណៈបច្ចុប្បន្នបញ្ចេញបានជាង៤៦លានដុល្លារហើយ

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា អះអាងថា បើទោះបីជាការបញ្ចេញឥណទាននៃកញ្ចប់ថវិកា ១៥០លានដុល្លារ សម្រាប់ស្តារអាជីវកម្មទេសចរណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ