អត្ថប្រយោជន៍របស់ស្រកីដូង

តើស្រកីដូងមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់កែច្នៃប្រើប្រាស់ក្នុងវិស័យកសិកម្ម?


ការកែច្នៃស្រកីដូង សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម កំពុងមានតម្រូវការកាន់តែច្រើន ពិសេសសម្រាប់ការដាំដុះ ឬផ្សាំដំណាំផ្សេងៗ។ តួយ៉ាង អ្នកគ្រប់គ្រងទូទៅក្នុងសិប្បកម្មកែច្នៃស្រកីដូងមួយកន្លែងនៅក្រុងតាខ្មៅ បានអះអាងថា បច្ចុប្បន្ន លោកកំពុងមមាញឹកខ្លាំងក្នុងការកែច្នៃស្រកីដូងផ្គត់ផ្គង់ទៅកាន់ម្ចាស់ចម្ការមួយចំនួននៅតាមខេត្ត ដើម្បីប្រើប្រាស់សម្រាប់ជាការផ្សាំដំណាំ ពិសេសសម្រាប់ការដាំផ្កា និងប្រភេទដំណាំវល្លិដូចជាម្រេច និងដើមវ៉ាននីឡាជាដើម។
ស្រកីដូងទុំ

អត្ថប្រយោជន៍ និង​របៀប​នៃ​ការ​ប្រើប្រាស់​ស្រកីដូង​មាន​ច្រើន​ប្រភេទ ដូច​ជា​ការ​យក​ស្រកីដូង​ទៅ​គ្រប​នៅ​តាម​គល់​ដំណាំ ការ​យក​ស្រកីដូង​ទៅ​កិន​ឲ្យ​ម៉ដ្ឋ​សម្រាប់​លាយ​ល្បាយ​ដី និង​ជី​ដើម្បី​បង្កើន​បរិមាណ​ក៏​ដូច​ជា​គុណភាព​ដី ការ​យក​ស្រកីដូង​ទៅ​ផ្សាំ​មែក និង​សម្រាប់​ដាក់​ថង់​ដាំ​រុក្ខជាតិ​លំអរ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

លោក ធៀ​ម តាំង​ឡូត អ្នកគ្រប់គ្រង​ទូទៅ​កសិដ្ឋាន​តា​ខ្មៅ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កសិដ្ឋាន​របស់​លោក បាន​យក​ស្រកី​ដូងទុំ​មក​កែ​ច្នៃ​កិន​ទៅ​ជា​ប្រភេទ​ល្បាយ​ម៉ដ្ឋ និង​សរសៃ​សម្រាប់​យក​ទៅ​លាយ​ដី លាយ​ជី ឬ​ដាក់​ផ្សាំ​ដំណាំ​ជា​ច្រើន​ប្រភេទ​ផង​ដែរ ហើយ​បច្ចុប្បន្ន ការ​បញ្ជា​ទិញ​ស្រកីដូង​កែ​ច្នៃ​ទាំងនេះ កំពុង​មាន​មាន​តម្រូវការ​កាន់តែ​ច្រើន​ឡើង​ៗ​។

អ្នកគ្រប់គ្រង​ទូទៅ​កសិដ្ឋាន​តា​ខ្មៅ​រូប​នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ខាង​កសិដ្ឋាន​របស់​លោក​សម្រេចចិត្ត​ជ្រើសរើស​យក​ស្រកី​ដូងទុំ​មក​ប្រើប្រាស់​នេះ ពីព្រោះ​ថា​ស្រកី​ដូងទុំ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា នៅ​ពេល​យក​មក​ប្រើប្រាស់​នៅ​លើ​ដំណាំ​ភ្លាម​ៗ​គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ ដោយសារ​តែ​ស្រកី​ដូងទុំ​មិន​មាន​ជាតិ​ជ័រ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ឬ​ស​គល់​ដំណាំ រីឯ​ស្រកី​ដូងខ្ចី​ដែល​យក​ទៅ​ហាល​ឲ្យ​ស្ងួត​នៅ​ពេល​យក​ទៅ​ដាក់​ដាំ​ដំណាំ​អាច​បណ្តាល​ឲ្យ​មាន​ប្រភេទ​ផ្សិត​កើតឡើង​ដែល​បណ្តាល​ឲ្យ​រលួយ​ដល់​គល់​ដំណាំ​ជាដើម​។ អត្ថប្រយោជន៍ និង​របៀប​នៃ​ការ​ប្រើប្រាស់​ស្រកីដូង​មាន​ច្រើន​ប្រភេទ ដូច​ជា​ការ​យក​ស្រកីដូង​ទៅ​គ្រប​នៅ​តាម​គល់​ដំណាំ ការ​យក​ស្រកីដូង​ទៅ​កិន​ឲ្យ​ម៉ដ្ឋ​សម្រាប់​លាយ​ល្បាយ​ដី និង​ជី​ដើម្បី​បង្កើន​បរិមាណ​ក៏​ដូច​ជា​គុណភាព​ដី ការ​យក​ស្រកីដូង​ទៅ​ផ្សាំ​មែក និង​សម្រាប់​ដាក់​ថង់​ដាំ​រុក្ខជាតិ​លំអរ​ផ្សេង​ៗ​ទៀត​ផង​ដែរ ។

លោក ធៀម តាំងឡូត អ្នកគ្រប់គ្រងទូទៅកសិដ្ឋានតាខ្មៅ

អ្នកគ្រប់គ្រង​ទូទៅ​កសិដ្ឋាន​កែ​ច្នៃ​ស្រកីដូង​រូប​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​ឡើយ គឺ​ធ្វើការ​ផលិត​ស្រកីដូង​នេះ សម្រាប់​តែ​ត​ម្រួ​វ​ការ​អ្នក​រស់នៅ​ទីក្រុង​តែ​ប៉ុណ្ណោះ ដោយ​អ្នកទិញ​ភាគច្រើន គឺ​យក​ទៅ​ប្រើ​សម្រាប់​លាយ​ជាមួយ​ដី និង​ជី​ដាំ​ផ្កា និង​រុក្ខជាតិ​លំអរ​តិចតួច​នៅ​ក្នុងផ្ទះ​។ ប៉ុន្ដែ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​នៅ​តាម​បណ្តា​យ​សង្គម​នានា ហើយ​មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន​នៅ​តាម​បណ្តា​ខេត្ត លោក​ក៏​បាន​ផលិត​ស្រកីដូង​កាន់តែ​ច្រើន ដើម្បី​បំពេញតម្រូវការ​ទីផ្សារ ពិសេស​អ្នកទិញ​ដែល​ជា​ម្ចាស់​ចម្ការ​ដាំ​ដំណាំ​ទូទៅ​។

ការ​ផលិត​ស្រកីដូង​របស់​កសិដ្ឋាន​តា​ខ្មៅ មាន​ច្រើន​ប្រភេទ​ដូច​ជា ស្រកីដូង​ម៉ដ្ឋ ស្រកីដូង​សរសៃ ស្រកីដូង​ដុំ​ធំ និង​ជន្លង់​ស្រកីដូង​ដែល​មាន​ក្រាល​ជីកំប៉ុស​ធម្មជាតិ​ខាងក្នុង​សម្រាប់​ដាំ​ដើមឈើ​ប្រភេទ​វល្លិ និង​ផ្កា​ជាដើម​។

លោក ធៀ​ម តាំង​ឡូត អ្នកគ្រប់គ្រង​ទូទៅ​កសិដ្ឋាន​តា​ខ្មៅ បាន​គូសបញ្ជាក់​ថា ស្រកីដូង​ម៉ដ្ឋ និង​សរសៃ គឺ​មានការ​ពេញ​និយម​និង​លក់ដាច់​ជាប់​ជា​ប្រចាំ ដែល​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​អាច​លក់​បាន ពី​២០ ទៅ​៣០ បេ ដែល​ក្នុង​មួយ​បេ​មាន​ចំនួន​៥​គីឡូក្រាម មាន​តម្លៃ ២​ម៉ឺន​រៀល​។ លោក​បន្ថែម​ថា បច្ចុប្បន្ន ក៏​មាន​អ្នកបញ្ជា​ទិញ​ស្រកីដូង​ប្រភេទ​ដុំ​ធំ​ច្រើន​ដែរ ពិសេស​ទិញ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការ​ដាំ​ដើម​វ៉ា​ន់​នី​ឡា​តែ​ម្ដង​។

បើ​តាមអ្នកគ្រប់គ្រង​ទូទៅរូបនេះ ស្រកីដូង​ដែល​លោ​កប​កែ​ច្នៃ គឺ​បាន​ប្រមូល​ទិញ​មក​ពី​កន្លែង​កោសដូង ហើយ​មុន​នឹង​កែ​ច្នៃ​បាន គឺ​ត្រូវការ​ហាល​វា​ជា​មុន​សិន ទើប​ធ្វើការ​កិន​។ ការ​ផលិត​ស្រកីដូង​នេះ​ក៏​ជួប​ឧបសគ្គ​មួយ​ចំនួន​ដែរ​ដូច​ជា ត្រូវការ​ទីតាំង​ផលិត​មួយ​សមរម្យ ដោយសារ​ការ​ផលិត​ស្រកីដូង​កិន​នេះ បា​នប​ញ្ជេ​ញ​សំឡេង​រំខាន ក៏​ដូច​ជា​ការ​ហុយ​ផង​ដែរ ដែល​នាំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​អ្នក​ដទៃ ហើយ​បច្ចុប្បន្ន ផលិតផល​នេះ ក៏​មានការ​ប្រកួតប្រជែង​ទីផ្សារ​ច្រើន​គួរសម​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនបើកកិច្ចប្រជុំជាមួយរដ្ឋចំនួន១០នៃបណ្ដាប្រជុំកោះប៉ាស៊ីហ្វិក ផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងសន្តិសុខ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នៅថ្ងៃចន្ទសប្តាហ៍នេះ បានជួបប្រជុំជាមួយសមភាគីមកពីប្រទេសកោះនៅប៉ាស៊ីហ្វិកចំនួន ១០ ដែលកិច្ចប្រជុំនេះធ្វើឡើ…

អគ្គលេខាធិការរងអង្គការណាតូថា ណាតូមានសិទ្ធិដាក់ពង្រាយទ័ពនៅអឺរ៉ុបខាងកើត

ព័ត៌មាន
អគ្គលេខាធិការរងនៃសម្ព័ន្ធយោធាអាត្លង់ទិចខាងជើង (NATO) ដែលដឹកនាំដោយសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ ២៩ ឧសភាថា អង្គការណាតូនឹងឈប់បន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ