ក្រុមហ៊ុនដែក US Steel

រដ្ឋាភិបាលអាម៉េរិកនឹងសើរើពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងទិញលក់របស់ក្រុមហ៊ុនដែកអាម៉េរិក


ស្របពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនឹងចូលមកដល់ក្នុងរយៈពេលមិនដល់មួយឆ្នាំទៀតនោះ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានយល់ព្រមឱ្យត្រួតពិនិត្យសន្តិសុខជាតិឡើងវិញ ពាក់ព័ន្ធនឹងការលក់ក្រុមហ៊ុនដែក US Steel ទៅឱ្យក្រុមហ៊ុនដែករបស់ជប៉ុន Nippon Steel ជាកិច្ចព្រមព្រៀងមួយដែលរងការរិះគន់ពីមេដឹកនាំសហជីព និងកម្មករ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុនដែក US Steel
ដោយ

កាលពីប៉ុន្មានថ្ងៃមុននេះក្រុមហ៊ុនដែកថែបអាម៉េ​រិក US Steel បានប្រកាសលក់ក្រុមហ៊ុនទៅឱ្យក្រុមហ៊ុនដែក Nippon Steel របស់ជប៉ុនក្នុងតម្លៃដែលភាគីទាំង២បានព្រមព្រៀងគ្នាជាង១៤ពាន់លានដុល្លារ ប៉ុន្តែក្រុមសហជីបកម្មករបស់ក្រុមហ៊ុនដែកអាម៉េ​រិកនេះមិនបានគាំទ្រចំពោះកិច្ចព្រមព្រៀងនេះទេ ដោយពួកគេចង់ឱ្យក្រុមហ៊ុនអាម៉េ​រិកមួយនេះលក់ទៅឱ្យក្រុមហ៊ុនក្នុងស្រុកណាមួយជំនួសឱ្យការលក់ទៅឱ្យក្រុមហ៊ុនបរទេសបែបនេះ។

ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់អាម៉េរិក លោក ឡាអែល ប្រេណាដ (Lael Brainard) ថា លោក បៃដិន បាននិយាយថា ដែកថែបរបស់អាម៉េរិក គឺជាផ្នែកដ៏សំខាន់មួយនៃឃ្លាំងប្រជាធិបតេយ្យរបស់អាម៉េ​រិកនៅក្នុងសង្គ្រាមលោកលើកទី២ ហើយវានៅតែជាធាតុផ្សំដ៏សំខាន់នៃផលិតកម្មដែកក្នុងស្រុកទាំងមូល ដែល​សំខាន់ចំពោះសន្តិសុខជាតិរបស់អាម៉េ​រិក។

ការបញ្ជាក់របស់លោក ចូ បៃដិន នេះបានបង្ហាញពីការកគាំទ្រចំពោះគណៈកម្មាធិការស្ដីពីការវិនិយោគបរទេសរបស់សហរដ្ឋអាម៉េ​រិក (CFIUS) ដែលជំរុញឱ្យមើលឡើងវិញនូវកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន US Steel ហើយរដ្ឋបាលរបស់លោក បៃដិន នឹងត្រៀមខ្លួនជាស្រេច ដើម្បីពិនិត្យមើលដោយប្រុងប្រយ័ត្នលើលទ្ធផល នៃការស៊ើបអង្កេតបែបនេះ ហើយនឹងចាត់វិធានការតាមការសមស្រប។

គណៈកម្មាធិការ CFIUS គឺជាគណៈកម្មាធិការអន្តរកម្មមួយ ដែលពិនិត្យការវិនិយោគបរទេសនៅសហរដ្ឋអាម៉េ​រិក ហើយគណៈកម្មាធិការនេះអាចណែនាំឱ្យគេប្លុកកិច្ចព្រមព្រៀងបែបនេះនៅក្នុងករណីដែលពួកគេប្រឈមនឹងការបាត់បង់ការប្រកួតប្រជែងនៅអាម៉េ​រិក ឬក៏បាត់ព័ត៌មានដ៏មានតម្លៃ។

គណៈកម្មាធិការ CFIUS នេះបានផ្ដោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនខ្លាំងទៅលើការវិនិយោគពីប្រទេសដែលត្រូវបានចាត់ទុកថា បង្កហានិភ័យផ្នែកសន្តិសុខដូចជាប្រទេសចិនជាដើម ហើយវាជាទង្វើមិនធម្មតាមួយសម្រាប់ប្រធានាធិបតីក្នុងការបង្ហាញការគាំទ្រចំពោះការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពីសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាម៉េ​រិកបែបនេះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនរៀបផែនការស្តារសេដ្ឋកិច្ចដោយគ្រោងបោះផ្សាយលក់មូលបត្របំណុលដំណាក់កាលទី២ ទំហំ១៤០ពាន់លានដុល្លារ

ព័ត៌មាន
ស្ថាប័នធ្វើផែនការកំពូលរបស់មហាយក្សចិន បានទម្លាយឱ្យដឹងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុនថា ខ្លួនបានកំណត់រួចហើយនូវដំណាក់កាលទី២ នៃគម្រោងវិនិយោគស…

សមត្ថភាពដឹកជញ្ជូនពិភពលោកត្រូវបានកាត់បន្ថយ២០%ដោយសារការវាយប្រហារនៅសមុទ្រក្រហម

ព័ត៌មាន
ដែលគាំទ្រមន្ត្រីជំនាញបានឱ្យដឹងថា ការវាយប្រហារនាវាដឹកជញ្ចូនជាបន្តបន្ទាប់ដោយក្រុមឧទ្ទាមហ៊ូធី (Houthi) ដោយប្រទេសអ៊ីរ៉ង់ នៅសមុទ្រក្រហមអាចកាត់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ