Elon Musk

កំពូលមហាសេដ្ឋីអាមេរិក Elon Musk នឹងត្រូវបង់ពន្ធជាង ១១ ពាន់លានដុល្លារនៅឆ្នាំនេះ


ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Tesla របស់អាមេរិក លោកអេឡុន ម៉ាស់ Elon Musk ថ្មីៗនេះបានបញ្ជាក់នៅលើបណ្ដាញសង្គម Twitter ផ្លូវការរបស់ខ្លួនថា លោកនឹងត្រូវបង់ពន្ធជូនរដ្ឋាភិបាលអាមេរិកជាង ១១ ពាន់លានដុល្លារនៅឆ្នាំនេះ ដោយចំនួនទឹកប្រាក់នេះ ត្រូវបានមហាសេដ្ឋីរូបនេះអះអាងថា គឺជាការបង់ពន្ធច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រអាមេរិកនៅឆ្នាំ២០២១នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
រូបតំណាង ​៖ កំពូលមហាសេដ្ឋីអាមេរិក Elon Musk នឹងត្រូវបង់ពន្ធជាង ១១ ពាន់លានដុល្លារនៅឆ្នាំនេះ
ដោយ

ការ​ប្រកាស​របស់​លោក អេ​ឡុ​ន ម៉ាស នេះ គឺ​ស្រប​ពេល​ដែល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន Tesla  ដែល​មាន​តម្លៃ​ប្រហែល ១ ទ្រី​លាន​ដុល្លារ និង បន្ទាប់​ពី លោក បាន​លក់​ភាគហ៊ុន Tesla ដែល​មាន​តម្លៃ​ជិត ១៤ ពាន់​លាន​ដុល្លារ​ចេញពី​ផ្សារភាគហ៊ុន​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា អាច​នឹង​ជំពាក់​ពន្ធ​ប្រហែល ១២ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ​។  នេះ​បើ​យោង​តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន Business Insider កាលពី​ស​ប្ដា​ហ៍​មុន​។

សូម​បញ្ជាក់​ថា កាលពី​ខែមិថុនា លោក Elon Musk បាន​បង់ពន្ធ​សរុប​ចំនួន​តែ ៤៥៥ លាន​ដុល្លារ​ប៉ុណ្ណោះ គិត​តាំងពី ២០១៤ រហូត​ដល់​ត្រឹម ២០១៨ ហើយ មហាសេដ្ឋី​អា​មេ​រិ​ក​រូប​នេះ ក៏​មិន​បាន​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ក្នុង​ឆ្នាំ ២០១៨ ផង​ដែរ បើ​ទោះបីជា​ទ្រព្យសម្បត្តិ​របស់​គាត់​បាន​កើនឡើង​បន្ថែមចំនួន​ជិត ១៤ ពាន់​លាន​ដុល្លារ​ក៏​ដោយ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ លោក អេ​ឡុ​ន ម៉ាស គឺជា​មហាសេដ្ឋី​លំដាប់​ពិភពលោក ដែល​មានទ្រព្យ​សម្បត្តិ ២៤៣ ពាន់​លាន​ដុល្លារ ។ នេះ​បើ​យោង​តាម   Bloomberg Billionaires Index៕

 អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញរបស់វៀតណាមនឹងកើនឡើងដល់ ៣៣០ ពាន់លានដុល្លារនៅឆ្នាំ២០២១

ព័ត៌មាន
តម្លៃនៃការនាំចេញរបស់វៀតណាមត្រូវបានកំណត់ថា នឹងឈានដល់ ៣៣០ ពាន់លានដុល្លារនៅឆ្នាំនេះ កើនឡើង ១៧ ភាគរយ បើធៀបនឹងឆ្នាំមុន។ បើតាមក្រសួងឧស្សា…

អ្នកជំនាញថា ជំងឺកូវីដ១៩ អាចក្លាយជាជំងឺឆ្លងធម្មតានៅត្រឹមឆ្នាំ ២០២៤

ព័ត៌មាន
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer របស់អាមេរិកបានប្រកាសក្តែងៗ ថា ជំងឺកូវីដ១៩ នឹងក្លាយជាជំងឺឆ្លងធម្មតា ដូចទៅនឹងជំងឺផ្ដាសាយដែរ នៅត្រឹមដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ