អចលនទ្រព្យ

ធនាគារអាម៉េរិកអាចខាតបង់១៦០ពាន់លានដុល្លារ ខណៈអចលនទ្រព្យប្រឈមការដាំក្បាលចុះខ្លាំង


វិស័យអចលនទ្រព្យនៅសហរដ្ឋអាម៉េរិក កំពុងប្រឈមហានិភ័យដាំក្បាលចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៨ ហើយអាចធ្វើឱ្យបណ្ដាធនាគារអាម៉េរិកទទួលរងការខាតបង់ទឹកប្រាក់ធ្ងន់ធ្ងរដល់ទៅប្រមាណ ១៦០ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Business Insider។
អចលនទ្រព្យ
ដោយ

យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីពីក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យធំៗក្នុងសហរដ្ឋអាម៉េរិករួមមានសកលវិទ្យាល័យ Southern California សកលវិទ្យាល័យ Columbia សកលវិទ្យាល័យ Stanford និងសកលវិទ្យាល័យ Northwestern បានបង្ហាញថា បណ្ដាធនាគារធំៗអាម៉េរិកអាចនឹងខាតបង់ទឹកប្រាក់ដល់ទៅ១៦០ពាន់លានដុល្លារ ខណៈវិស័យអចលនទ្រព្យប្រឈមហានិភ័យដាំក្បាលចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៨ ក្រោយពួកគេរំពឹងការដំឡើងអត្រាការប្រាក់រយៈពេលវែងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មអចលទ្រព្យ និងប្រព័ន្ធធនាគាររបស់សហរដ្ឋអាម៉េរិក។

របាយការណ៍ដែលមានចំណងជើងថា «ការរឹតបន្តឹងរូបិយវត្ថុ វិបត្តិអចលនទ្រព្យ និងភាពផុយស្រួយនៃធនាគារអាម៉េរិក» ខាងលើនេះ បានប្រើប្រាស់ក្របខណ្ឌមួយដែលបានបង្កើតឡើងសម្រាប់ការពិនិត្យមើលការដំឡើងអត្រាការប្រាក់យ៉ាងគំហុករបស់ធនាគារកណ្ដាលអាម៉េរិកក្នុងឆ្នាំ២០២២ ដែលបានធ្វើឱ្យភាគហ៊ុន សញ្ញាប័ណ្ណ និងអចលនទ្រព្យ ក្នុងប្រទេសមហាអំណាចមួយនេះដាំក្បាលចុះ។

របាយការណ៍ដដែលបានបន្ថែមថា ប្រសិនបើអត្រាការប្រាក់នៅតែកើនឡើង ហើយតម្លៃអចលនទ្រព្យមិនងើបឡើងវិញទេនោះ អត្រាខកខានទូទាត់សងបំណុលអាចនឹងឈានដល់វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

ក្រុមអ្នកជំនាញក៏បានព្រមានពីបញ្ហាប្រឈមនៅក្នុងវិស័យអចលនវត្ថុអាម៉េរិកផងដែរ ខណៈឧស្សាហកម្មនេះមានបំណុលច្រើនរហូតដល់ទៅប្រមាណ១,៥ទ្រីលានដុល្លារ ដែលនឹងដល់ពេលត្រូវទូទាត់សងនៅប៉ុន្មានឆ្នាំខាងមុខ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការដឹកជញ្ជូនទំនិញអន្តរជាតិរងការគំរាមកំហែងកាន់តែខ្លាំង ក្រោយមានការវាយប្រហារនាវាដឹកប្រេងមួយនៅមហាសមុទ្រឥណ្ឌា

ព័ត៌មាន
មន្ត្រីយោធារបស់សហរដ្ឋអាម៉េរិកបាននិយាយថា នាវាដឹកប្រេងគីមីមួយគ្រឿង ដែលកំពុងធ្វើប្រតិបត្តិការនៅមហាសមុទ្រឥណ្ឌា បានរងការវាយប្រហារដោយយន្តហោះដ្រ…

តើមានកត្តាអ្វីខ្លះជំរុញឱ្យអ្នកជំនាញរំពឹងវិស័យអចលនទ្រព្យក្នុងឆ្នាំ២០២៤ នឹងល្អប្រសើរជាងឆ្នាំ២០២៣?

ព័ត៌មាន
ស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៣ ពុំទាន់បង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នោះទេ ពោលគឺហាក់នៅទ្រឹងបើធៀបនឹងឆ្នាំ២០២២។ តែយ៉ាងណាអ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ