វៀតណាមនាំចេញស្វាយកើនដល់៦០ម៉ឺនតោន

វៀតណាមនាំចេញស្វាយកើនដល់៦០ម៉ឺនតោននៅឆ្នាំ២០២១ កើនជិតពាក់កណ្ដាល


វៀតណាមបាននាំចេញផ្លែស្វាយជាង ៦០ម៉ឺនតោន ដែលមានតម្លៃ ៣១០ លានដុល្លារអាមេរិក ទៅកាន់ប្រទេស និងដែនដីចំនួន ៥៣ កាលពីឆ្នាំ២០២១។ បរិមាណស្វាយនាំចេញរបស់វៀតណាម មានការកើនឡើងជិតពាក់កណ្តាលបើធៀបនឹងឆ្នាំ២០២០ ខណៈដែលនៅឆ្នាំ២០៣០ វៀតណាមរំពឹងថា ការនាំចេញផ្លែស្វាយរបស់ខ្លួននឹងកើនដល់ទំហំ ៦៥០លានដុល្លារអាមេរិកអាមេរិក។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Vietnam Plus។
ផ្លែស្វាយវៀតណាម ៨តោន ត្រូវបាននាំចេញទៅអាមេរិក លើកដំបូង (http://ven.vn)

ការនាំចេញផ្លែស្វាយភាគច្រើនរបស់វៀតណាម គឺបាននាំចេញទៅកាន់ ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ សហភាពអឺរ៉ុប អូស្ត្រាលី និងប្រទេសចិន ក្នុងចំណោមប្រទេសដទៃទៀត ជាមួយនឹងការនាំចេញទៅកាន់ទីផ្សារប្រកួតប្រជែង ដូចជាប្រទេសជប៉ុនដែលជាទីផ្សារនាំចេញដ៏ពិបាកនោះ ក៏មាន កើនឡើងបីដងដល់ទៅ ៦៤០ តោនផងដែរ។

បើយោងតាមលោក Nguyen Dinh Tung ប្រធានក្រុមហ៊ុន Vina T&T Group ដែលបាននាំចេញផ្លែស្វាយតាំងពីឆ្នាំ ២០១៩ មក បានឲ្យដឹងថា ជាមួយបច្ចេកវិជ្ជាអភិរក្សរបស់ក្រុមហ៊ុនលោកអាចរក្សាទុកគុណភាពផ្លែស្វាយបានដល់ប្រហែលជិតមួយខែ។ តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបានចុះហត្ថលេខាជាមួយប្រទេសជាដៃគូ ក៏កំពុងជួយ ក្រុមហ៊ុនលោកឲ្យចូលទៅក្នុងទីផ្សារថ្មីៗជាច្រើនលើពិភពលោកបន្ថែមទៀតផងដែរ។ ក្នុងនោះ ទិន្ធផលផ្លែស្វាយ អាចប្រមូលផលបានពេញមួយឆ្នាំ ដោយមិនមានការប្រែប្រួលគុណភាពច្រើន បានជួយឱ្យក្រុមហ៊ុនកាន់តែងាយស្រួលក្នុងការបញ្ជាទិញពីកសិកដើម្បីនាំចេញ។

ប្រទេសវៀតណាមមានផ្ទៃដីប្រមាណ ៨ម៉ឺន៧ពាន់ហិកតា ដែលបានដាំដុះដំណាំស្វាយ។ ប្រទេសវៀតណាម ដែលជាអ្នកដាំស្វាយដ៏ធំមួយនៅតំបន់ដីសណ្តទន្លេមេគង្គ បានប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប និងកែច្នៃផ្លែស្វាយស្រស់សម្រាប់ទាំងការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។ 

វៀតណាមគ្រោងនឹងអភិវឌ្ឍន៍ឲ្យមានការដាំដុះផ្លែឈើផ្សេងៗបន្ថែមទៀត នៅតំបន់មួយចំនួនទៀត នៅឆ្នាំ ២០២៥ ដោយផ្តោតលើវិធីសាស្រ្តកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងការអភិវឌ្ឍខ្សែសង្វាក់តម្លៃសម្រាប់កសិករឲ្យសបស្របតាមតម្លៃទីផ្សារ។ តំបន់នេះ ត្រូវបានរំពឹងថានឹងមានការដាំដុះផ្លែឈើក្នុងចំនួនជីត ១ពាន់ហិចតា និងជាការដាំដុះតាមស្តង់ដារការអនុវត្តកសិកម្មល្អរបស់វៀតណាម (VietGAP) និង ៥៣ ហិចតាតាមស្តង់ដារ GlobalGAP ដើម្បីអាចផលិតដាំដុះផ្លែឈើដែលមានគុណភាពខ្ពស់សម្រាប់នាំចេញ។

វៀតណាមក៏គ្រោងនឹងពង្រីកផ្ទៃដីសរុបនៃកសិកម្មផ្លែស្វាយនៅឆ្នាំ ២០៣០ និងបង្កើនការនាំចេញដល់ ៦៥០ លានដុល្លារអាមេរិក ដើម្បីទាញយកអត្ថប្រយោជន៍ពីកំណើនតម្រូវការពិភពលោកផងដែរ៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញថា ការលើកលែងការធ្វើតេស្តរកកូវីដ១៩លើអ្នកដំណើរអន្តរជាតិ ជាមេដែកស្រូបទាញភ្ញៀវទេសចរអន្តរជាតិឡើងវិញ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាងថា ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ និងបន្ធូរបន្ថយវិធានការរឹតបន្តឹងកូវីដ-១៩ រួ…

ក្រុមហ៊ុនយក្សចិន Evergrande និងអង្គភាពរបស់ខ្លួនផ្អាកការជួញដូរនៅទីក្រុងហុងកុង

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande Group រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនផ្សេងទៀតបានផ្អាកការជួញដូរក្នុងទីក្រុងហុងកុងនៅព្រឹក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ