ក្រុមហ៊ុនអាកាសចរណ៍ឯកជន

កត្តាអ្វីខ្លះធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ឯកជន VietJet ដឹកអ្នកដំណើរអន្តរជាតិបានច្រើនជាងក្រុមហ៊ុនរបស់រដ្ឋវៀតណាម?


ក្រុមហ៊ុនអាកាសចរណ៍ឯកជនវៀតចេតអ៊ែរ (VietJet Air) ដែលជាក្រុមហ៊ុនមានតម្លៃសេវាថោកជាងគេនោះ ក្នុង រយៈពេល៧ខែដំបូងនៃឆ្នាំនេះ បានដឹកអ្នកដំណើរអន្តរជាតិចំនួនជាង ៤លាននាក់ ដោយបានកើនឡើងជិត៧ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងច្រើនជាងក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់វៀតណាម ខណៈដែលក្រុមហ៊ុននេះបានបង្កើនផ្លូវហោះហើរថ្មីជាច្រើន។
ក្រុមហ៊ុនអាកាសចរណ៍ឯកជន VietJet ដឹកអ្នកដំណើរអន្តរជាតិ បានច្រើនជាងក្រុមហ៊ុនរបស់រដ្ឋវៀតណាម

ទិន្នន័យរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងបរទេសដែលហោះហើរទៅកាន់ប្រទេសនេះបានដឹកអ្នកដំណើរអន្តរជាតិចំនួនជាង ១៧លានម៉ឺននាក់ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង ជិត៥ដងបើធៀបនឹងឆ្នាំមុន។
ក្រុមហ៊ុន VietJet បានដឹកអ្នកដំណើរអន្តរជាតិចំនួនជាង ២៤% នៃចំនួនអ្នកដំណើរ អន្តរជាតិសរុប ពោលគឺបាននាំមុខ ០,៥% លើក្រុមហ៊ុនអាកាសចរណ៍រដ្ឋវៀតណាមអ៊ែរឡាញ ដែលបានជាប់លំដាប់ទី២។
កំណើនដឹកអ្នកដំណើរអន្តរជាតិរបស់ក្រុមហ៊ុន VietJet មានសន្ទុះកំណើនអ្នកដំណើរលឿនជាងក្រុមហ៊ុនវៀតណាមអ៊ែរឡាញ និងក្រុមហ៊ុនបេមប៊ូ អ៊ែរវ៉េយ៍ (Bamboo Airways) ប៉ុន្តែវាមានសន្ទុះយឺតជាងក្រុមហ៊ុន ប៉ាស៊ីហ្វិក អ៊ែរឡាញ (Pacific Airlines) ដែលជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃថោក និងមានទំនាក់ទំនងជាមួយក្រុមហ៊ុន Vietnam Airlines។

ក្រុមហ៊ុនអាកាសចរណ៍ Pacific Airlines បានដឹកអ្នកដំណើរកើនឡើងជាង ៨ដងក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២២ ចំណែកក្រុមហ៊ុន Vietnam Airlines បានដឹកអ្នកដំណើរកើនឡើងជាង ៤ដង ខណៈដែលកំណើនអ្នកដំណើរអន្តរជាតិរបស់ក្រុមហ៊ុន Bamboo Airways បានកើនឡើងជាង៣ដងក្នុងរយៈពេលដូចគ្នានោះ។
ក្រុមហ៊ុន VietJet បានបន្តទៅមុខយ៉ាងលឿនជាមួយនឹងការពង្រីកខ្លួនហោះហើរទៅកាន់អន្តរជាតិថែមទៀត ដោយក្រុមហ៊ុននេះបានបើកផ្លូវហោះហើរថ្មីចំនួន ១១ទៅកាន់ប្រទេសអូស្ត្រាលី ឥណ្ឌា និងឥណ្ឌូនេស៊ីក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ។ គិតត្រឹមចុងខែមិថុនា ក្រុមហ៊ុននេះបានបើកផ្លូវហោះហើរសរុបចំនួន១២០ផ្លូវ ដោយក្នុងនោះចំនួន៧៥ គឺជាផ្លូវអន្តរជាតិ។
អនុប្រធាននាយកប្រតិបត្តិលោក ង្វៀន ថាញ់ សុន (Nguyen Thanh Son) បាននិយាយថា ក្រុមហ៊ុន វៀតចេត កំពុងហោះហើរទៅកាន់គោលដៅជាច្រើនទៀតនៅក្នុងប្រទេសជប៉ុនផងដែរ ដោយមើលឃើញថាប្រទេសនេះជា «ទីផ្សារដ៏សំខាន់មួយ ដែលមានសក្ដានុពលនៃកំណើនដ៏អស្ចារ្យ»៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


កម្ពុជា ទទួលបានចំណូលពន្ធអាករលើតម្លៃបន្ថែមជាង ២០លានដុល្លារក្នុងមួយឆ្នាំ ពីក្រុមហ៊ុនមេរបស់ហ្វេសប៊ុក

ព័ត៌មាន
កម្មវិធីបណ្ដាញសង្គម Facebook របស់ក្រុមហ៊ុន META បានទាញយកប្រាក់ចំណេញរាប់រយលានដុល្លារពីអ្នកប្រើប្រាស់នៅកម្ពុជា ខណៈរាជរដ្ឋាភិបាល ក៏ទាញទាញប…

ក្រោយចុះចតនៅឋានព្រះចន្ទ ឥណ្ឌាបានបាញ់រ៉ុក្កែតមួយទៀត ដោយជោគជ័យ ដើម្បីទៅសិក្សាពីប្រព័ន្ធព្រះអាទិត្យ

ព័ត៌មាន
បន្ទាប់ពីទទួលបានជោគជ័យយ៉ាងឆាប់រហ័សនៃការចុះចតនៅឋានព្រះច័ន្ទរបស់ឥណ្ឌា ទីភ្នាក់ងារអវកាសរបស់ប្រទេសនេះ បានបាញ់បង្ហោះរ៉ុក្កែតមួយទៀតកាលពីថ្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ