អត្ថបទពាណិជ្ជកម្ម

សហគ្រិនខ្មែរបានរៀបចំកម្មវិធីប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (Unipreneur National Challenge) ដោយមានការចូលរួមពីធុរកិច្ចថ្មី ៧៥ ក្រុមដែលជា សហគ្រិននិស្សិតប្រមាណជិត ១.០០០ នាក់មកពី ២៥ សាកលវិទ្យាល័យតាមបណ្តាខេត្តក្រុង នៃប្រទសកម្ពុជាដោយជោគជ័យ!


ភ្នំពេញ, កម្ពុជា – ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៤ – កម្មវិធីប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថា្នក់ជាតិ (UniPreneur National Challenge) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងវិស័យសហគ្រិនភាព បាននាំសហគ្រិននិស្សិត ដែលមានសមត្ថភាពប្រហែល ១.០០០ នាក់ ពីសាកលវិទ្យាល័យចំនួន ២៥ ទូទាំងប្រទេស ជួបជុំគ្នាក្នុងព្រឹត្តិការណ៍ប្រកួតធ្វើបទបង្ហាញគំនិតធុរកិច្ចថ្មីថ្នាក់ជាតិ ដែលប្រព្រឹត្តទៅចំនួនបីថ្ងៃ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP’s ATC) ចាប់ពីថ្ងៃទី២៩ ដល់ ៣១ ខែសីហា ឆ្នាំ២០២៤។
សហគ្រិនខ្មែរបានរៀបចំកម្មវិធីប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (Unipreneur National Challenge) ដោយមានការចូលរួមពីធុរកិច្ចថ្មី ៧៥ ក្រុមដែលជា សហគ្រិននិស្សិតប្រមាណជិត ១.០០០ នាក់មកពី ២៥ សាកលវិទ្យាល័យតាមបណ្តាខេត្តក្រុង នៃប្រទសកម្ពុជាដោយជោគជ័យ!
ដោយ
អំពី Khmer Enterprise

ព្រឹត្តិការណ៍នេះ ជាដំណាក់កាលចុងក្រោយ នៃការដំណើរការកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur Program) រដូវកាលទី២ របស់សហគ្រិនខ្មែរ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីថ្ងៃនេះយុវសិស្សមានឱកាស បង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»

កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur) មានកម្មវិធីធំៗ បី គឺ UnipreneurCamp, UnipreneurSprint និង UniPreneur National Challenge ដែលសហគ្រិនខ្មែរបានបង្កើតឡើង បានដើរតួជាវេទិកាយ៉ាងសំខាន់ក្នុងការ កសាងសមត្ថភាពដល់សហគ្រិននិស្សិតដើម្បី បង្ហាញពីភាពប៉ិនប្រសប់ ដោយកែប្រែគំនិតឆ្នៃប្រឌិតរបស់ពួកគេឱ្យក្លាយទៅជាផលិតផល ឬសេវាកម្ម ក្នុងការជំរុញការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងសង្គមសេដ្ឋកិច្ច តាមរយៈដំណោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជន វិស័យសាធរណៈ និងវិស័យឯកជន។

លោកបណ្ឌិត Raymond Leos សាកលវិទ្យាធិការរងផ្នែកសេវាកម្មសិក្សា នៃសាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ (AUPP) បានបង្ហាញពីការសប្បាយរីករាយសម្រាប់ការចូលរួមជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធីប្រកួត UniPreneur National Challenge នេះ។ លោកបានថ្លែងថា «AUPP មានបំណងច្បាស់លាស់ក្នុងការ ជ្រុំជ្រែង និងផ្សព្វផ្សាយ វប្បធម៌ និងចំណះដឹងអំពី នវានុវត្តន៍ និងសហគ្រិនភាព ទៅកាន់និស្សិតរបស់យើង។ កម្មវិធីប្រកួតប្រជែង UniPreneur National Challenge នេះ បានផ្តល់វេទិកាមួយដ៏ល្អសម្រាប់ យុវជនកម្ពុជាដែលជាទំពាំងស្នងឬស្សីសម្រាប់អនាគតកម្ពុជា ក្នុងការ បង្ហាញនូវទេពកោសល្យរបស់ពួកគេ ហើយទទួលបានមតិកែលំអ ពីសហគ្រិន និងអ្នកជំនាញដែលមានបទពិសោធន៍ និងតួនាទីជាអ្នកដឹកនាំក្នុងវិស័យពាក់ព័ន្ធ។»

ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដល់និស្សិតសហគ្រិនឆ្នើមចំនួន ៧៥ ក្រុម មកពីជាង ២៥ សាកលវិទ្យាល័យ ដែលជាក្រុមជម្រើសពីកម្មវិធីបណ្តុះគំនិតធុរកិច្ចថ្មី UnipreneurSprint ដែលបំប៉នបន្ថែមនូវចំណេះដឹងក្នុងការ ត្រៀមខ្លួនប្រកួតថ្នាក់ជាតិ។ ក្រុមទាំងអស់បានធ្វើបទបង្ហាញនូវគំនិតធុរកិច្ចថ្មី ដល់ក្រុមគណៈកម្មការដែលជា សហគ្រិនមានបទពិសោធន៍ និងជាដឹកនាំក្នុងវិស័យនវានុវត្តន៍ជាច្រើនរូប។ មានតែ ៦ ក្រុមតែប៉ុណ្ណោះដែលទទួលបានជ័យលាភី នៅវគ្គផ្តាច់ព្រ័ត ហើយទទួលការញ្ជើញចូលរួមក្នុង សន្និបាតប្រចាំឆ្នាំ របស់សហគ្រិនខ្មែរ «Khmer Enterprise Summit 2024»។

ក្រុមជើងឯក ៦ ក្រុម ដែលឈ្នះក្នុងការប្រកួត UniPreneur National Challenge នឹងទទួលបានឱកាស ដ៏ពិសេសក្នុងការចូលរួមជាមួយក្រុមសហគ្រិនឆ្នើមដទៃទៀត មកពីការប្រកួតកម្មវិធីធំៗដទៃទៀត របស់សហគ្រិនខ្មែរ។ សន្និបាតនេះនឹងដើរតួជាវេទិកាសម្រាប់ សហគ្រិន ធុរកិច្ចថ្មី សហគ្រាសធុនតូច និងមធ្យម គ្រឹះស្ថានអប់រំ សមាគមធុរកិច្ច ស្ថាប័នគាំទ្រវិស័យសហគ្រិនភាព ដៃគូអភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិ សំខាន់ៗផ្សេងទៀតក្នុងការបង្កើតបណ្តាញទំនាក់ទំនង និងការសហការ ដើម្បីបន្តអភិវឌ្ឍវិស័យសហគ្រិនភាព ឱ្យកាន់តែរស់រវើក។

នៅពេលដែលកម្ពុជាបន្តកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី កម្មវិធីប្រកួតសហគ្រិនមហាវិទ្យាល័យ (UniPreneur National Challenge) គឺជាក្តីសង្ឃឹម និងឱកាសសម្រាប់យុវជនដែលមានបំណងប្រាថ្នាក្លាយជាសហគ្រិន នាពេលអនាគត។ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ នវានុវត្តជនវ័យក្មេងទាំងនេះកំពុងស្ថិតក្នុងវិថីកសាង ឥទ្ធិពលដ៏សំខាន់ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។

ទំនាក់ទំនងព័ត៌មានបន្ថែម៖

- លោក ពក បញ្ញាពេជ្រ

- អ្នកឯកទេសអភិវឌ្ឍសហគ្រិនភាព​ និងនវានុវត្តន៍

- លេខទូរស័ព្ទ ០៨៩ ៩៥ ៩៨ ៧១

- អ៊ីមែលៈ [email protected]

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារលំនៅឋានក្នុងប្រទេសចិន នៅតែបន្តដាំក្បាលចុះឥតស្រាកស្រាន្ត ទោះបីរដ្ឋាភិបាលដាក់ចេញវិធានការជួយសង្គ្រោះជាបន្តបន្ទាប់

ព័ត៌មាន
ទីផ្សារលំនៅឋានក្នុងប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ លើពិភពលោក និងដែលមានប្រជាជនដល់ទៅជាង១,៤ពាន់លាននាក់ នៅតែបន្តដាំក្បាលចុះឥតស្រាកស្រ…

ថៃបារម្ភទឹកជំនន់វាយប្រហារតំបន់វាលទំនាបភាគកណ្ដាល ដែលជាបេះដូងនៃសេដ្ឋកិច្ចរបស់ខ្លួន

ព័ត៌មាន
ប្រទេសថៃភាគខាងជើងកំពុងជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ហើយបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ទឹកជំនន់នេះអាចវាយប្រហារដល់តំបន់វាលទំនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ