សហរដ្ឋអាមេរិកត្រៀមផ្ដល់គ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែន

អាមេរិកគ្រោងផ្ដល់គ្រាប់បែកចង្កោម ដែលអង្គការសហប្រជាជាតិហាមឃាត់ទៅឱ្យអ៊ុយក្រែន


សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រទី៧ខែ កក្កដាថា ខ្លួននឹងផ្គត់ផ្គង់ដល់អ៊ុយក្រែននូវគ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ សម្រាប់ទប់ទល់និងវាយប្រហារលើកងទ័ពរុស្ស៊ី។ ក្រោយការប្រកាសនេះ មេដឹកនាំប្រទេសសមាជិកអង្គការណាតូបាននិយាយថា នៅក្នុងកិច្ចប្រជុំកំពូលសម្ព័ន្ធមិត្តណាតូនៅសប្តាហ៍ក្រោយនេះ ការចូលជាសមាជិកភាពរបស់អ៊ុយក្រែន នឹងក្លាយជារបៀបវារៈសំខាន់ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
សហរដ្ឋអាមេរិកត្រៀមផ្ដល់គ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែន

ក្រោយពីអាមេរិកប្រកាសផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន ក្រុមសិទ្ធិមនុស្ស និងអគ្គលេខាធិការអង្គការសហប្រជាជាតិបានចោទសួរ អំពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនផងដែរ។ បើតាមមន្ត្រីមន្ទីរបញ្ជកោណម្នាក់បានអះអាងប្រាប់រ៉យទ័រថា គ្រាប់បែកចង្កោមនឹងត្រូវប្រគល់ឲ្យអ៊ុយក្រែនក្នុងពេលវេលាមួយសម្រាប់ការវាយប្រហារចំពោះគូសត្រូវដែលបានវាយលុកក្នុងទ្រង់ទ្រាយធំ។

មែនទែនទៅ គ្រាប់បែកចង្កោម ដែលអាមេរិកគ្រោងឱ្យអ៊ុយក្រែននេះ គឺត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិមិនឱ្យប្រើប្រាស់ជាង១០០ប្រទេស។ ក្នុងនោះ រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក មិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដែលហាមឃាត់ការផលិត ការស្តុកទុក ការប្រើប្រាស់ និងការផ្ទេរអាវុធនោះទេ។

ជាធម្មតាគ្រាប់បែកប្រភេទនេះ អាចបញ្ចេញគ្រាប់បែកតូចៗជាច្រើនគ្រាប់នៅពេលវាធ្លាក់ដល់ដី ដែលអាចសម្លាប់មនុស្សដោយមិនរើសមុខក្នុងទំហំមួយដ៏ធំ។ គ្រាប់បែកដែលមិនផ្ទុះ ក៏អាចបង្កគ្រោះថ្នាក់ជាច្រើនទសវត្សរ៍ទៀតផងដែរ។ យោងតាមទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បាននិយាយថា «អ៊ុយក្រែនបានផ្តល់ការធានាជាលាយលក្ខណ៍អក្សរថា ខ្លួននឹងប្រើប្រាស់វាយ៉ាងប្រុងប្រយ័ត្ន» ដើម្បីកាត់បន្ថយហានិភ័យដល់ជនស៊ីវិល។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានពណ៌នាការសម្រេចចិត្តក្នុងការបញ្ជូនគ្រាប់បែកចង្កោមថាជារឿងពិបាក ប៉ុន្តែបាននិយាយថា អ៊ុយក្រែនត្រូវការគ្រាប់បែកទាំងនោះមែន។

ជាមួយគ្នានេះដែរ នៅមុនកិច្ចប្រជុំកំពូលណាតូមកដល់នៅសប្តាហ៍ក្រោយនេះ មេដឹកនាំប្រទេសជាសមាជិកណាតូមួយចំនួនបានលើកឡើង និងបង្ហាញពីការគាំទ្រចំពោះការចូលជាសមាជិកភាពរបស់អ៊ុយក្រែនក្នុងសម្ព័ន្ធយោធាអាត្លង់ទិកខាងជើងមួយនេះ។ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក ស្លូវ៉ាគី និងទួរគីមួយថ្ងៃបន្ទាប់ពីកិច្ចចរចានៅប្រទេសប៊ុលហ្គារី ក្រុមប្រទេសទាំងនេះបានបង្ហាញការគាំទ្រសម្រាប់សមាជិកភាពណាតូរបស់អ៊ុយក្រែន។

តាមប្រធានាធិបតីតួកគីលោក Tayyip Erdogan បាននិយាយបន្ទាប់ពីជួបជាមួយលោក Zelenskiy ថាអ៊ុយក្រែនសមនឹងទទួលបានសមាជិកភាពរបស់អង្គការណាតូ ហើយថាទីក្រុងអង់ការ៉ានឹងបន្តធ្វើការលើការចរចាបញ្ចប់សង្គ្រាម។ រីឯនៅទីក្រុងប្រាក់ នៃសាធារណរដ្ឋក្រិចវិញ លោក ហ្សលេនស្គី បានទទួលការសន្យា នៃការគាំទ្រសម្រាប់អ៊ុយក្រែន ដើម្បីចូលរួមជាមួយអង្គការណាតូ «ភ្លាមៗនៅពេលដែលសង្រ្គាមបានបញ្ចប់» ហើយនៅក្នុងទីក្រុង Sofia នៃប្រទេសប៊ុលការី លោកហ្សេលេស្គី ទទួលបានការធានាការគាំទ្រសម្រាប់សមាជិកភាព «ភ្លាមៗនៅពេលដែលលក្ខខណ្ឌអនុញ្ញាត»។

ទន្ទឹមគ្នានេះ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានបញ្ជាក់ជាថ្មីថា អ៊ុយក្រែននឹងក្លាយជាសមាជិកនៅទីបំផុត។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Brussels ថា «កិច្ចប្រជុំកំពូលរបស់យើងនឹងផ្ញើសារច្បាស់លាស់មួយ៖ ណាតូឈររួបរួមគ្នា ហើយការឈ្លានពានរបស់រុស្ស៊ីនឹងមិនបានអ្វីទាំងអស់»៕




អត្ថបទបន្ទាប់


ការនាំចេញម្រេចកម្ពុជាដាំក្បាលចុះជាង ៣០% នៅឆមាសទី១ឆ្នាំនេះ ដោយសារកត្តាអ្វីខ្លះ?

ព័ត៌មាន
ការនាំចេញផលិតផលកសិកម្មកម្ពុជាមានការធ្លាក់ចុះគួរឱ្យកាត់សម្គាល់នៅដើមឆ្នាំ២០២៣នេះ ជាក់ស្តែង ការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅ…

តើរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកអះអាងអ្វីខ្លះអំពី ជំនួបពិភាក្សា១០ម៉ោងជា មួយមន្ត្រីជាន់ខ្ពស់ចិនកាលពីសប្ដាហ៍មុន?

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានឱ្យដឹងថា កិច្ចប្រជុំទ្វេភាគីរយៈពេល ១០ ម៉ោងជាមួយមន្ត្រីជាន់ខ្ពស់ចិនកាលពីសប្ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ