ការផ្គត់ផ្គង់សាច់ជ្រូកក្នុងទីផ្សារថៃ

អាជីវករថៃស្នើរដ្ឋនាំចូលសាច់ជ្រូកផ្គត់ផ្គង់ទីផ្សារ ដើម្បីទប់ទល់តម្លៃសាច់ជ្រូកកំពុងកើនខ្លាំង


បើទោះជាមានការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីថៃ ឱ្យក្រសួងពាក់ព័ន្ធទាំងអស់មានចំណាត់ការសម្របសម្រួលចំពោះបញ្ហាតម្លៃសាច់ជ្រូកឡើងថ្លៃតាំងតែពីសប្ដាហ៍មុនក៏ពិតមែន តែបញ្ហានេះមិនទាន់បានដោះស្រាយដាច់ស្រេចនៅឡើយទេ។
អាជីវករថៃស្នើរដ្ឋនាំចូលសាច់ជ្រូកផ្គត់ផ្គង់ទីផ្សារ ដើម្បីកុំឱ្យតម្លៃសាច់ជ្រូកកើនខ្លាំងពេក
ដោយ

បច្ចុប្បន្ន​នេះ អាជីវករ​លក់​សាច់​ជ្រូក​នៅ​ប្រទេស​ថៃ​កំពុង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចាប់ផ្តើម​ធ្វើការ​នាំ​ចូល​សាច់​ជ្រូក​ពី​ក្រៅប្រទេស​ជា​បន្ទាន់ ដើម្បី​ទប់ទល់​នឹង​ការ​កើនឡើង​ថ្លៃ​សាច់​ជ្រូក​លើ​ទីផ្សារ ខណៈ​ដែល​តម្លៃ​កើនឡើង​ខ្ពស់​កំពុង​ធ្វើ​ឱ្យ​បាត់បង់​អ្នក​ទទួលទាន និង​ប្រាក់​ចំណូល​របស់​ពួក​គេ​អ្នកលក់​សាច់​ជ្រូក​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​។

បើ​យោង​តាម​អាជីវករ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​ថៃ​មួយ​ចំនួន ដែល​បាន​ឆ្លើយ​នៅ​ក្នុង​កាសែត​បាងកក​ប៉ុស្ដិ៍​បានឱ្យ​ដឹង​ថា បើ​មិន​មានការ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ទាន់​ពេលវេលា​ទេ នោះ​តម្លៃ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​ជា​មធ្យម​អាច​ឡើង​ដល់​ជិត ៩​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ដែល​ជា​តម្លៃ​មួយ​ដែល​ពលរដ្ឋ​ភាគច្រើន​មិន​អាច​ទិញ​បាន​។ ក្រុម​អាជីវករ​បាន​បន្ត​ថា ការ​កើនឡើង​នៃ​តម្លៃ​សាច់​ជ្រូក​បាន​ធ្វើ​ឱ្យ​ការ​លក់​ធ្លាក់​ចុះ​ជាង​ពាក់កណ្តាល ហើយ​អតិថិជន​ភាគច្រើន​បាន​កាត់​បន្ថយ​ការ​ទិញ​សាច់​ជ្រូក​។

ជុំវិញ​បញ្ហា​នេះ អាជីវករ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ឈប់​បារម្ភ​ពី​ដង្ហើម​ចរន្ត​សេដ្ឋកិច្ច​នៃ​ក​សិ​ដ្ឋា​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​មួយអន្លើ​សិន ហើយ​ចាប់ផ្តើម​នាំ​ចូល​សាច់​ជ្រូក​ពី​ក្រៅប្រទេស​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ឲ្យ​បាន​ទាន់​ពេលវេលា​។ បើ​មិន​ដូច្នេះ​ទេ តម្លៃ​ខ្ពស់​ពេក​នឹង​បន្ត​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​អ្នកលក់ និង​អ្នក​ទទួលទាន​។

សូម​ជម្រាប​ថា ការ​អំពាវនាវ​របស់​ក្រុម​អាជីវករ​ថៃ​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​នៅ​ពេល​រដ្ឋាភិបាល​ចាប់ផ្តើម​ការ​ស្ទង់​មតិ​មួយ​ដើម្បី​បង្កើត​ស្តុក​ជ្រូក​រស់ និង​សាច់​ជ្រូក​កក​ក្នុង​ប្រទេស ដើម្បី​កំណត់​អំពី​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​របស់​ប្រទេស​ជា​រៀង​រាល់​ស​ប្តា​ហ៍រ​ហូត​ដល់​ស្ថានភាព​ត្រូវ​បាន​ដោះស្រាយ​។ ទន្ទឹម​នេះ បន្ទាប់​ពី​អ្នក​ចិញ្ចឹម​ជ្រូក អ្នក​លក់ដុំ និង​ប្រតិបត្តិ​ករ​កន្លែង​បង្កក​អាហារ​បាន​រាយការណ៍​ពី​ស្តុក​របស់​ពួក​គេ​ប្រចាំ​ស​ប្តា​ហ៍ រដ្ឋាភិបាល​ថៃ​ក៏​បាន​ផ្អាក​ការ​នាំ​ចេញ​ជ្រូក​រស់​រហូត​ដល់​ថ្ងៃ​ទី ៥ ខែមេសា​ផង​ដែរ​។

សូម​រំឭក​ថា ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ស​ប្ដា​ហ៍​មុន​នាយកដ្ឋាន​ពាណិជ្ជកម្ម​ថៃ ក៏​បាន​បញ្ជា​ឱ្យ​មានការ​ពង្រីក​គម្រោង​ផ្តល់​ការ​បញ្ចុះតម្លៃ​សាច់​ជ្រូក ដើម្បី​ជួយ​កាត់​បន្ថយថ្លៃ​ចំណាយ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អាជីវករ ដែល​រក​ឃើញ​ថា​មានការ​លក់​ដំឡើង​ថ្លៃ​ហួសហេតុ​ផង​ដែរ​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន៖ បញ្ហាមីយ៉ាន់ម៉ាមិនបញ្ចប់ត្រឹមកម្ពុជានោះទេ តែនឹងបន្តដល់ប្រធានអាស៊ានថ្មីនៅឆ្នាំបន្ទាប់ទៀត

ព័ត៌មាន
តួនាទីរបស់កម្ពុជា ដែលជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ នេះ វាហាក់កំពុងក្លាយជាប្រធានបទក្ដៅ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសការប្តេជ្ញា…

ស្រីលង្កាស្នើចិនឲ្យជួយសម្រួលដល់លក្ខខណ្ឌសងបំណុល

ព័ត៌មាន
ប្រធានាធិបតីប្រទេសស្រីលង្កាបានស្នើសុំទៅកាន់ប្រទេសចិន ដែលជាម្ចាស់បំណុលរបស់ខ្លួន ឲ្យពិនិត្យមើលឡើងវិញនូវរយៈពេលសងបំណុល ដើម្បីរួមចំណែកជួយសម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ