SME-Startup

រដ្ឋមន្ដ្រី ចម ប្រសិទ្ធ៖ កម្ពុជាមានSMEជាង៥០ម៉ឺន ៩៥% មិនទាន់ចុះបញ្ជី


បច្ចុប្បន្ននៅកម្ពុជាមានសហគ្រាសខ្នាតតូច និងមធ្យម (SME) ជាង៥សែន ប៉ុន្ដែ ជាង៩៥ភាគរយ មិនទាន់ចុះបញ្ជី។ នេះជាប្រសាសន៍របស់ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានប្រាប់ក្រុមអ្នកកាសែតក្នុងកម្មវិធី Tech Startup and MSMEs Forum 2018 នៅក្រុងភ្នំពេញកាលព្រឹកថ្ងៃទី៧ ខែឧសភា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម (រូបថត៖ រ៉ឹម ភារី)
ដោយ

ឯកឧត្តមរដ្ឋមន្ដ្រីមានប្រសាសន៍ថា៖ «SME មានជាង៥សែន តែមានតែជាង២ម៉ឺនប៉ុណ្ណោះ ដែលបានមកចុះបញ្ជីស្របច្បាប់។ គាត់ខ្លាចរឿងបង់ពន្ធផង និងខ្លាចអ្វីគ្រប់សព្វ ទើបគាត់មិនទាន់ដំណើរការ។ ដូច្នេះ បើចង់ជួយគាត់ពិបាកជួយដែរ ព្រោះ គាត់មិនស្របច្បាប់។  នៅក្នុងអាណត្តិកន្លងទៅ ធ្វើម៉េចឲ្យគាត់ចុះបញ្ជីសិន ដើម្បីយើងអាចបង្រៀននិងតម្រង់ផ្លូវគាត់ ព្រោះ កាលណាគាត់អត់ចុះក្នុងបញ្ជីទេ ទោះគាត់កើតហើយស្លាប់វិញ ក៏យើងអត់ដឹងដែរ ព្រោះ គាត់នៅក្រៅក្របខណ្ឌច្បាប់»។

ឯកឧត្តមទេសរដ្ឋមន្ដ្រីបានអំពាវនាវដល់សហគ្រាសខ្នាតតូច និងមធ្យម( SME) ឲ្យមកចុះបញ្ជីនៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងពាក់ព័ន្ធតាមរយៈច្រកចេញចូលតែមួយ ហើយកុំមានការភ័យខ្លាច ព្រោះ រដ្ឋាភិបាល បាន​សម្រេច​មិនយកពន្ធលើ SME រយៈពេល២ឆ្នាំដំបូង ដើម្បីសម្រួលដល់SME ដែលទើបបង្កើតថ្មីថ្មោង ឲ្យមានភាពរឹងមាំជាមុនសិន។

បើតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្ដ្រី ការបង់ថ្លៃលើការចុះបញ្ជីសម្រាប់សហគ្រាសធុនតូច និងមធ្យម មានតម្លៃត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ ដែលជាការជំរុញឲ្យSMEឲ្យមកចុះបញ្ជីស្របច្បាប់ ដើម្បីក្រសួងបានដឹង និងបានស្វែងរកវិធីជួយSMEឲ្យមានការរីកចម្រើន៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់​ខណ្ឌសែន​សុខ កំពុងក្លាយ​ជាចំណុច​ផ្ទាំងស៊ីប​សម្រាប់​ការវិនិយោគ

ព័ត៌មាន
អ្នកជំនាញអចលនទ្រព្យ និង អ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា សុទ្ធតែបានចាត់ទុក តំបន់ខណ្ឌសែនសុខ ជាតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពល និងទាក់ទាញខ្លាំ…

ឆ្នាំនេះ កម្ពុជាត្រៀមនាំចូលអំបិល ៣ម៉ឺនតោន ពីប្រទេសថៃ

ព័ត៌មាន
នៅឆ្នាំនេះ កម្ពុជាត្រៀមនាំចូលអំបិលពីប្រទេសថៃប្រមាណ ៣ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ខណៈដែលការផលិតអំបិលធ្លាក់ចុះខ្លាំងនារយៈពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ