សម្ព័ន្ធមិត្ត Quad

សម្ព័ន្ធមិត្ត Quad នឹងចាប់ផ្តើមដាក់ប្រព័ន្ធតាមដានដើម្បីត្រួតពិនិត្យការនេសាទខុសច្បាប់របស់ចិន


កាសែត Financial Times របស់អាមេរិកបានរាយការណ៍ដោយដកស្រង់សម្តីពីមន្ត្រីអាមេរិកកាលចុងសប្តាហ៍មុនថា សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា នឹងបង្ហាញគំនិតផ្តួចផ្តើមដែនសមុទ្រនៅក្នុងកិច្ចប្រជុំកំពូល Quad នាក្នុងទីក្រុងតូក្យូ ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់របស់ប្រទេសចិននៅតំបន់ដែនសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក។
Quad ចាប់ផ្តើមដាក់ប្រព័ន្ធតាមដានការនេសាទខុសច្បាប់របស់ចិន

មន្ត្រីអាមេរិកដដែលបាននិយាយថា គំនិតផ្តួចផ្តើមដែនសមុទ្រនឹងប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបដើម្បីបង្កើតប្រព័ន្ធតាមដានសម្រាប់ការនេសាទខុសច្បាប់ពីមហាសមុទ្រឥណ្ឌាទៅកាន់ប៉ាស៊ីហ្វិកខាងត្បូងដោយភ្ជាប់ជាមួយនឹងមជ្ឈមណ្ឌលចាំឃ្លាំមើលនៅក្នុងប្រទេសសិង្ហបុរីនិងឥណ្ឌា។

ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំនៃក្រុមប្រទេសសមាជិក Quad ចំនួនបួន រួមមាន អូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក នៅទីក្រុងតូក្យូ។ ប្រទេសទាំងបួនបាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីប្រឈមមុខនឹងការកើនឡើងឥទ្ធិពលលើគ្រប់វិស័យ កាន់តែខ្លាំងឡើងរបស់ប្រទេសចិន។

យោងតាមរបាយការណ៍របស់ Financial Times គំនិតផ្តួចផ្តើមដែនសមុទ្រនេះ នឹងអនុញ្ញាតឱ្យប្រទេសទាំងនេះត្រួតពិនិត្យការនេសាទខុសច្បាប់ ទោះបីជាទូកនេសាទបានបិទឧបករណ៍បញ្ជូនសញ្ញា ដែលមានប្រើជាធម្មតានៅគ្រប់ទូកទាំងអស់សម្រាប់ការតាមដាននាវាក៏ដោយ។

អ្នកសម្របសម្រួលរបស់អាមេរិកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក Kurt Campbell បាននិយាយកាលពីដើមខែនេះថា សហរដ្ឋអាមេរិកខ្លួនឯងនឹងប្រកាសផែនការក្នុងពេលឆាប់ៗនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិកផងដែរ។

សូមជម្រាបថា ប្រទេសជាច្រើននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តែងត្រូវបានបង្កបញ្ហាដោយក្រុមទូកនេសាទធំៗរបស់ចិន។ ពួកគេនិយាយថា កប៉ាល់របស់ចិនជារឿយៗបានរំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេ ហើយបណ្តាលឱ្យខូចខាតដល់បរិស្ថាន និងខាតបង់ដល់សេដ្ឋកិច្ច។

គួររំឭកថា សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ក៏ទើបបានផ្តល់ទឹកប្រាក់ប្រមាណ៦០លានដុល្លារអាមេរិកដល់សមាជិកអាស៊ាន ដើម្បីពង្រឹងសន្តិសុខដែនសមុទ្រក្នុងតំបន់ផងដែរ។ ជាមួយនឹងថវិកា ៦០លានដុល្លារ ឆ្មាំឆ្នេរសមុទ្រអាមេរិក ក៏នឹងដាក់ពង្រាយកប៉ាល់ល្បាតទៅកាន់តំបន់ ដើម្បីជួយកងនាវាក្នុងស្រុក ប្រឆាំងនឹងការនេសាទខុសច្បាប់របស់ប្រទេសចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការផ្តល់ជូនកម្ចីជាមួយអត្រាការប្រាក់ដ៏ពិសេសមិនធ្លាប់មាន ក្នុងឱកាសចុះហត្ថលេខា លើខួប 5ឆ្នាំ នៃភាពជាដៃគូសហការរវាងបុរី ប៉េង ហួត និង ធនាគារប្រេដ ប៊ែង

ព័ត៌មាន
កម្មវិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ 5ឆ្នាំ នៃភាពជាដៃគូ រវាងបុរី ប៉េង ហួត និង ធនាគារប្រេដ ប៊ែង បានរៀបចំឡើងកាលពីព្រឹក ថ្ងៃទី20 ខែ…

ចិនទិញប្រេងឆៅពីរុស្ស៊ីកើនឡើងជិត៥០% តាំងពីរុស្ស៊ីរងទណ្ឌកម្មពីលោកខាងលិច

ព័ត៌មាន
តាមការរាយការណ៍ពីស្ថានវិភាគទីផ្សារ Vortexa Analytics ដែលត្រូវបានផ្សាយដោយរ៉យទ័រ បានឲ្យដឹងថា ប្រទេសចិន ត្រូវបានគេព្យាករថា បានទិញប្រេងពីរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ