អ្នកជំនាញអង្គការ WHO

អ្នកជំនាញអង្គការ WHO ព្រមានការចាក់វាក់សាំងលាយឡំគ្នាថាជា «និន្នាការគ្រោះថ្នាក់»


ប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកបានផ្តល់ដំបូន្មានចំពោះប្រជាពលរដ្ឋនៅទូទាំងពិភពលោកដែលកំពុងប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ លាយលំគ្នា ពីក្រុមហ៊ុនផលិតផ្សេងៗគ្នា ថា ជានិន្នាការគ្រោះថ្នាក់ ដោយសារតែមានព័ត៌មានតិចតួចប៉ុណ្ណោះ ដែលបង្ហាញពីការចាក់វ៉ាក់សាំងលាយគ្នានេះ។
អ្នកជំនាញអង្គការ WHO ព្រមានការចាក់វាក់សាំងលាយឡំ
ដោយ

ប្រធាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អង្គការ​សុខភាព​ពិភពលោក លោកស្រី សូ​អូ​ម​យ៉ា ស្វាមី​ណា​ថា បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក ថា វា​មាន​និន្នាការ​គ្រោះថ្នាក់​បន្តិចបន្តួច ស្រប​ពេល​ដែល​យើង​មិន​មាន​ទិន្នន័យ ព្រមទាំង​ភស្តុ​តាង គ្រប់គ្រាន់​ទាក់ទង​នឹង​ការ​ចាក់​វ៉ាក់សាំង​លាយ​គ្នា​នោះ​ទេ​។ ទិន្នន័យ​ទាក់ទង​នឹង​ការ​ចាក់​វ៉ាក់សាំង​លាយឡំ​គ្នា​នេះ គឺ​នៅ​មាន​កម្រិត​។ ប្រធាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អង្គការ​សុខភាព​ពិភពលោក បន្ថែម​ថា វា​អាច​នឹង​មាន​បញ្ហា​ច្របូកច្របល់​នៅ​ក្នុង​ប្រទេស ប្រសិនបើ​ពលរដ្ឋ​នាំ​គ្នា​គិត​ចង់​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ២ ទី​៣ ឬ ដូ​ស​ទី​៤ ជាមួយ​ប្រភេទ​វ៉ាក់សាំង​ផ្សេង​ៗ​គ្នា​នោះ​។

លោកស្រី​សូ​អូ​ម​យ៉ា បន្ថែម​ទៀត​ថា វា​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​ច្របូកច្របល់​នៅ​បណ្តា​ប្រទេស​នានា ប្រសិនបើ​ប្រជាជន​ចាប់ផ្តើម​ចាក់​វាក់​សាំង​ដូ​ស​ទី​ពីរ ទី​បី និង ទី​បួន​នោះ​។ អ្នកជំនាញ​ជំងឺ​ធ្ល​ង​បាន​កំពុង​សិក្សា​ពី​ប្រសិទ្ធិ​ភាព​នៅ​ពេល​ដែល​ប្រជាជន​ទទួល​វាក់​សាំង​ដូ​ស​ទី​មួយ Johnson និង Johnson ហើយ​ទទួល​ប្រភេទ Pfizer or Moderna នៅ​ដូ​ស​បន្ទាប់​សម្រាប់​ការពារ​វីរុស covid 19 ប្រភេទ delta​។

ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ផលិត​ ប្រភេទ Pfizer កំពុង​ជំរុញ​ឲ្យ​និយ័ត​ករ​សហរដ្ឋអាមេរិក និង អឺរ៉ុប ក្នុង​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នូវ​ដូ​ស​ទី​បី បន្ថែម​ទៀត​។ ប៉ុន្តែ​មន្ត្រី​សុខភាព រួម​ទាំង​អ្នកជំនាញ​វិទ្យាសាស្ត្រ​សុខភាព​ពិភពលោក បាន​លើក​ឡើង មិន​មាន​ភស្តុ​តាង​វេជ្ជសាស្ត្រ​ដែល​ថា ដូ​ស​ទី​បី គឺ​តម្រូវការ​ចាំបាច់​នោះ​ទេ​។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក បាន​សង្កត់ធ្ងន់​ថា វា​ផ្អែក​ទៅ​លើ​វិទ្យាសាស្ត្រ និង ទិន្នន័យ វា​មិនមែន​ទៅ​លើ​ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុន​នោះ​ទេ​។

ពិសេស​ជាង​នេះ​ទៀត អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក បាន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស​អ្នកមាន គួរតែ​គិតគូ​ពី​ប្រទេស​មួយ​ចំនួន ដែល​មិន​ទាន់​មាន​វ៉ាក់សាំង​ចាក់​ឱ្យ​ប្រជាជន ជា​ជាង គិតគូ​រឿង​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​នេះ​។ អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក បន្ថែម​ទៀត​ថា គម្លាត​នៃ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នៅ​លើ​ពិភពលោក គឺ​មិន​ស្មើភាព និង​នៅ​មាន​វិសមភាព​នៅឡើយ​៕

អត្ថបទ៖ សុខ សិទ្ធិការ្យ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាកំពុងឈរនៅលំដាប់ទី២នៅក្នុងតំបន់អាស៊ានដែលអត្រាចំនួនប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងច្រើនជាងគេ

ព័ត៌មាន
កម្ពុជាកំពុងឈរនៅលំដាប់ទី២ បន្ទាប់ពីសិង្ហបុរី បើគិតនៅក្នុងតំបន់អាស៊ាន ដែលប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងច្រើនបំផុត ពោលគិតមកទល់នឹងពេលនេះ …

អូស្ត្រាលីនឹងផ្ដល់វ៉ាក់សាំង AstraZeneca ចំនួន ១,៥លានដូសទៅឲ្យវៀតណាម

ព័ត៌មាន
ប្រទេសវៀតណាម នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ចំនួន១លាន៥សែនដូសបន្ថែមទៀត ពីប្រទេសអូស្ត្រាលី បន្ទាប់ពីទើបតែទទួលបានវ៉ាក់សាំង១លានដូសពីប្រទេសជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ