អាមេរិកដាក់ក្រុមហ៊ុនចិនចូលបញ្ជីខ្មៅ!

អាមេរិកបានដាក់ក្រុមហ៊ុនចិនធំៗចំនួន៥ ចូលបញ្ជីខ្មៅ ដោយចោទថាបានគាំទ្រយោធារុស្ស៊ី


រដ្ឋបាលប្រធានាធិបតីអាមេរិក លោកចូ បៃដិន (Joe Biden) បានដាក់ក្រុមហ៊ុនគ្រាក់ៗរបស់ចិនចំនួន៥បន្ថែមទៀត ចូលក្នុងបញ្ជីខ្មៅផ្នែកពាណិជ្ជកម្មរបស់អាមេរិក នៅថ្ងៃទី ២៨ខែមិថុនា ដោយបានចោទប្រកាន់ក្រុមហ៊ុនទាំងនោះថា បានគាំទ្រដល់មូលដ្ឋានឧស្សាហកម្មយោធា និងវិស័យការពារជាតិផ្សេងៗរបស់រុស្ស៊ី។ ហើយការអនុវត្តនេះ គឺចង់បង្កើនសាច់ដុំរបស់ខ្លួនក្នុងការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងទីក្រុងមូស្គូជុំវិញការឈ្លានពានអ៊ុយក្រែនអស់រយៈពេលជាងបួនខែមកនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អាមេរិកបានដាក់ក្រុមហ៊ុនចិនធំៗចំនួន៥ ចូលបញ្ជីខ្មៅ ដោយចោទថាបានគាំទ្រយោធារុស្ស៊ី

នាយកដ្ឋាន​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​និយាយ​ថា ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ក្នុង​បញ្ជីខ្មៅ​ទាំងនោះ​បាន​ផ្គត់ផ្គង់​សម្ភារៈ​នានា​ទៅ​ឲ្យ​វិស័យ​យោធា​រុ​ស្សី​មុន​ថ្ងៃ​ទី ២៤ ខែកុម្ភៈ ដែល​រុ​ស្សី​បាន​បើក​ការ​វាយលុក​ទៅ​លើ​អ៊ុយ​ក្រែ​ន ហើយ​ក្រុមហ៊ុន​ទាំងនោះ​ទៀត​សោត បាន​និង​កំពុង "​បន្ត​កិច្ចសន្យា​ផ្គត់ផ្គង់​សម្ភារៈ​យោធា​ជាមួយ​ក្រុមហ៊ុន​រុ​ស្ស៊ី ដែល​បាន​ដាក់​ទណ្ឌកម្ម​ដោយ​អា​មេ​រិ​ក​" ផង​ដែរ ។

ក្រៅពី​ក្រុមហ៊ុន​ចិន​ទាំង​៥​ខាងលើ​នេះ អា​មេ​រិ​ក​ក៏​បាន​ដាក់​ក្រុមហ៊ុន​ចំនួន ៣១ ផ្សេង​ទៀត​ចូល​ទៅ​ក្នុង​បញ្ជីខ្មៅ​ផង​ដែរ ដែល​ក្រុមហ៊ុន​ទាំងនោះ​មក​ពី​ប្រទេស​ដែល​រួម​មាន រុ​ស្ស៊ី អា​រ៉ាប់​រួម លី​ទុ​យ​អា​នី ប៉ា​គី​ស្ថាន សិង្ហ​បុរី ចក្រភព​អង់គ្លេស អ៊ូ​ស​បេ​គី​ស្ថាន និង​វៀតណាម​។

លោក អា​ឡាន អេ​ស្ទី​វែ​ន (Alan Estevez) អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​សម្រាប់​ឧស្សាហកម្ម និង​សន្តិសុខ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​អនុម័ត​ធ្វើ​ឡើង​នេះ​គឺ​ចង់​ផ្ញើ​សារ​ដ៏​មាន​ធ្ងន់ និង​បើកចំហរ​មួយ​ទៅ​កាន់​ក្រុមហ៊ុន និង​បុគ្គលិក​ទាំងអស់​ទូ​ទាំង​ពិភពលោក​ថា ប្រសិនបើ​ពួក​គេ​ហ៊ាន​គាំទ្រ​ដល់​ប្រទេស​រុ​ស្ស៊ី នោះ​សហរដ្ឋអាមេរិក​នឹង​កាត់​ផ្តាច់​ពួក​គេ​ពី​ទីផ្សារ​អា​មេ​រិ​ក​តែ​ម្តង​។

គួរ​ជម្រាប​ថា ក្រុមហ៊ុន​ចំនួន​៥​ក្នុង​ប្រទេស​ចិន​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ជួយ​ដល់​យោធា​រុ​ស្ស៊ី​នោះ​រួម​មាន​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច Connec Electronic Ltd ក្រុមហ៊ុន World Jetta ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង និង​ក្រុមហ៊ុន Logistics Limited ក្រុមហ៊ុន​បច្ចេកវិទ្យា King Pai Technology Co, Ltd និង​ក្រុ​ន​ហ៊ុន​អេ​ឡិច​ត្រូ​និ​ច Winninc Electronic​។

ដោយឡែក ខណៈ​ដែល​មន្ត្រី​អា​មេ​រិ​ក​ធ្លាប់​បាន​និយាយ​ថា ប្រទេស​ចិន​តែងតែ​អនុវត្ត​តាម​ការ​រឹត​បន្តឹង​របស់​អា​មេ​រិ​ក ហើយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ប្តេជ្ញា​ថា នឹង​តាមដាន​យ៉ាង​ដិត​ដល់​នូវ​ការ​អនុវត្ត​តាម​ច្បាប់​ទាំងនោះ​ពី​ប្រទេស​ចិន​។

លោក លោកស្រី​ធា រូស​មេន ខេន​ល័​រ (Thea Rozman Kendler) ជំនួយការ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ក​សម្រាប់​ការ​នាំ​ចេញ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​ថា "​អា​មេ​រិ​ក​នឹង​មិន​ស្ទាក់ស្ទើរ​នោះ​ឡើយ​ក្នុង​អនុវត្ត​សកម្មភាព ដោយ​មិន​ខ្វល់​ពី​កន្លែង​ដែល​ភាគី​ណាមួយ​ស្ថិត​នៅ​នោះ​ទេ ប្រសិនបើ​ពួក​គេ​បំពាន​ច្បាប់​របស់​សហរដ្ឋអាមេរិក​"​។

ទោះបីជា​យ៉ាងណា ស្ថានទូត​ចិន​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទប្រកាន់​លើ​ក្រុមហ៊ុន​ទាំងនេះ​នៅឡើយ​ទេ ប៉ុន្តែ​ធ្លាប់​បាន​និយាយ​ពី​មុន​ថា ទីក្រុង​ប៉េ​កាំ​ង​មិន​ដែល​ផ្តល់​ជំនួយ​ផ្នែក​យោធា​ដល់​រុ​ស្ស៊ី​ក្នុង​ការ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ​។ ហើយ​ថា ខ្លួន​នឹង​ចាត់វិធានការ​ចាំបាច់ ដើម្បី​ការពារ​សិទ្ធិ​របស់​ក្រុមហ៊ុន​ខ្លួន ដោយ​លើក​ហេតុផល​ថា ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​នេះ​គឺ​បំពាន​ច្បាប់​អន្តរជាតិ​ហើយ​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ




អត្ថបទបន្ទាប់


តើផែនការរបស់G7 ក្នុងការកំណត់តម្លៃប្រេងរបស់រុស្ស៊ីអាចនឹងបង្កផលវិបាកអ្វីខ្លះដល់រុស្ស៊ី និងទីផ្សារប្រេងសកល?

ព័ត៌មាន
ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ឬG7 បានពិភាក្សាប្រកបដោយវិជ្ជមាន និងផ្លែផ្កាល្អ ជាមួយប្រទេសចិននិងឥណ្ឌាស្តីអំពី ផែនការកំណត់តម្លៃប្រ…

ប្រធានាធិបតីអ៊ុយក្រែន ថ្លែងទៅកាន់ UN ឱ្យចាត់វិធានការចំពោះរុស្ស៊ី ខណៈដែលរុស្ស៊ីហៅទង្វើនេះថា ជាការឃោសនាចង់បានសព្វាវុធ

ព័ត៌មាន
ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​ទៅ​កាន់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ ស​ប្ដា​ហ៍​នេះ ដោយ​ចោទប្រកាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ