សេដ្ឋកិច្ចវៀតណាម

វៀតណាមដាក់គោលដៅប្រែក្លាយប្រទេសឱ្យក្លាយជានាគសេដ្ឋកិច្ចនៅឆ្នាំ២០២៤ នេះ


គ្រាន់តែចូលដល់ឆ្នាំនាគភ្លាម វៀតណាមប្រាថ្នាចង់ប្រែក្លាយប្រទេសជានាគសេដ្ឋកិច្ចមួយនៅលើពិភពលោក ខណៈបច្ចុប្បន្នប្រទេសក្បែរខាងកម្ពុជាមួយនេះកំពុងរៀបចំផែនការ និងកំណត់ទីតាំងខ្លួនឯង ដើម្បីសម្រេចបាននូវគោលដៅដ៏មហិច្ឆតារបស់ខ្លួន។ ពាក់ព័ន្ធនឹងគោលដៅនេះ មេដឹកនាំមកពីក្រុមហ៊ុនវិនិយោគបរទេសមួយចំនួន បានចែករំលែកការយល់ដឹងរបស់ពួកគេប្រកបដោយសុទិដ្ឋិនិយម។
សេដ្ឋកិច្ចវៀតណាម
ដោយ

លោក ដុន ឡាំ (Don Lam) នាយកប្រតិបត្តិ និងជាដៃគូស្ថាបនិកក្រុមហ៊ុន VinaCapital Group បានអះអាងប្រាប់សារព័ត៌មាន Vietnam News ថា តាមរយៈសូចនាករសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣ គឺបានបង្ហាញឱ្យឃើញថា ឆ្នាំ២០២៤ គឺជាឆ្នាំដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចវៀតណាម ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃផលិតកម្ម និងតម្រូវការរបស់អ្នកប្រើប្រាស់។ លើសពីនេះការធ្លាក់ចុះនៃអត្រាការប្រាក់ពេញមួយឆ្នាំ២០២៣ វានឹងជួយជំរុញទីផ្សារអចលនទ្រព្យ បន្ទាប់ពីបានជួយគាំទ្រទីផ្សារភាគហ៊ុនកាលពីឆ្នាំមុន។

អ្នកជំនាញរូបនេះជឿជាក់ថា កំណើនអត្រាផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនឹងកើនឡើងក្នុងរង្វង់ពី៦ ទៅ៦,៥% នៅឆ្នាំ២០២៤ ខណៈកាលពីឆ្នាំមុន គឺបានត្រឹម៥,១% ដែលជំរុញដោយការស្ទុះងើបឡើងវិញ នៃការនាំចេញ ដែលរំពឹងមានកំណើន៧%នៅឆ្នាំ២០២៤។ តម្រូវការផលិតផល ដែល ផលិតនៅវៀតណាម ជាពិសេសគ្រឿងអេឡិចត្រូនិក នៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបបានចាប់ផ្តើមងើបឡើងវិញរួចហើយ ទំនងជានឹងកើនឡើងរហូតដល់ឆ្នាំ២០២៤ ។

ដោយឡែក ទីផ្សារហ៊ុនវៀតណាម ត្រូវបានអ្នកជំនាញរូបនេះរំពឹងថា នឹងកើនឡើងពី១០ទៅ១៥ % ដែលជំរុញដោយកំណើនប្រាក់ចំណូលពីវិស័យធនាគារ១៨% និងផលិតផលប្រើប្រាស់ទូទៅប្រមាណ៣៣% ហើយអត្រាប្តូរប្រាក់វៀតណាមធៀបនឹងដុល្លារ ក៏នឹងមានស្ថិរភាព។

ដោយឡែកលោក ល្វីជី សាន់តូរ៉ូ (Luigi Santoro) នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Ariston វៀតណាម​ បានឲ្យដឹងថា បន្ទាប់ពីប្រឈមមុខនឹងបញ្ហាប្រឈមនៅក្នុងស្រុកច្រើន និងការផ្លាស់ប្តូរនូវទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០២៣ សេដ្ឋកិច្ចវៀតណាម បានស្ទុះងើបឡើងវិញ ដោយអត្រាអតិផរណាកំពុងស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន និងមានស្ថិរភាព។

អ្នកជំនាញរូបនេះជឿជាក់ថា នៅឆ្នាំ២០២៤នេះ វៀតណាមអាចនឹងទប់ទល់នឹងផលប៉ះពាល់នៃបញ្ហាសកល និងឧបសគ្គក្នុងស្រុក ដែលជាសញ្ញានៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកាន់តែច្បាស់របស់វៀតណាម៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនគ្រោងកញ្ចប់ថវិកា១៣៥ពាន់លានដុល្លារ ដើម្បីកែប្រែមូលដ្ឋានសេដ្ឋកិច្ច និងថាមពល

ព័ត៌មាន
ប្រទេសជប៉ុន ត្រូវបានអ្នកជំនាញជឿជាក់ថា កំពុងដាក់ចេញផែនការអភិវឌ្ឍន៍មូលដ្ឋានសេដ្ឋកិច្ច និងធនធានមនុស្ស ដែលមានតម្លៃរហូតដល់ទៅ១៣៥ពាន់លានដុល្ល…

ក្រុមហ៊ុន Vietjet ពង្រីកបណ្តាញជើងហោះហើរវៀតណាម-ចិនជាមួយនឹងការបើកដំណើរការសេវាកម្មទីក្រុងហូជីមិញ-ឆេងឌូ

ព័ត៌មាន
ក្រុមហ៊ុន Vietjet បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី អមដោយការចាប់ផ្តើមបើកដំណើរការផ្លូវហោះហើរផ្ទាល់ពីទីក្រុងហូជីមិញ ទៅទីក្រុង ឆេងឌូ។ សេវាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ