បច្ចុប្បន្នភាព កូវីដ១៩ | ថ្ងៃទី៨ ខែធ្នូ ឆ្នាំ​២០២០

រក​ឃើញ​ឆ្លង​សហគមន៍ ០២នាក់ថ្មីទៀត; អ្នកជំងឺ​ធ្លាប់​ទៅ​ហាង Zando និង Pedro នៅថ្ងៃទី២៧ វិច្ឆិកា


លទ្ធផល​តេស្ត​សំណាក​ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២០ បាន​បង្ហាញថា មាន​ករណី​វិជ្ជមាន​កូវីដ-១៩ ដែល​ជា​ករណី​ឆ្លង​ក្នុងសហគមន៍ ថ្មី ចំនួន ០២នាក់ទៀត ដែល​អ្នកជំងឺ​ទាំងពីរនាក់​​នេះ ម្នាក់​បានទៅហាង​លក់​សម្លៀក​បំពាក់​ ឈ្មោះ Zando នៅម្ដុំ​បឹងកេងកង នៅថ្ងៃទី២៧ វិច្ឆិកា និងម្នាក់ទៀត បានទៅហាង Pedro នៅ​លើ​មហាវិថី​ព្រះសីហនុ នៅថ្ងៃទី២៧ វិច្ឆិកា ដូចគ្នា ។
ករណីកូវីដ-១៩ នៅកម្ពុជា
ដោយ

អ្នកជំងឺ​ឆ្លង​ថ្មី​ ០២នាក់នេះ រួមមាន ម្នាក់​ជា​បុរស​ជនជាតិ​ខ្មែរ ឈ្មោះ ស្រៀន គឹមស៊្រុន មាន​អាសយដ្ឋាន​ស្នាក់នៅ នៅសង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត ជាស្ត្រី​ជនជាតិ​ខ្មែរ ឈ្មោះ អៀម ធីតា អាសយដ្ឋាន​ស្នាក់នៅ​ នៅសង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ ។ បច្ចុប្បន្ន អ្នកជំងឺទាំងពីរនាក់នេះ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅមណ្ឌល​សុខភាព ចាក់អង្រែ រាជធានី​ភ្នំពេញ ។ 

គួររំឭកថា ថ្ងៃទី២៧ វិច្ឆិកា ដែល​អ្នក​ជំងឺ​ទាំង​ពីរ​នាក់​បាន​ទៅ​កាន់​ហាង​ Zando និង Pedro រៀងៗខ្លួន គឺ​ចំ​ថ្ងៃ​ដែល​មាន​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​លក់​ទំនិញ​គគ្រឹកគគ្រេង​ ហៅថា Black Friday ដែល​នៅ​ថ្ងៃនោះ គេសង្កេត​ឃើញ​មាន​មនុស្ស​ម្នា​ដើរ​ផ្សារ​ទិញ​ទំនិញ​បញ្ចុះ​តម្លៃ​យ៉ាងច្រើន​កុះករ ។ 

សរុបទូទាំងប្រទេស ករណី​ឆ្លង​កូវីដ-១៩ មាន​សរុប ៣៥០​ករណី ក្នុង​នោះ​ ករណី​ជា​សះស្បើយ​មានចំនួន ៣០៧នាក់ និង អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​មានចំនួន ៤៣នាក់ ។ ដោយឡែក គិតពីតួលេខ​ឆ្លង​ក្នុង​សហគមន៍ ពាក់ព័ន្ធនឹង"ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា" ចំនួនអ្នក​ឆ្លង​ក្នុងសហគមន៍ កើនឡើង​ដល់ ៣៤នាក់​ហើយ គិតត្រឹម​លទ្ធផលតេស្ត​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២០ ៕




អត្ថបទបន្ទាប់


វៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៥ នៅលើសកលលោក ផ្នែកទំនាក់ទំនងពាណិជ្ជកម្ម

ព័ត៌មាន
ដោយសារតែប្រទេសវៀតណាម បានពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មយ៉ាងល្អ បានធ្វើឲ្យ ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៥ នៅលើសកលលោក…

នាយករដ្ឋមន្ត្រីកម្ពុជា៖ ថវិកាពីសប្បុរសជនផ្ដល់ជូនរាជរដ្ឋាភិបាលទុកទិញវ៉ាក់សាំងការពារកូវីដ-១៩ កើនដល់១៨លានដុល្លារអាមេរិកហើយ!

ព័ត៌មាន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០នេះថា បន្ទាប់ពីសម្តេច បានប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ