កង់បីអគ្គិសនី និង កង់បី«ឥណ្ឌា»

តើ​កង់បី​អគ្គិសនីថ្មីនេះ​​អាច​ដណ្ដើម​ប្រជាប្រិយ​​ពី​កង់បី​​«ឥណ្ឌា»​ដែល​​ប្រើ​ហ្គាស បានដែរឬទេ ?


ថ្មីៗនេះ កង់បី​ដើរ​ដោយ​ថាមពលអគ្គិសនី ឬ​អាចហៅថា កង់បី​ប្រើអាគុយថ្មី​មួយ​ប្រភេទ ត្រូវបាន​ណែនាំខ្លួន​ចូលទីផ្សារ​កម្ពុជា​ បន្ទាប់ពី​បាន​ដាក់​ឲ្យ​ប្រើ​សាកល្បង​ជាសាធារណៈ​ទទួល​បាន​ជោគជ័យ​រួចមក ។
កង់បីអគ្គិសនី ONiON មានសមត្ថភាពអាចជិះបាន១១០ គីឡូម៉ែត្រ រាល់​ពេល​សាក​អាគុយ​ម្ដង ដែល​ស្មើ​នឹង​តម្លៃ 0.02$ ក្នុង​មួយ​គីឡូម៉ែត្រ ឬ 60$ ក្នុង​មួយ​ខែ ។
ដោយ

កង់បីអគ្គិសនី ONiON ត្រូវបានតម្លើងនៅក្នុងខេត្ដកណ្ដាល មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ដោយមានទុនវិនិយោគប្រមាណ ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

កង់បីប្រើថាមពលអគ្គិសនីនេះ មានសមត្ថភាពអាចជិះបាន១១០ គីឡូម៉ែត្រ រាល់​ពេល​សាក​អាគុយ​ម្ដង ដែល​ស្មើ​នឹង​តម្លៃ 0.02$ ក្នុង​មួយ​គីឡូម៉ែត្រ ឬ  60$ ក្នុង​មួយ​ខែ ។  

ក្រុមហ៊ុន Onion Mobility Co., Ltd ដែល​​​ចែកចាយ​កង់បី​អគ្គិសនី ONiON នេះ គឺ​ជាបងប្អូន​គ្នា​នឹង​ក្រុមហ៊ុនបុត្រសម្ព័ន្ធ MVL TADA (Cambodia) Co., Ltd ដែល​ផ្ដល់​សេវាកម្ម​កក់​យាន​ជំនិះ​ធ្វើ​ដំណើរ​នៅ​កម្ពុជា​តាមរយៈ​កម្មវិធីទូរស័ព្ទ  (TADA App) ដោយ​ក្រុមហ៊ុន​ទាំងពីរនេះ​គឺ​នៅក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន MVLLABS Pte Ltd (MVL) ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី ។ 

ចំណែកឯ កង់បីអគ្គិសនី ONiON ត្រូវ​បាន​រចនា​រូបរាង​និង​បញ្ចេញ​គំនិត​ឡើង (Develop) នៅ​ប្រទេស​កូរ៉េខាង​ត្បូង ។ 

លោក  Kay Woo ជានាយកប្រតិបត្ដិ របស់ក្រុមហ៊ុន Onion Mobility Co., Ltd បានបង្ហាញឆន្ទៈរបស់ខ្លួនថា នេះជាការនាំយកមកនូវ ភាពពេញនិយមក្នុងការប្រើប្រាស់ កង់បីអគ្គិសនីនៅក្នុងប្រទេសកម្ពុជា តាមរយៈ ការផលិតយានជំនិះដែលមានសេវាកម្មប្រកួតប្រជែង ភ្ជាប់ជាមួយ មធ្យោបាយកក់ការធ្វើដំណើរ TADA។ ក្នុងពេលជាមួយគ្នានោះផងដែរ យើងក៏បង្កើតឲ្យមានប្រព័ន្ធអេកូឡូស៊ីមួយ ដែលអាចជួយផ្នែកសេដ្ឋកិច្ច ដល់អ្នកបើកកង់បីផងដែរ​ ។

ពីដើម​មក មធ្យោបាយ​ធ្វើដំណើរ​ពេញ​និយម​របស់អ្នករស់នៅក្នុងទីក្រុង ជាពិសេស រាជធានីភ្នំពេញ គឺ ម៉ូតូឌុប បន្ទាប់មក គឺរ៉ឺម៉កកង់​បី​ដែល​ជារ៉ឺម៉កដែលសណ្ដោង​ដោយ​ម៉ូតូ បាន​ចូលមក​ជំនួស​ម៉ូតូឌុប​បន្តិចម្ដងៗ ពីព្រោះតែវាមានដំបូល​ជ្រកភ្លៀងជ្រកកម្ដៅថ្ងៃ និងអាចជិះបានគ្នាច្រើន ។ ក្រោយ​មកទៀត កង់បីឥណ្ឌា​ដែល​ប្រើ​ឧស្ម័ន ក៏បាន​ចូលមក​ដណ្ដើម​ប្រជាប្រិយ​ពីកង់បីធម្មតា ។ 

តើ​ទៅថ្ងៃមុខទៀត កង់បីអគ្គិសនី ឬកង់បី​ប្រើអាគុយ​នេះ អាចនឹង​ចូល​មក​ដណ្ដើម​ប្រជាប្រិយ​ពី​កង់បីឥណ្ឌា​ប្រើ​ហ្គាស​ ឬឧស្ម័ន​ បានដែរ ឬទេ ។ ចម្លើយ គឺថា យើងចាំមើលសិន អំពី​ប្រសិទ្ធផល​ (ភាព​សន្សំសំចៃ និងគុណភាពប្រើប្រាស់) របស់​កង់បី​អគ្គិសនីនេះ វាល្អប៉ុណ្ណា ?




អត្ថបទបន្ទាប់


ធនាគារពិភពលោកព្យាករសេដ្ឋកិច្ចចិនកើន៨,១%ឆ្នាំ២០២១និងជាជន្ទល់មួយជួយរុញកំណើនសេដ្ឋកិច្ចតំបន់ឲ្យស្ទុះឡើង

ព័ត៌មាន
យោងតាមការព្យាករណ៍ថ្មីរបស់ធនាគារពិភពលោក World Bank ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុននេះបានឲ្យដឹងថា ប្រទេសចិនត្រូវបានគេរំពឹងថានឹងក្…

ជាមួយដើមទុន២០០លានដុល្លារគម្រោងធានាឥណទាននឹងជួយបង្កើនលទ្ធភាពនិងកាត់បន្ថយហានិភ័យដល់ធនាគារ

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២៩ មីនា បានដាក់ឲ្យប្រើប្រាស់នូវគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្មរបស់សាជីវកម្មធានាឥណទានកម្ពុជាជាមួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ