ប្រតិបត្តិការអេស៊ីលីដានៅប្រទេសឡាវ និងមីយ៉ាន់ម៉ា

តើប្រតិបត្តិការអេស៊ីលីដានៅប្រទេសឡាវ និងមីយ៉ាន់ម៉ាមានស្ថានភាពប្រែប្រួលយ៉ាងណាខ្លះ?


ធនាគារអេស៊ីលីដាមិនត្រឹមតែធ្វើប្រតិបត្តិការតែនៅប្រទេសកម្ពុជានោះទេ ពោលគឺធនាគារខ្មែរពាណិជ្ជកម្មដ៏ធំមួយនេះ ក៏មានប្រតិបត្តិការនៅប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ាផងដែរ។ បើទោះបីស្ថានភាពសេដ្ឋកិច្ចនៅប្រទេសឡាវ ជាពិសេសមីយ៉ាន់ម៉ាត្រូវបានរងការរំខានដោយសារវិបត្តិកូវីដ-១៩ និងបញ្ហាជម្លោះនយោបាយក៏ដោយ តែប្រតិបត្តិរបស់ធនាគារអេស៊ីលីដាក្នុងប្រទេសទាំងនេះនៅតែបន្តដំណើរការយ៉ាងរលូន ជាមួយស្ថានភាពល្អប្រសើរនៃប្រតិបត្តិការ។
ធនាគារអេស៊ីលីដា ប្រចាំប្រទេសឡាវ
ដោយ

តើប្រតិបត្តិការរបស់អេស៊ីដានៅឡាវ ក៏ដូចជានៅមីយ៉ាន់ម៉ា ដែលរ៉ាំរ៉ៃជាមួយជម្លោះផ្ទៃក្នុងមានស្ថានណាយ៉ាងនាពេលបច្ចុប្បន្ន?

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថា បើទោះបីជាស្ថានភាពសេដ្ឋកិច្ចនៅប្រទេសឡាវហាក់មិនសូវមានភាពអំណោយផលក៏ពិតមែន ប៉ុន្តែដំណើរការប្រតិបត្តិការរបស់ធនាគារអេស៊ីលីដានៅប្រទេសឡាវ នៅតែមានភាពល្អប្រសើរ និងមានកំណើនលូតលាស់។ ភាពរល្អប្រសើរនេះ ក៏ដោយសារតែធនាគារអេស៊ីលីដាមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រដោយបច្ចេកវិទ្យាឌីជីថលក្នុងការដំណើរការប្រតិបត្តិការសម្រាប់បម្រើអតិថិជនបានគ្រប់ទីកន្លែង ខណៈធនាគារអេស៊ីលីដានៅប្រទេសឡាវបានសម្រេចនូវផែការប្រចាំឆ្នាំរបស់ខ្លួនផងដែរ។

ដោយឡែក ចំពោះប្រទេសមីយ៉ាន់ម៉ាវិញ លោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបាននិងកំពុងទប់ទល់នឹងស្ថានភាពលំបាកជាច្រើនដូចជាបញ្ហាកូវីដ-១៩ បញ្ហានយោបាយ និងសង្រ្គាមផ្សេងៗ រួមផ្សំនឹងប្រទេសនេះកំពុងស្ថិតភាពឯកោនាពេលបច្ចុប្បន្ននេះ។ ដូច្នេះ ធនាគារអេស៊ីលីដាកំពុងទប់ទល់ធ្វើយ៉ាងណាកុំឲ្យមានការធ្លាក់ចូលក្នុងស្ថានភាពខាតបង់ ខណៈបច្ចុប្បន្នអេស៊ីលីដាមិនមានពង្រីកប្រតិបត្តិការបន្ថែមនោះទេនៅប្រទេសនេះ ដោយប្រតិបត្តិការរបស់អេស៊ីលីដានៅប្រទេសមីយ៉ាន់ម៉ា គឺមានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានទំហំប្រតិបត្តិការតូចនៅឡើយ ដែលគ្រប់ដណ្តប់នៅលើរដ្ឋចំនួនបីប៉ុណ្ណោះ។

លោកបណ្ឌិត អ៊ិន ចាន់នី បញ្ជាក់បន្ថែមថា កន្លងមកប្រភពទុនដែលប្រើប្រាស់នៅប្រទេសមីយ៉ាន់ម៉ា គឺប្រភពទុនទីមួយខ្ចីពីសហគមន៍អឺរ៉ុបសម្រាប់បម្រើដល់ការលូតលាស់ខ្លាំង ប្រភពទុនទីពីរគឺប្រភពទុនធនាគារក្នុងស្រុកសម្រាប់ជំរុញការលូតលាស់កម្រិតមធ្យម និងប្រភពទុនសំខាន់ទីបីគឺបានពីការដាក់ប្រាក់បញ្ញីរបស់អតិថិជន ដែលប្រភពទុននេះសម្រាប់ធ្វើឲ្យការលូតលាស់មានលំនឹង។ ទោះបីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ាស្ថិតក្នុងស្ថានការណ៍អាក្រក់ក្តី តែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដានៅមីយ៉ាន់ម៉ានៅតែដំណើរការផ្តល់សេវាហិរញ្ញវត្ថុជាធម្មតា ដោយមិនមានការកាត់បន្ថយបុគ្គលិក និងកាត់ប្រាក់ខែបុគ្គលិកនោះទេ គ្រាន់តែមិនមានការជំរុញឲ្យមានការលូតលាស់ខ្លាំង ដោយសារប្រភពទុនពីសហគមន៍អឺរ៉ុបត្រូវបានកាត់ផ្តាច់។

សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២២នេះ ធនាគារអេស៊ីលីដាសម្រេចបានកំណើនក្នុងវិស័យឥណទានក្នុងកម្រិតខ្ពស់ ដោយត្រឹមតែរយៈពេល៦ខែដំបូង ធនាគារអេស៊ីលីដា សម្រេចបានជិតគ្រប់ផែនការក្នុងវិស័យឥណទានឆ្នាំ២០២២ ជាមួយទំហំ៥ពាន់៨រយលានដុល្លារសហរដ្ឋអាមេរិក ដែលមានកំណើនជិត១២%៕




អត្ថបទបន្ទាប់


វិស័យអចលនទ្រព្យកម្ពុជារងឥទ្ធិពលអវិជ្ជមានអ្វីខ្លះ ពីបញ្ហាគម្រោងសំណង់អគារជាប់គាំងជាង១ពាន់នៅព្រះសីហនុ?

ព័ត៌មាន
បច្ចុប្បន្នខេត្តព្រះសីហនុមានអគារជាង១ពាន់ត្រូវបានជាប់គាំងការសាងសង់ ក្រោយអ្នកវិនិយោគភាគច្រើនជាជនជាតិចិនបានបោះបង់ការសាងសង់ បន្ទាប់ពីរាជរដ្…

ហេតុអ្វី វិស័យធានារ៉ាប់រងកម្ពុជានៅមានឱកាសរីកចម្រើនខ្ពស់?

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រង បានកត់សម្គាល់ឃើញថា រយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យធានារ៉ាប់រងនៅកម្ពុជា បានបង្ហាញពីភាពរីកចម្រើនគួរឲ្យក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ