សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦

តើសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ទទួលបានលទ្ធផលផ្លែផ្កាអ្វីខ្លះ?


រដ្ឋសភាបានអនុម័តទាំងស្រុងលើរបៀបវារៈចំនួន៥ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ និងមានការអញ្ជើញចូលរួមពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គឺជារបៀបវារៈមួយ ដែលមានការចាប់អារម្មណ៍ខ្លាំងជាងគេ ក្នុងចំណោមរបៀបវារៈទាំង៥ ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុម័ត និងសម្រេច នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦នេះ។ ខណៈគោលបំណងសំខាន់នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺដើម្បីធនាឲ្យបាននូវនិរន្តរភាពជាតិ ក៏ដូចជា ធានាការពារនូវឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា។

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គឺជារបៀបវារៈទី២ ដែលបានលើកឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ហើយក៏ជារបៀបវារៈដែលមានការចាប់អារម្មណ៍ខ្លាំងជាងគេ ក្នុងចំណោមរបៀបវារៈទាំង៥ ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុម័ត និងសម្រេច ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ ស្របពេលជាមួយគ្នានេះ ក៏មានគណបក្សទាំងក្នុងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល មួយចំនួនបានបង្ហាញការគាំទ្រលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ប៉ុន្តែក៏មានគណបក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត បង្ហាញការព្រួយបារម្ភ និងមិនពេញចិត្តលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះដែរ។

ឆ្លើយតបនឹងក្ដីព្រួយបារម្ភរបស់គណបក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល មួយចំនួន ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីនៃក្រសួងយុត្តិធម៌បានលើកឡើងយ៉ាងដូច្នេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៃរដ្ឋធម្មនុញ្ញ នាពេលនេះ គឺមិនត្រឹមតែមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបសភានិយម ប៉ុណ្ណោះទេ តែវាបានរួមចំណែកចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានប្រជាពលរដ្ឋជាអំណាច ហើយធ្វើឲ្យប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយម មានកិច្ចដំណើរការ ប្រព្រឹត្តទៅដោយរលូន និងមិនមានការរាំងស្ទះ។ លើសពីនោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នឹងបំពេញបាននូវចំណុចខ្វះខាត នៃរដ្ឋធម្មនុញ្ញ និងការធានាឲ្យស្ថាប័នរដ្ឋ ពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋមានកិច្ចដំណើរការ ប្រព្រឹត្តទៅដោយរលូន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនិងអនុម័តទាំងស្រុងលើរបៀបវារៈចំនួន៥ ដូចជា ទី១៖ការសម្រេចសុពលភាពនៃអាណត្តិរបស់ឯកឧត្តម ចាប ម៉ុង ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព។ ទី២៖ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ទី៣៖ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។

ទី៤៖ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ និងទី៥៖ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យកម្ពុជា ចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម៕




អត្ថបទបន្ទាប់


WHO រកឃើញជំងឺអុតស្វាជិត២ម៉ឺនករណីជុំវិញពិភពលោក ក្នុងនោះអឺរ៉ុបមានច្រើនជាងគេ

ព័ត៌មាន
អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងកាលពីថ្ងៃពុធទី២៧កក្កដាថា មានករណីជំងឺអុតស្វាជិត២ម៉ឺនករណីត្រូវបានរាយការណ៍នៅទូទាំងពិភពលោក ពីប្រទេសចំ…

ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីសម្រេចបានការនាំចេញខ្ពស់ ចំពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារ និងថាមពល

ព័ត៌មាន
តម្លៃអាហារ និងថាមពលឡើងខ្ពស់ជាប្រវត្តិសាស្ត្រកំពុងតែជំរុញឱ្យមានការនាំចេញកើនឡើងយ៉ាងលឿននៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលសម្បូរទំនិញមួយចំនួន ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ