កម្ពុជា​បើក​ឲ្យ​នាំ​ចេញ​អង្ករ ស ឡើងវិញ!

រដ្ឋាភិបាល​សម្រេច​ឲ្យ​មាន​ការនាំចេញ​អង្ករ​ ស ឡើង​វិញ​ហើយ!


រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​នេះ (ទី១៣ ឧសភា ឆ្នាំ​២០២០) បាន​សម្រេច​ឲ្យ​មាន​ការនាំចេញ​អង្ករ ស ជា​បណ្តើរៗ​ឡើង​វិញ​ ចាប់ពី​ថ្ងៃ​ទី២០ ខែ​ឧសភា​នេះ តទៅ។ ការផ្តល់​សញ្ញា​ភ្លើង​ខៀវ​នេះ​បាន​បង្ហាញ​ពី​ការឆ្លើយ​តប​ភ្លាមៗ​តាម​ការស្នើសុំ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​បាន​ស្នើ​កាលពី​ថ្ងៃ​ទី៤ ឧសភា កន្លង​ទៅ​ថ្មីៗ​នេះ ចំពោះ​បម្រាម​របស់​រដ្ឋាភិបាល​ដែល​បាន​ហាមឃាត់​មិន​ឲ្យ​មាន​ការនាំចេញ​អង្ករ​ ស កាលពី​ដើម​ខែ​មេសា។
កសិករ​ប្ដី​ប្រពន្ធ​ប្រមូល​ផល​ស្រូវ​នៅ​ខេត្ត​កណ្ដាល។ រូបថត​នេះ​ស្ថិត​ក្នុង​ចំណោម​រូបថត​ជ័យ​លាភី​ក្នុង​កម្មវិធី​ប្រកួត​រូបថត​របស់​គណៈកម្មការ​ទន្លេ​មេគង្គ។ រូបថត៖ Rithy Kheurn/MRC
ដោយ

ការសម្រេច​ឲ្យ​មាន​ការនាំចេញ​អង្ករ ស ឡើង​វិញ​ជា​បណ្តើរៗ​របស់​រដ្ឋាភិបាល នា​ពេល​នេះ ត្រូវ​បាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ចាត់​ទុក​ថា ជា​ការ​សម្រេច​មួយ​ដ៏​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា ខណៈ​មើល​ឃើញ​ថា ផលិតកម្ម​ស្រូវ​នៅ​កម្ពុជា​មាន​ចំនួន​គ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវ​ក្នុង​ស្រុក និង​នៅតែ​អាច​នាំ​ចេញ​បាន និង​ជាងនេះ​ទៀត គឺ​ជា​ការគិតគូរ​ទៅ​ដល់​ប្រទេស​​ដែល​កំពុង​មាន​តម្រូវការស្បៀង​អាហារ​ គឺ​​អង្ករ​នេះ​តែម្តង។

លោកឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បញ្ជាក់​ថា ការសម្រេច​បើក​ឲ្យ​មាន​ការនាំចេញ​អង្ករ ស ឡើង​វិញ​នេះ គឺ​ជា​ការផ្តល់​នូវ​ទឹកចិត្ត​ជួយ​សង្គ្រោះ​មួយ​ទៅ​ដល់​ប្រទេស​ផ្សេងៗ ដែល​កំពុង​មាន​តម្រូវការ​អង្ករ​ជា​អាហារ​ដ៏​សំខាន់ និង​មួយទៀត គឺ​ជួយ​សម្រួល​ដល់​សមាជិក​អ្នក​នាំ​ចេញ និង​ម្ចាស់​រោង​ម៉ាស៊ីន ដែល​បាន​ជួយ​ទិញ​ស្រូវ​ពី​ប្រជាកសិករ​ដែល​បាន​ប្រមូល​ផល​កន្លង​មក​នេះ ដែល​ពួកគាត់​មាន​នៅសល់​ស្រូវ​ក្នុង​ស្តុក ដែល​គិតថា នឹង​អាច​មាន​លទ្ធភាព​កិន និង​កែច្នៃ បង្កើត​ជា​សកម្មភាព​អាជីវកម្ម​ឡើង​វិញ​ស្របពេល​ដែល​ចំណែក​ស្រូវ​ប្រាំង​ក៏​អាច​ប្រមូល​ផល​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​បាន​ផងនោះ។

លោក​ឧកញ៉ា​បន្ថែម​ថា នេះ​ជា​ពេលវេលា​មួយ​ដ៏​សមរម្យ​បំផុត​របស់​រដ្ឋាភិបាល​ដែល​បាន​ធ្វើកិច្ចការ​នេះ​យ៉ាង​ល្អិតល្អន់​ដើម្បី​ទទួល​បាន​ជោគជ័យ​ទៅ​លើ​ការដោះស្រាយ​នូវ​វិបត្តិ​នៃ​ស្បៀង​អាហារ។ ហើយ​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​សហព័ន្ធ​ សូមថ្លែងអំណគុណ​ដ៏​ជ្រាលជ្រៅ ដែល​រដ្ឋាភិបាល​បាន​គិតគូរ​ឲ្យ​មាន​ការនាំចេញ​អង្ករ​ ស នេះ​សា​ឡើងវិញ ដែលនេះជាផ្នែក​មួយ​ក្នុង​ការគាំទ្រ​ដល់​សេដ្ឋកិច្ច​កសិករ​ខ្នាត​តូចៗ និង​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ អាច​បន្ត​សកម្មភាព​អាជីវកម្ម​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ។

លោកឧកញ៉ា​បាន​ឲ្យ​ដឹង​ទៀត​ថា អ្វីដែល​សហព័ន្ធ​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​មាន​ការនាំចេញ​អង្ករ​ស​បាន​នាពេលនេះ គឺ​ទៅ​លើ​តែ​អ្វី​ដែល​សមាជិក​សហព័ន្ធ រួម​និង​អ្នក​នាំចេញ បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​អ្នក​បញ្ជា​ទិញ​តែ​ប៉ុណ្ណោះ ដូច្នេះ យើង​សង្ឃឹម​ថា ការចុះ​កិច្ចសន្យា​ដែល​ក្រុមហ៊ុន​ក្នុង​ស្រុក​បាន​ធ្វើ​ជាមួយ​អ្នក​បញ្ជា​ទិញ​នោះ នឹង​អាច​ធ្វើការ​នាំចេញ​បាន ខណៈ​ការ​សម្រេច​ឲ្យ​មាន​ការនាំចេញ​អង្ករ​ស​បាននាពេលនេះ មិន​ទាន់​ចាត់​ទុក​ថា ជា​ការអនុញ្ញាត​ដោយ​សេរី​នោះ​ឡើយ។

នៅក្នុងអំឡុង​ពេល​នៃ​វិបត្តិកូវីដ​១៩​នេះ លោក​ឧកញ៉ា សុង សារ៉ន បាន​អះអាង​ថា ប្រទេស​ណា​ក៏​នឹង​មាន​តម្រូវការ​អង្ករ​កើន​ឡើង​ដូចៗ​គ្នា​ដែរ រួមទាំង​ប្រទេស​ដែល​ជា​អ្នក​ដំាំ​ផង រួម​ជាមួយ​អាមេរិក និង​អឺរ៉ុប ក៏​មាន​តម្លៃ​ផលិតកម្ម​ស្រូវ​កើន​ឡើង​ដែរ។ ដោយ​គិត​មកដល់​ត្រីមាស​ទី១ ឆ្នាំ២០២០​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ស​ក្នុង​បរិមាណ ១៥​ភាគរយ ស្មើនឹង​ជាង ៦​ម៉ឺនតោន៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនអូស្ត្រាលី ចាប់អារម្មណ៍ការវិនិយោគក្នុងវិស័យស្រូវអង្ករកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនរបស់អូស្ត្រាលីមួយដែលមានឈ្មោះថា SUNRISE កំពុងតែសិក្សាលទ្ធភាពវិនិយោគ ក្នុងខ្សែសង្វាក់ផលិតកម្មស្រូវ-អង្ករនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅទ…

ប្រាក់ចំណូលថវិកាជាតិវៀតណាម៣ខែឆ្នាំនេះ ធ្លាក់ចុះជិត៦%

ព័ត៌មាន
គិតចាប់ពីខែមករា មកដល់ខែមេសា កន្លងទៅថ្មីៗនេះ ប្រាក់ចំណូលថវិកាជាតិវៀតណាម សម្រេចបានជាង ២១ពាន់លានដុល្លារអាមេរិក ដែលមានការធ្លាក់ចុះ ៥,៩…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ