សេចក្តីប្រកាសព័ត៌មាន

ជើងហោះហើរដំបូងរបស់ក្រុមហ៊ុន Vietjet រវាងសៀមរាប និងហាណូយ ចាប់ផ្តើមហើយ *តម្លៃសំបុត្រយន្តហោះមិនគួរឱ្យជឿត្រឹមតែ $0 ដើម្បីអបអរសាទរផ្លូវហោះហើរថ្មីនេះ


(សៀមរាប ថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ ២០២៣) - ក្នុងឱកាសអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល និងការមកដល់នៃ ឆ្នាំថ្មីឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានមានមោទនភាពក្នុងការសម្ពោធជើងហោះហើរដំបូងរបស់ខ្លួន ដែលតភ្ជាប់ទីក្រុងបេតិកភណ្ឌនៃខេត្តសៀមរាប ជាមួយទីក្រុងហាណូយរបស់ប្រទេសវៀតណាម។
The first passengers on the inaugural flight connecting Siem Reap to Hanoi_1
ដោយ

ជើងហោះហើរដំបូងរបស់ក្រុមហ៊ុន Vietjet ពីហាណូយទៅកាន់ខេត្តសៀមរាប ទទួលបានការស្វាគមន៍យ៉ាង កក់ក្តៅពីថ្នាក់ដឹកនាំធុរកិច្ចនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងក្រុមហ៊ុន Vietjet ក៏ដូចជា ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរជាច្រើនដ៏ទៃទៀតផងដែរ។ អ្នកដំណើរនៅលើជើងហោះហើរ Vietjet ត្រូវបានស្វាគមន៍ដោយមានការជូនកាដូ ផ្កា និងពិធីស្វាគមន៍នានាផងដែរ។ មុននឹងដាក់ឱ្យដំណើរការផ្លូវហោះហើរ ហាណូយ-សៀមរាប នាយករដ្ឋមន្ត្រីវៀតណាម និងកម្ពុជាបានសម្តែងការអបអរសាទរ និងជឿជាក់ថា ផ្លូវថ្មីនេះនឹងរួមចំណែកពង្រីក និងពង្រឹងការតភ្ជាប់រវាងប្រទេសជិតខាងទាំងពីរ។

ផ្លូ​វហោះហើរ សៀមរាប-ហាណូយ នឹងដំណើរការជើងហោះហើរទៅមកចំនួនប្រាំពីរជើងក្នុងមួយសប្តាហ៍ ជាមួយនឹងពេលវេលាហោះហើរ ១ ម៉ោង និង ៤៥ នាទី សម្រាប់ជើងហោះហើរនីមួយៗ ដែលផ្តល់ភាពងាយ ស្រួលក្នុងការធ្វើដំណើររវាងគោលដៅទាំងពីរ ហើយគេរំពឹងថានឹងជំរុញវិស័យទេសចរណ៍ និងពង្រីក ពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងកម្ពុជាផងដែរ។ ជើងហោះហើរប្រចាំថ្ងៃ ចេញដំណើរពីអាកាសយានដ្ឋានថ្មី (SAI) នៅខេត្តសៀមរាបនាម៉ោង ១៩:០៥ និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុង ហាណូយ (HAN) នៅម៉ោង ២០:៥០។ ជើងហោះហើរពីរដ្ឋធានីវៀតណាមចាកចេញពីទីក្រុងហាណូយនៅម៉ោង ១៦:២០ និងមកដល់ខេត្តសៀមរាបនៅម៉ោង ១៨:០៥។ (ម៉ោងក្នុងស្រុក)

ដើម្បីអបអរសាទរជើងហោះហើរថ្មីនេះ ភ្ញៀវអ្នកធ្វើដំណើរទាំងអស់របស់ក្រុមហ៊ុន Vietjet ត្រូវបានផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសដូចជាសំបុត្រហោះហើរទៅកាន់ទីក្រុងហាណូយ និងគោលដៅអន្តរជាតិផ្សេងៗទៀត រៀងរាល់ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ថ្លៃសំបុត្រយន្តហោះមានតម្លៃចាប់ពី USD 0 (ដោយមិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) ឬចាប់ពីត្រឹមតែ ៦៥ ដុល្លារក្នុងមួយជើង (រួមបញ្ចូលពន្ធ និងថ្លៃសេវា) សម្រាប់ព័ត៌មានបន្ថែម៖ www.vietjetair.com ឬទាក់ទងមកតាមកម្មវិធីទូរស័ព្ទ Vietjet Air ។ រយៈពេលផ្តល់ជូនសម្រាប់ជើងហោះហើរទាំងនេះ គឺចាប់ពី ពេលនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ (រដូវកាលកំពូលផ្តាច់មុខ ថ្ងៃឈប់សម្រាកសាធារណៈ)។ អ្នកដំណើរក៏នឹងទទួលបានការធានារ៉ាប់រងពី Sky Care ដោយឥតគិតថ្លៃ និងមានឱកាសប្រមូលពិន្ទុរង្វាន់ ជាមួយនឹងកម្មវិធី SkyJoy ដែលជាសញ្ញានៃការដឹងគុណ។

លើសពីនេះ ដើម្បីអបអរខួបកំណើតរបស់ក្រុមហ៊ុន Vietjet ក្នុងអំឡុងពេលប្រាំពីរថ្ងៃមាសចាប់ពីថ្ងៃទី ១៨ ខែធ្នូ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន Vietjet កំពុងផ្តល់ «កាដូរសំណាង» ជាមួយនឹងប័ណ្ណអេឡិចត្រូនិច ដែលមានតម្លៃរហូតដល់ ៤១ ដុល្លារ (១,០០០,០០០ ដុង) ដែលត្រូវបានអនុវត្តលើជើងហោះហើរ Vietjet ទាំងអស់។ សូមមើលព័ត៌មានលម្អិតតាមតំណភ្ជាប់នេះ៖ evoucher.vietjetair.com ។

ខេត្តសៀមរាប គឺជាគោលដៅដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលចង់ទៅទស្សនាប្រាសាទ អង្គរវត្ត ដែលគេចាត់ទុកថាជាសំណង់សាសនាដ៏ធំបំផុតរបស់ពិភពលោក។ ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​សៀមរាប អាច​ទទួល​បាន​បទពិសោធន៍​អំពីវប្បធម៌ និង​បដិសណ្ឋារកិច្ច​ដ៏​ពិសេស​របស់​កម្ពុជាផងដែរ។

លើសពីនេះទៅទៀត ក្នុងកំឡុងពេលបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងខេត្តសៀមរាបនាពេលថ្មីៗ នេះមន្ត្រីមូលដ្ឋានបានរំពឹងថាអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្ត សៀមរាបកាន់តែច្រើនថែម។ អាកាសយានដ្ឋាន​ថ្មី​នេះ ​មាន​សមត្ថភាព​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ប្រាំពីរ​លាន​នាក់​ក្នុង ​មួយ​ឆ្នាំនិង ៦៥,៨០០ ជើង​ហោះ​ហើរ​ក្នុង​មួយ​ឆ្នាំ។ ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរថ្មីពីសៀមរាប ទៅហាណូយកាលពីថ្ងៃទី១៥ ខែធ្នូ ដែលតភ្ជាប់ទីក្រុងទាំងពីរ។

ទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម គឺជាទីក្រុងដ៏រស់រវើក និងជាទីក្រុងប្រវត្តិសាស្ត្រ ជាមួយនឹង បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងការបញ្ចូលគ្នានៃធាតុផ្សំប្រពៃណី និងទំនើប។ ទីក្រុងហាណូយ ផ្តល់នូវ បទពិសោធន៍ដ៏គួរឱ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរ ពីបឹង Hoan Kiem ដែលមានស្ពានពណ៌ក្រហម ដ៏គួរឱ្យទាក់ទាញទៅកាន់ប្រាសាទ Ngoc Son ទីប្រជុំជនចាស់របស់ហាណូយ ដែលមានផ្លូវតូចចង្អៀត។ អ្នក​ដំណើរ​ក៏​អាច​ទៅ​ទស្សនា​ផ្នូរ​ហូជីមិញ និង​ប្រាសាទ​អក្សរសាស្ត្រ។ អ្នកចូលចិត្តអាហារនឹងរីករាយជាមួយ ទិដ្ឋភាពធ្វើម្ហូបចម្រុះរបស់ហាណូយ។ ទីក្រុងនេះល្បីល្បាញដោយសាររសជាតិអាហារតាមផ្លូវ ដែលមានមុខម្ហូប ដូចជា Pho (គុយទាវ) Bun cha (សាច់ជ្រូកអាំងជាមួយគុយទាវ) និង Banh mi (សាំងវិចវៀតណាម)។

ជាមួយនឹងយន្តហោះថ្មី ទំនើប និងដែលមិនប៉ះពាល់ដល់បរិស្ថាន អមដោយផលិតផល និងសេវាកម្មលំដាប់ ខ្ពស់ ម្ហូបអាហារវៀតណាម ដូចជា៖ Banh mi, Pho និងម្ហូបអាហារប្លែកៗជុំវិញពិភពលោកដែលផ្តល់ជូន សេវាដោយក្រុមជើងហោះហើរប្រកបដោយការយកចិត្តទុកដាក់ និងរួសរាយរាក់ទាក់ Vietjet សូមស្វាគមន៍ ភ្ញៀវទាំងអស់គ្នា ចាប់ផ្តើមការធ្វើដំណើរកម្សាន្តរបស់ខ្លួនដើម្បីស្វែងរកគោលដៅថ្មីៗជាមួយស្នាមញញឹមពេញ លេញនៅថ្ងៃនេះ!

###

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេស វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹង វិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមនៅ សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

កញ្ញា Kieu Duong (Amy)

អ៊ីមែល: [email protected]
លេខទូរសព្ទ: +84 932 775 066

លោក មី សុណ្ណ

អ៊ីមែល: [email protected]

លេខទូរសព្ទ: +855(0)88 6000 321

កញ្ញា សុខ​ ស្រីលុច

អ៊ីមែល: [email protected]

លេខទូរសព្ទ:+855(0)97 21 11 707

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីរតនាគារអាម៉េរិកជំរុញឱ្យមហាយក្សចិនងាកចេញពីគោលនយោបាយសេដ្ឋកិច្ច ដែលជំរុញដោយរដ្ឋ

ព័ត៌មាន
រដ្ឋមន្ត្រីរតនាគារអាម៉េរិក លោកស្រី Janet Yellen កាលពីថ្ងៃទី១៤ ខែធ្នូ បានជំរុញឱ្យមហាយក្សចិនងាកចេញពីគោលនយោបាយសេដ្ឋកិច្ច ដែលជំរុញដោយរដ្ឋ ព្…

សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងការងារពិភាក្សាជាមួយជប៉ុន ដើម្បីកាត់បន្ថយតម្លៃសេវាបញ្ជូនពលករខ្មែរទៅធ្វើការនៅជប៉ុន

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងភាគីជប៉ុន ពិភាក្សាគ្នាលើការកាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ